ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិប្រចាំឆ្នាំ

139

ភ្នំពេញ៖គណៈកម្មាិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានរៀបចំការប្រកួតជើងឯក

​ថ្នាក់ជាតិរបស់ខ្លួនប្រចាំឆ្នាំ២០១៩ពេញមួយថ្ងៃទី២៧តុលានាពហុកីឡដ្ឋានជាតិ ។

លោកមាស សារិនដែលជាអនុប្រធានបានអ្ជើញចូលរួមបើកការប្រកួតនេះ ។បើតាម

ការឲ្យដឹងពីលោកឃ្លាំង ចន្ធូដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំ

​ពិកកម្ពុជានោះថាសមាសភាពដែលចូលរួមនោះមានខេត្តស្វាយរៀង កំពង់ធំ បាត់ដំបង តាកែវ

អង្គការភាពញញឹមនៃកុមារ បណ្ដាញអាណាព្យាបាល(FSN) PaCHI D CCAMH អង្គការKPF ក្រៅ

​ពីនេះមានគណៈកម្មការ៣០រូប ពេទ្យស្ម័គ្រចិត្ត ២៤រូប និងអ្នកស្ម័គ្រចិត្តវិទ្យាស្ថានជាតិអប់រំ

កាយ និង កីឡា២០រូប ។

កីឡាករ កីឡាការិនីទាំងអស់ដែលចូលរួមប្រកួតសុទ្ធតែឆ្លងកាត់ការត្រួតពិនិត្យសុខ

ភាព ពិនិត្យធ្មេញ ការបង្ហាញពីអាហារដែលបំប៉នរាងកាយសម្រាប់កីឡាបង្ហាញពីវិធីហាត់

ប្រាណដែលមានគុណប្រយោជន៍ដល់សុខភាពពីគ្រូពេទ្យស្ម័គ្រចិត្ត

វិញ្ញាសាដែលដាក់ឲ្យប្រកួតនោះមានប្រភេទកីឡាអត្តពលកម្មដែលមានវិញ្ញាសារត់

៥០ម៉ែត្របុរស នារី រត់១០០ម៉ែត្របុរស នារី​និងរត់២០០ម៉ែត្របុរស នារី​។ ប្រភេទកីឡាបាល់

ទាត់មានបាល់ទាត់បុរសដែលលេងម្ខាង៥រូប និងប្រភេទកីឡាប៊ូលឈើដែលមានវិញ្ញាសា ១

​នាក់ទល់១នាក់​និង ២នាក់ទល់២នាក់ ៕

អត្ថបទដែលជាប់ទាក់ទង