ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជុំទី៣ចាប់ផ្ដើម៖ នរណាកក់កៅអី មុនគេ ?

72


ភ្នំពេញ៖សម្រាប់ថ្ងៃទី២៦តុលានេះ ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement
ចាប់ផ្ដើមវគ្គជម្រុះជុំទី៣ហើយ ។
អ្នកប្រដាល់ចំនួន៨រូប ដែលឈ្នះនៅវគ្គជម្រុះជុំទី២ បើនរណាឈ្នះ​ នឹងបានឡើងទៅប្រ
កួតបន្ត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
រ៉ែម រាជក្លិបអង្គរមានជ័យខេត្តសៀមរាប ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់សូត្រ ខេវិន
របស់ក្លិបបក្សីស្លាបដែក ។សម្រាប់វគ្គនេះ ការប្រកួតកាន់តែតឹងតែងហើយ ព្រោះពួកគេសុទ្ធតែ
ឆ្លងផុតវគ្គជម្រុះ ដល់ទៅ២ជុំរួចហើយ ។
កាលប្រកួតជម្រុះនៅជុំទី១រ៉ែម រាជឈ្នះឡូញ វ៉ាន់ឌីក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យ
ដោយពិន្ទុ និង ជុំទី២ឈ្នះជើងខ្លាំងលន់ សៀកឡេងក្លិបថ្នល់ទទឹងកីឡាដោយពិន្ទុដែរ ។ចំពោះ
សូត្រ ខេវិនវិញនៅក្នុងវគ្គជម្រុះជុំទី១ឈ្នះថន ភឿតក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុ និង ជុំទី២
ឈ្នះចិត្រ សុភីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យដោយពិន្ទុដែរ ។
សម្រាប់ជុំទី៣នេះមិនទាន់ដឹងថាតើរ៉ែម រាជឬសូត្រ ខេវិននោះទេ ដែលប្រជែងបានកៅ
អីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ?
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរព្រឿង សុជាតិសមាគមប្រដាល់ក្រសួងការពារជាតិ ជួបជា
មួយកណ្ដាប់ដៃយក្សលាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ។
កាលប្រកួតជម្រុះនៅជុំទី១ សុជាតិឈ្នះលីន វីរៈក្លិបបូរីរាជសីហ៍មានរិទ្ធ ដោយពិន្ទុ និងជុំទី២ឈ្នះភួង ពិសិដ្ឋក្លិបខេត្តរតនគីរីនៅទឹកទី២ ។ចំពោះរដ្ឋាវិញ នៅជុំទី១ ឈ្នះអេលីត សាន់ក្លិបឆ្មា ស សែនសុខដោយពិន្ទុ និង ជុំទី២ឈ្នះណាម ម៉ូរ៉ាក់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងនៅទឹកទី២ ។
អ្នកប្រដាល់ទាំង២រូបនេះ របៀបវ៉ៃមួយផ្លែម្នាក់ ។តើព្រឿង សុជាតិ ឬ លាប រដ្ឋាដែលប្រ
ជែងបានកៅអី សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ?
ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះ ហ៊ឹម សេរីក្លិបតាព្រហ្មមានជ័យជួប
ជាមួយអ្នកប្រដាល់ថៃយ៉ាតថាក់ មីន វ័រ ស៊ូងនីន(Yorthak Min Vor Soungnin) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិ ក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះជ័យ ស៊ីណាត
ក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយវៀត ប៊ុនឌឿន ក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ឡុង ចាន់ណាក្លិបសាលវ័ន្ដកីឡា ប្រកួតជាមួយអែត កែវក្លិបតាព្រហ្មមានជ័យ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង