ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញជើងខ្លាំងអុកចត្រង្គ ជើងឯកជាតិឆ្នាំ២០១៩

103

ភ្នំពេញ៖សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានធ្វើការប្រកួតជើងឯកជាតិឆ្នាំ២០១៩នៅថ្ងៃទី២៧និងបញ្ចប់នៅព្រឹកថ្ងៃទី២៨តុលាដោយមានកីឡាករចូលរួមចំនួន៣៩រូបដែលសុទ្ធតែជាជើងខ្លាំងប្រចាំខេត្ត រាជធានី និងជាអតីតស្ដេចអុក និងជើងឯករងជាច្រើនរូប ។

សូមបញ្ជាក់ការប្រកួតនេះអ្នកឈ្នះចាប់ពីលេខ១ដល់លេខ៨នឹងបានទៅចូលរួមប្រកួត

ក្នុងពិធីបុណ្យសមុទ្រនាចុងឆ្នាំនេះនៅខេត្តកំពតដោយមានកីឡាករជើងខ្លាំង៨រូបនៅខេត្តកំ

ពតរង់ចាំជាស្រេច ។

លោកគ្រួចចន្ថារិទ្ធដែលជាគ្រូធំប្រចាំសហព័ន្ធបានឲ្យដឹងថាជើងខ្លាំងដែលចូលរួមមានឈាវ​ បូរាដែលជាស្ដេចអុកអង្គរសង្ក្រាន្ដ២ជំនាន់គឺឆ្នាំ២០១៤ និង២០១៥ ឆយ វីរ៉ាស្ដេចអុកឆ្នាំ២០១០ ប៊ិន គាសេងស្ដេចអុកឆ្នាំ២០១៧សុខ ភារ៉ាជើងឯករងឆ្នាំ២០១០ ម៉េង សេរីសម្បត្តិលេខ២បុណ្យសមុទ្រឆ្នាំ២០១៨ សុខ លឹមហេងលេខ១ អង្គរសង្ក្រាន្ដឆ្នាំ២០១៨។ សំ សុភីលេខ១វិមានឈ្នះ! ឈ្នះ ប៊ូ ប៉ុណ្ណាលីកាជើងឯកជាតិឆ្នាំកម្លងមក និងបណ្ដាជើងខ្លាំងជាច្រើនទៀត​។

ការប្រកួតចែកចេញជា៨ពូលដែលមានតែមួយពូលប៉ុណ្ណោះដែលមាន៤រូបឯពូលក្រៅពីនេះមាន៥រូប។ពូលនីមួយៗជម្រុះទុកតែ២រូប។ជម្រុះជុំទី១នៅសល់៨រូបដែល៨រូបនោះជម្រុះទុក៤រូបដើម្បីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយអ្នកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នាដណ្ដើមជើងឯក ឯ អ្នកចាញ់ប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ។

លោកភោក វិសាលដែលជាគ្រូបង្វឹកប្រចាំសហព័ន្ធ និងជាសមាជិគណៈកម្មាធិការ

កណ្ដាលរបស់សហព័ន្ធបានចាត់ទុកថានេះជាលទ្ធផលដ៏ប្រសើរមួយដែលកីឡាករទាំងអស់

​សម្រេចបាន ។

បញ្ចប់ការប្រកួតចំណាត់ថ្នាក់លេខ១បានទៅកីឡាករសុខលឹមហេងក្លិបសេះខៀវដែលប្រកួតរហូតដល់ក្ដារទី២ទើសម្រេចបានជ័យជំនះលើកីឡាករជើងចាស់រស់រិទ្ធីយ៉ាក្លិបគ្រូបារាំងប៊ូលឌីង ។

សូមបញ្ជាក់ថាកីឡាករសុខ លឹមហេងជាកីឡាករដែលជាប់ចំណាតថ្នាក់លេខ១អង្គរ

​សង្រ្កាន្ដឆ្នាំ២០១៨ ឯ កីឡាកររស់ រិទ្ធីយ៉ាជាកីឡាករចំណាត់ថ្នាក់លេខ១ជម្រើសជាតិ ។អ្នក

​បានចំណាត់ថ្នាក់លេខ១បានទទួលរង្វាន់១,២០០.០០០រៀលចំពោះលេខ២បាន១.០០០.០០០

​រៀល ។

ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករឆយ វីរ៉ាក្លិបសេះខៀវ

និងជាធ្លាប់គ្រងតំណែងស្ដេចអុកឆ្នាំ២០១០ដែលប្រកួតឈ្នះកីឡាករគុជ ពិសិដ្ឋក្លិបគ្រូបារាំង

​ប៊ូលឌីង។គុជពិសិដ្ឋធ្លាប់ប្រកួតបានចំណាត់ថ្នាក់លេខ៨អង្គរសង្ក្រាន្ដឆ្នាំ២០១៨។ចំណាត់ថ្នាក់

លេខ៣បានទទួលរង្វាន់ចំនួន៨០០.០០០រៀល និងលេខ៤បានរង្វាន់លើកទឹកចិត្ត៦០០.០០០

​រៀលដែរ ។

 

អត្ថបទដែលជាប់ទាក់ទង