ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃអាទិត្យខ្មែរឈ្នះ២ចាញ់១

112

ភ្នំពេញ៖លើសង្វៀនBoostrong Fighter on Fireរបស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២៧តុលា
ក្នុងចំណោមអ្នកប្រដាល់ថៃចំនួន៣រូបដែលមកប្រចូករួមប្រកួតមានតែមួយរូបប៉ុណ្ណោះដែល
ឈ្នះអ្នកប្រដាល់កម្ពុជា ឯ ២រូបទៀតម្នាក់ចាញ់ដោយសន្លប់ និងមួយរូបចាញ់ពិន្ទុ ។
លីន វីរៈក្លិបូរីរាជសីហ៍មានរិទ្ធដែលជាអ្នកប្រដាល់ដែលមានអំណួត និង ចូលចិត្តចំអក
ឲ្យគូប្រកួតខណៈដែលខ្លួនមានប្រៀបនោះគឺជាអ្នកប្រដាល់តែមួយរូបគត់ដែលជួបបរាជ័យ ។
អ្នកប្រដាល់រូបនេះប្រកួតចាញ់អ្នកប្រដាល់ថៃកាំឡៃ យុគ(Kamlay Yuk)ដោយពិន្ទុ ។អ្នកប្រ
ដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ដោយឡែក ឡុង ជិនក្លិបខ្លារខិនមានរិទ្ធប្រកួតឈ្នះអ្នកប្រដាល់ថៃផេត ង៉ាម(Phat
Ngam)ដោយពិន្ទុបន្ទាប់តស៊ូជាមួយគ្នា៥ទឹកពេញមកនោះ ។សូមបញ្ជាក់ថាអ្នកប្រដាល់ទាំង២
រូបនេះក៏ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាមដែរ ។
សេក កឹមរូនក្លិបម្កុដរាជសីហ៍បានផ្ដួលអ្នកប្រដាល់ថៃយ៉ត ភីត(Yorth Phit)ឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី៥ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។នៅតឹកទី ១
គឹមរូនបានប្រើស្នៀតនាគវ័ធកន្ទុយបានយ៉ាងល្អធ្វើឲ្យយ៉ត ភីតត្រូវអាជ្ញាកណ្ដាលរាប់៨តែគេនៅអាចបន្តការប្រកួតបាន ។
មកដល់ទឹកទី៥សេក គឹមរូនបានប្រើស្នៀតជង្គង់ហោះអុកចំដើមទ្រូងយ៉ត ភីតធ្វើឲ្យ
អ្នកប្រដាល់ថៃរូបនេះសន្លប់ក្រោកលែងរួចតែម្ដង ។

អត្ថបទដែលជាប់ទាក់ទង