ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្រ្តីឱមយ៉ិនទៀង រំលេចឡើងក្នុងរបាយ​ការណ៍​ ចោទប្រកាន់ប៉េអឹម ជា​ច្រើនរូបលើករណីពុករលួយ

70

ភ្នំពេញ៖លោកទេសរដ្ឋមន្រ្តីឱមយ៉ិនទៀងបានរំលេចឡើងក្នុងរបាយការណ៍ខែតុលានេះពាក់ព័ន្ធអំពីការចោទប្រកាន់ឧត្តមសេនីយ៍បោនប៊ិនមេបញ្ជាការ​​កងរាជអាវុធហត្ថខេត្ត

បន្ទាយមានជ័យ, ករណីចោទប្រកាន់កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងថាបានយកលុយពីម្ចាស់ឡាន

ដែលត្រូវបានឃាត់ទុក, ករណីបណ្តាញសង្គមផ្សព្វផ្សាយទាំឱ្យជឿជាក់ថាឧត្តមសេនីយ៍ឯកប៊ុតសុភាព

នាយកសាលានាយទាហានសកម្មត្មាតពងពុករលួយដោយការពារអ្នកទំនាស់ដីធ្លីនៅ

ខេត្តកំពង់ឆ្នាំងនិងករណីនាយកវិទ្យាល័យហ៊ុនសែនចាក់អង្រៃដែលបានទារប្រាក់៣០ដុល្លារ

ពេលសិស្សមកចុះឈ្មោះចូលរៀន។

សេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំលើកទី៥១អាណត្តិទី២នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ(....) នៅថ្ងៃចន្ទទី២៨ខែតុលាឆ្នាំ២០១៩ក្រោមអធិបតីភាពលោកតុបសំប្រធាន

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

យោងតាមរបាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រីឱមយិនទៀងប្រធានអង្គភាពប្រឆាំងអំពើ

ពុករលួយនិងលោកស្រីអ៊ូស៊ីថាប្រធាននាយកដ្ឋានអប់រំបង្ការនិងទប់ស្កាត់នៃអង្គភាព

ប្រឆាំងអំពើពុករលួយអំពីសកម្មភាពការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងអំឡុងខែ

តុលាឆ្នាំ២០១៩  គឺការប្រកាសទ្រព្យសម្បត្តិនិងបំណុលតាមរបប២ឆ្នាំ(២០១៨

២០១៩) មានចំនួន

២២៦៥៤នាក់ក្នុងនោះនៅខ្វះ១៩នាក់មិនទាន់បានធ្វើការប្រកាសទ្រព្យសម្បត្តិ

និងបំណុលគឺ

៥នាក់ជាប់បេសកកម្មនៅក្រៅប្រទេសមិនទាន់ត្រលប់មកវិញ

៣នាក់មានជំងឺនៅមន្ទីរពេទ្យដែលមិនអាចធ្វើការប្រកាសបាន

១១នាក់បាត់ដំណឹងអង្គភាពប្រឆាំងអំពើពុករលួយមិនអាចទំនាក់ទំនងបាន

ការប្រកាសទ្រព្យសម្បត្តិនិងបំណុលក្នុងខែ

នេះគឺ៥នាក់តាមរបបប្រកាស២ឆ្នាំ(២០១៨២០១៩

)

១០៥នាក់ប្រកាសលើកទី១ព្រោះទើបទទួលបានការតែងតាំងថ្មី

១៦នាក់ប្រកាសទ្រព្យសម្បត្តិនិងបំណុលជាលើកចុងក្រោយបន្ទាប់ពី

លាឈប់ពីការងារចប់អាណត្តិត្រូវបញ្ឈប់ពីការងារ។

នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុលបានចាប់ផ្តើមផ្សព្វផ្សាយប្រតិទិន

សម្រាប់ការប្រកាសទ្រព្យសម្បត្តិនិងបំណុលតាមរបប២ឆ្នាំថ្មី(២០១៨២០២០)

ពាក្យប្តឹងក្នុងខែមាន៦៥ពាក្យប្តឹង(អនាមិក២៣ពាក្យ

) មានពាក្យប្តឹង២៤ដែលអង្គភាពប្រឆាំងអំពើពុករលួយឆ្លើយតបទៅម្ចាស់បណ្ដឹង

ថាមិនស្ថិតនៅក្នុងសមត្តកិច្ចអង្គភាពប្រឆាំងអំពើពុករលួយទេឬមិនមាន

តយអំពីអំពើពុករលួយឡើយ

អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅជនរងការចោទពីពាក្យប្តឹង២នាក់

មកផ្តល់ចម្លើយ

អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើលិខិតជូនស្ថាប័ននិងបុគ្គលដែលពាក្យប្តឹង

បានលើកឡើងចំនួន៣៩លិខិត

អង្គភាពប្រឆាំងអំពើពុករលួយបានទទួលការបំភ្លឺមកវិញពីក្រសួងស្ថាប័ននិង

បុគ្គលតាមពាក្យប្តឹងចំនួន៤៤លិខិត

លោកទេសរដ្ឋមន្រ្តីក៏បានរំលេចឡើងក្នុងរបាយការណ៍ពាក់ព័ន្ធអំពីការចោទប្រកាន់ឧត្តមសេនីយ៍បោនប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត

បន្ទាយមានជ័យថាបានប្រព្រឹត្តអំពើពុករលួយដោះលែងជនជាប់សង្ស័យគ្រឿងញៀន

លិខិតអនាមិកបានចោទឧត្តមសេនីយ៍បោនប៊ិរួមជាមួយព្រះរាជអាជ្ញា

ខេត្តបន្ទាយមានជ័យមាសច័ន្ទពិសិដ្ឋក្នុងករណ៍ចាប់គ្រឿងញៀនកាលពីថ្ងៃទី៩ខែ

មីនាឆ្នាំ២០១៧នៅក្រុងសិរីសោភ័ណ្ឌចំនួននាក់ហើយមានការសូកប៉ាន់សរុប

ជាងមួយលានដុល្លារឱ្យដោះលែងនាក់ហើយនាក់ទៀតកំពុងបន្តរៀបចំ

ដោះលែង

ដោយតមួយព័ត៌មានទាំងនោះពីម្ចាស់បណ្តឹងអនាមិកមិនច្បាស់លាស់អង្គភាព

ប្រឆាំងអំពើពុករលួយមិនទាន់សម្រេចបើកការស៊ើបអង្កេតលើករណីនេះហើយបាន

បាត់នីតិវិធីប្រមូលព័ត៌មានយកមកវិភាគថ្លឹងថ្លែងជាមុនសិនជាលទ្ធផលឃើញថាម្ចាស់បណ្ដឹងមានគំនុំជាមួយឧត្តមសេនីយ៍បោនប៊ិនដែលពួកខ្លួន(រាប់ទាំង

មេធារីបានមកទទួលសុំឱ្យលើកលែងករណីម្ចាស់បណ្តឹងអនាមិកនេះដែលជាប់

ចោទពីករណីគាស់ទូដែកយកប្រាក់២០ម៉ឺនដុល្លារដែលជាសំណុំរឿងក្នុងដៃកង

រាជអាវុធហត្ថខេត្តបន្ទាយមានជ័យទើបម្ចាស់បណ្តឹងអនាមិក២នាក់ប្ដីប្រពន្ធនឹង

ហើយបានសារភាពថាពួកខ្លួនប្តឹងពីឈ្មោះបោនប៊ិនព្រោះតែបោនប៊ិនចាត់ការ

មិនព្រមលើកលែងឱ្យពួកខ្លួនដែលជាប់បទលួចមានស្ថានទម្ងន់ទោសលួចលុយពី

ទូដែករបស់បងស្រីរបស់ខ្លួនកាលពីខែមិថុនាឆ្នាំ២០១៨នេះ

ការស្រាវជ្រាវបង្ហាញថាករណីចាប់គ្រឿងញៀនថ្ងៃទី៩ខែមិនាឆ្នាំ២០១៧នេះ

ទី១ជាករណីបង្រ្កាបដោយនគរបាលមិនមែនស្ថិតក្រោមករណ៍កងរាជ

អាវុធហត្ថខេត្តបន្ទាយមានជ័យទេ

ទី២ឆ្នាំ២០១៧នោះឧត្តមសេនីយ៍បោនប៊ិនមិនទាន់ត្រូវបានតែងតាំង

ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

  ទី៣ឆ្នាំ២០១៧ព្រះរាជអាជ្ញាមាសច័ន្ទពិសិដ្ឋនិងឧត្តមសេនីយ៍បោនប៊ិន

មិនទាន់បានស្គាល់គ្នាទេ

តាមការស្រាវជ្រាវផ្សេងៗទៀតរាប់ទាំងចម្លើយរបស់ម្ចាស់បណ្តឹងអនាមិកទាំងពីរ

នាក់ប្តីប្រពន្ធចម្លើយរបស់អ្នកពាក់ព័ន្ធផ្សេងៗទៀតបង្ហាញច្បាស់ថាបណ្តឹងនេះ

មានចេតនាគាបសង្កត់មកលើរូបឧត្តមសេនីយ៍បោនប៊ិនដែលមិនមានពាក់ព័ន្ធអ្វី

សោះនឹងករណីចាប់ឬដោះជនសង្ស័យគ្រឿងញៀននេះហើយដែលប្រការនេះ

នាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ឧត្តមសេនីយ៍បោនប៊ិន

ដែលមិនបានប្រព្រឹត្តអំពើពុករលួយដូចក្នុងបណ្តឹងអនាមិកនេះបានបរិហារទេ

អង្គភាពប្រឆាំងអំពើពុករលួយសម្រេចមិនបើកការស៊ើបអង្កេតលើករណី

ចោទប្រកាន់មកលើឧត្តមសេនីយ៍បោនប៊ិនទេអង្គភាពប្រឆាំងអំពើពុករលួយនៅ

បន្តមួយជំហ៊ានទៀតដើម្បីសុំការបំភ្លឺចំណុចមួយចំនួនទៀតពីលោកមាសច័ន្ទពិសិដ្ឋ

ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យថាតើមានពាក់ព័ន្ធដូចការចោទប្រកាន់របស់ម្ចាស់

បងអនាមិកដែរឬទេ?

លោកបានបន្ថែមថា

ករណីចោទប្រកាន់កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងថាបានយកលុយពីម្ចាស់ឡាន

ដែលត្រូវបានឃាត់ទុកការស្រាវជ្រាវបង្ហាញថាពិតជាមានការទាវការទទួលប្រាក់

ដូចការផ្សព្វផ្សាយមែនអង្គភាពប្រឆាំងអំពើពុករលួយនៅត្រូវការពេលវេលាបន្តិចទៀត

ដើម្បីវាយតម្លៃថាការទារប្រាក់ការទទួលប្រាក់នេះយ៉ាងដូចម្តេចខ្លះដើម្បីមានមូលដ្ឋាន

បន្តនិតិវិធីបើកឬមិទបើកការស៊ើបអង្កេតករណីនេះ

លោកទេសរដ្ឋមន្រ្តីបានលើកឡើងពីករណីបណ្តាញសង្គមផ្សព្វផ្សាយទាំឱ្យជឿជាក់ថាឧត្តមសេនីយ៍ឯកប៊ុតសុភាព

នាយកសាលានាយទាហានសកម្មត្មាតពងពុករលួយដោយការពារអ្នកទំនាស់ដីធ្លីនៅ

ខេត្តកំពង់ឆ្នាំងការស្រាវជ្រាវបង្ហាញថាអ្នកចុះផ្សាយមិនមានព័ត៌មានពីរឿងនេះ

ហើយមានកំហឹងក៏ជ្រុលចុះផ្សាយបរិហារឧត្តមសេនីយឯកប៊ុតសុភាពទៅម្ចាស់

បណ្តាញសង្គមបានធ្វើការសុំទោសឧត្តមសេនីយ៍ឯកប៊ុតសុភាពរួចហើយ

ពាក្យបណ្ដឹងក្នុងវិស័យអប់រំ

គឺអង្គភាពប្រឆាំងអំពើពុករលួយបានប្រមូលនិងបានជម្រាបជូនទៅរដ្ឋមន្ត្រីក្រសួងអប់រំ

យុវជននិងកីឡារួចហើយអំពីបណ្ដឹងនានាជុំវិញការប្រឡងបាក់ឌុបកន្លងមក

ករណីនាយកវិទ្យាល័យហ៊ុនសែនចាក់អង្រៃដែលបានទារប្រាក់៣០ដុល្លារ

ពេលសិស្សមកចុះឈ្មោះចូលរៀនអង្គភាពប្រឆាំងអំពើពុករលួយបានស្រាវជ្រាវ

ឃើញថាពិតជាមានការទារយកប្រាក់៣០ដុល្លារ(១២ម៉ឺនរៀល

) ពីកូនសិស្សពេល

ចុះឈ្មោះពិតប្រាកដមែន

នាយកសាលានេះធ្លាប់រងពាក្យប្តឹងចំនួនច្រើនលើកមកហើយ

អង្គភាពប្រឆាំងអំពើពុករលួយកំពុងបន្តដើម្បីសុំការបំភ្លឺមួយចំនួនពី

នាយកសាលានិងពីថ្នាក់ដឹកនាំមន្ទីរនិងក្រសួងអប់រំយុវជននិងកីឡា

ដើម្បីធានាថាគោលការណ៍ស្ម័គ្រចិត្តនេះមិនប៉ះពាល់ដល់គោលការណ៍រដ្ឋ

ដែលធានាថាការសិក្សា១២ឆ្នាំមិនបង់ថ្ងៃទេ

ករណីបណ្ដឹងទាក់ទងដល់មន្ត្រីសុរិយោដី

មន្ត្រីមូលដ្ឋានទារកម្រៃខុសច្បាប់ក្នុងការទទួល

កម្មសិទ្ធិ

បន្ទាប់ពីការដេញដោលផ្លាស់ប្តូរយោបល់ទៅលើចំណុចនីមួយៗក្រុមប្រឹក្សាជាតិប្រឆាំងអំពើ

ពុករលួយនៅតែវាយតម្លៃខ្ពស់ចំពោះការទទួលខុសត្រូវខ្ពស់ការអនុវត្តច្បាប់និងការចូលរួមជាមួយការ

លំបាកនានាក្នុងការកែទម្រង់របស់រដ្ឋពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ

លោកតុបសំបានថ្លែងថាក្រុមប្រឹក្សាជាតិ

ប្រឆាំងអំពើពុករលួយផ្តល់អនុសាសន៍ដល់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមួយចំនួនដូចជាកោតសរសើរប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលចេះទាញយកព័ត៌មានពី

បណ្តាញសង្គមហើយមានការលើកទឹកចិត្តបណ្តាញសង្គមឱ្យបន្តការងារជាជាង

ចាប់កំហុសអូសដំណើរ។ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទឹកចិត្តប្រធាន

អង្គភាពប្រឆាំងអំពើពុករលួយឱ្យខិតខំពុះពារការលំបាកថែមទៀតដើម្បីធ្វើការឆ្លើយ

តបឱ្យបានទូលំទូលាយនៅបណ្តាញសង្គមអំពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន

ជំរុញការប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យបានខ្លាំងក្លាថែមទៀតទាំងការងារអប់រំ

ទាំងការងារបង្ការទប់ស្កាត់និងទាំងការងារបង្ក្រាបបញ្ជូនទៅតុលាការ

អត្ថបទដែលជាប់ទាក់ទង