ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាវាយសី ក្រសួងមហាផ្ទៃ ពិតជាខ្លាំងមែន

74


ភ្នំពេញ៖ការប្រកួតវាយសីជើងឯកជាតិឆ្នាំ២០១៩ ដែលចាប់ផ្ដើមពីថ្ងៃទី១៩មកនោះ បានបញ្ចប់ហើយនៅព្រលប់ថ្ងៃទី២១តុលា ។
លោកអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាឩត្តមសេនីយ៍ឯក លីកុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងលោកឩត្តមសេនីយ៍ឯកតែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតនេះ។ សូមបញ្ជាក់ថា នេះជាការប្រកួតដោយប្រើប្រាស់ថវិកា របស់ករសួងអប់រំយុវជននិងកីឡា។
ក្នុងចំណោមសមាគម ក្លិបចំនួន១៨ ដែលចូលរួមនោះ មានកីឡាករចំនួន១៤៧នាក់ កីឡាការិនីចំនួន៣១នាក់។ ការប្រកួតរយៈពេល៣ថ្ងៃនេះ មានចំនួន១៨២ប្រកួត សមាគមវាយសីក្រសួងមហាផ្ទៃដណ្ដើម បានចំណាត់ថ្នាក់លេខ១ ដោយប្រជែងបានមេដាយមាស ចំនួន៤គ្រឿង និង មេដាយប្រាក់ចំនួន៣គ្រឿង ។ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បានចំណាត់ថ្នាក់លេខ២ ដោយរកបានមេដាយមាសចំនួន៣គ្រឿង និងមេដាយប្រាក់ចំនួន៣គ្រឿង ។
ខេត្តកំពង់ឆ្នាំង បានចំណាត់ថ្នាក់លេខ៣ ដោយរកបានមេដាយមាស២គ្រឿង ប្រាក់១ គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ខេត្តកំពង់ចាម បានមេដាយមាស១គ្រឿង និងមេដាយប្រាក់១គ្រឿង ។
លោកឩត្តមសេនីយ៍ទោជាម សុភា អគ្គលេខាធិការស្ដីទី បានអះអាងក្រោយចប់ការប្រកួតថា ឆ្នាំនេះការប្រកួតមិនមានការតវ៉ា រញ៉េរញ៉ៃឡើយ ព្រោះពួកគេយល់ពីបទបញ្ជា នៃការប្រកួត។
លោកឩត្តមសេនីយ៍ឯកលី កុសល បានបញ្ជាក់ថា ចាប់ពីពេលនេះទៅសហព័ន្ធនឹងកំណត់ ពីចចំណាត់ថ្នាក់(Ranking) កម្រិតជាតិដល់កីឡាករ កីឡាការិនីទាំងអស់ ដើម្បីងាយស្រួល
នៅពេលពួកកេចេញទៅប្រកួត នៅក្រៅប្រទេស គេនឹងដឹងពីចំណាត់ថ្នាក់កម្រិតជាតិរបស់យើង ៕

អត្ថបទដែលជាប់ទាក់ទង