ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់កម្ពុជា ចាញ់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទាំង៣រូប

86

ភ្នំពេញ៖តាមសេចក្ដីរាយការណ៍របស់លោកបួយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ
ប្រដាល់សកលកម្ពុជានោះថា នាយប់ថ្ងៃទី២៥តុលា អ្នកប្រដាល់សកលកម្ពុជា ទាំង៣រូបបាន
ចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ The Belt and Road CHINA-ASEAN BoxingChampionship ។
ក្នុងព្រឹត្តិការណ៍នេះ សហព័ន្ធប្រដាល់សកលកម្ពុជា បានបញ្ជូនអ្នកប្រដាល់សកល៣រូប
ដែលសុទ្ធតែជាអ្នកប្រដាល់ត្រៀម ចូលរួមេព្រឹត្តិការណ៍ស៊ីហ្គេមទៅចូលរួម ។ ពួកគេទាំង៣បានឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
នៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ អ្នកប្រដាល់សៅ រង្សី ដែលប្រកួតក្នុងប្រ
ភេទទម្ងន់៤៩គីឡូក្រាមនោះ បានចាញ់អ្នកប្រដាល់ឡាវ Kham Phouvanh ។ បាង ណុនដែលប្រ
កួតក្នុងប្រភេទទម្ងន់៥២គីឡូក្រាមនោះ ប្រកួតចាញ់អ្នកប្រដាល់មីយ៉ាន់ម៉ា Zaw Moe ។ អ្នកប្រ ដាល់វី សុភ័ស្ស ដែលប្រកួតក្នុងប្រភេទទម្ងន់៦៤គីឡូក្រាម ប្រកួតចាញ់អ្នកប្រដាល់ឥណ្ឌូនេស៊ី Jere Samuel ។
នេះជាព្រឹត្តិការណ៍សម្រាប់ចិន អាស៊ាន ដែលមានប្រទេសចិន និងបណ្ដាប្រទេសអាស៊ានដូចជា កម្ពុជា ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម សឹង្ហបូរី ម៉ាឡេស៊ី និង មីយ៉ានម៉ាគឺ មានតែ២ប្រទេសប៉ុណ្ណោះ ដែលមិនចូលរួម គឺប្រ៊ុយណេ និងទីម័រខាងកើត ៕

អត្ថបទដែលជាប់ទាក់ទង