ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡារាំកម្ពុជាឈ្នះមេដាយ៣គ្រឿងការប្រកួតកីឡារាំ Taipei Open 2019

159

ភ្នំពេញ៖កីឡាករ-កីឡាការិនីរាំកម្ពុជាដណ្តើមមេដាយ៣គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡារាំ Taipei Open 2019 នៅទីក្រុងតៃប៉ិ។
ការប្រកួតដែលចាប់ផ្ដើមតាំងពី ថ្ងៃទី១៨ ខែ តុលាបានបញ្ចប់ទៅហើយៗកីឡាករ កីឡាការិនី
កម្ពុជាក៏បានមកដល់ប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃទី២២តុលានេះដែរ ។
ព្រឹត្តិការណ៍នេះសហព័ន្ធកីឡារាំកម្ពុជាបានបញ្ជូនប្រតិភូចៅក្រមកីឡាករកីឡាការិនីចំនួន៧
នាក់ចូលរួម។អ្នកស្រីហង្ស ស៊ីមនជាអគ្គលេខាធិការសហព័ន្ធ និង ជាប្រធានប្រតិភូបានោ្យដឹងថាការ
ប្រកួតនេះមានប្រទេសចំនួន១៧ចូលរួម និង កីឡាករ កីឡាការិនីជាច្រើនាក់មកពីគ្រប់ទឹសទីនៃពិភព
លោក ។អ្នកស្រីបន្ដថាអ្នកចូលរួមប្រកួតសុទ្ធតែខ្លាំងៗតែកម្ពុជាធ្វើបានល្អដោយប្រជែងបានមេដាយ
មាស១គ្រឿង និងប្រាក់២គ្រឿង ។
កាលថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កីឡាករ ច័ន្ទ វិទ័រ និងកីឡាការិនីព្រាប ដានីអែលឡា បានទទួលមេដាយ មាស ១គ្រឿងចំណាត់ថ្នាក់លេខ១ ក្នងការប្រកួត ADSF Asain Adult Open Latin Dance 2019 និង មេដាយប្រាក់២គ្រឿងក្នុងការប្រកួត ADSF Single Dance Cha Cha Cha និង Paso Doble និង ចំណាត់ថ្នាក់ លេខ៤ ក្នុងការប្រកួតកីឡារាំពិភពលោក WDSF Taipei Open 2019។
កីឡាករ សេង សុគីម និង កីឡាការិនី ម៉ូវ ដានីតាបានទទួលចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតកីឡារំាអាស៊ីADSF Single Dance Jive និង ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងកាប្រកួត Youth U21 & Youth Open Grade C Latin Dance ៕

អត្ថបទដែលជាប់ទាក់ទង