ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុយ វណ្ណៈបន្តឈ្នះ ឯ ស្រេង ស្រឿនបន្តចាញ់

72

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតជម្រុះខ្សែក្រវាត់ខារ៉ាវទម្ងន់៦៣,៥០គីឡូក្រាមរជ្ជកាលទី១០លើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៦តុលាអ្នកប្រដាល់សេង ស្រឿនក្លិបមហិទ្ធិរិទ្ធមេ ស ថ្ងក ខេត្តស្វាយរៀងបន្តចាញ់ទឿតហើយ ។

នេះជាការប្រកួតលើកទី២របស់គេដែលកាលពីប្រកួតលើកទី១សេង ស្រឿនត្រូវអ្នកប្រ

ដាល់ថៃវ៉ានឆាលើម(Wan Chhaleum)ដាល់ឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី២។សម្រាប់ពេល

នេះគេជួបប្រកួតជាមួយកូឡាប ដាំ(Kolap Dam) ដែលមួយប្រកួតដំបូងរបស់កូឡាប ដាំក៏ជួប

​បរាជ័យដែរ ។

សម្រាប់ជំនួបជាមួយសេង ស្រឿនកូឡាប ដាំឈ្នះដោយពិន្ទុទាំងឯកច្ឆន្ទតែម្ដងគឺ៥ទល់

​០ដោយសារចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យកូឡាប ដាំឈ្នះទាំង៥រូប២ប្រកួតចាញ់ទាំ២

ប្រកួតបែបនេះឩិកាសរបស់សេង ស្រឿនដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទំនងជា

មិនមានទៀតឡើយ ។

ចំពោះពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡាបានយកឈ្នះជើងខ្លាំថៃវ៉ាន់ ឆាលើម ដោយពិន្ទុ

គឺឈ្នះ៤ ទល់១ដោយសារក្នុងចំណោមចៅក្រមទាំង៥រូបមាន១រូបផ្ដល់ពិន្ទុឲ្យវ៉ាន់ ឆាលើម

​ឈ្នះ និង៤រូបទៀតផ្ដល់ពិន្ទុឲ្យវណ្ណៈឈ្នះ ។

ពេលនេះ២ប្រកួតរបស់ពុយ វណ្ណៈឈ្នះទាំង២ប្រកួតក្នុងខណៈដែល២ប្រកួតរបស់វ៉ាន់

ឆាលើមឈ្នះមួយប្រកួតនិងចាញ់មួយប្រកួតនោះ ៕

អត្ថបទដែលជាប់ទាក់ទង