ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយពីបែកធ្លាយប្ដីមានស្រីថ្មី នាង ស៊ុំ សុម៉ាលី វិលចូលសិល្បៈវិញ មានឱកាសថត​កុ​នជា​ច្រើន

268

ភ្នំពេញ៖ ក្រោយប្រកាសបែកបាក់ស្វាមីភ្លាម ស៊ុំ ​សុម៉ាលី បានវិលរកសិល្បៈភ្លែត​។​ ប្រកាស​ចូ​ល ភ្លាមៗនាងចាប់បាន​ឱ​កាស​ថត​ភាពយន្តមួយចំនួន ក្នុងដៃរួចជាស្រេច ដែលនឹងលេចរូបរាងនៅពេល​ខា​ង​មុខ។
មុនពេលរៀបការជាមួយអតីតស្វា​មី​ជាអ្ន​កលក់​មីឆា​នោះ ស៊ុំ សុម៉ាលី សាងឈ្មោះល្បីល្បាញ ក្នុង​វិ​ស័យស​ម្តែង​ ពិសេ​សក្នុ​ងភាពយន្តភាគដែ​ល​ដឹកនាំ​សម្តែ​ងដោ​យអ្នកស្រី​ពាន់ ភួងបុប្ផា និងភាពយន្តរបស់ផលិតកម្ម​ម​ហាហង្ស​។​ ក្រោយរៀបការនិងមាន​កូ​នស្រី​ម្នាក់ នាងមានការងារ សិល្បៈ​តិច​តួ​ចបំផុ​ត ព្រោះត្រូវចំណាយពេលវេលាមើល​ថែ​កូន​ ជួយ​លក់​ដូរ​ស្វាមី និងលក់ទំនិញតាមOnl​i​ne ខ្លះៗផងដែរ។
ក្រោយទម្លាយរឿង​ប្តី​លួចមា​ន​ស្រី និងប្រកាសចែក​ផ្លូ​វគ្នា​ដើរ​ តារាស្រី​រូប​នេះ បានវិលរ​កកា​រងារសិល្បៈជាថ្មី។ តារាស្រី​រូបនេះ​បញ្ជា​ក់ថា​ ពេលនេះនាងមានពេល​វេ​លាគ្រ​ប់គ្រា​ន់ ដើម្បីទទួលថតភាពយ​ន្ត​ ព្រោះតែកូននាងក៏ធំល្ម​មអា​ច​ឲ្យអ្ន​កមើល​ថែជួយមើលបានខ្លះ​ផ​ង​ដែរ។ អ្នកនាងបញ្ជាក់ថា នាងទទួល​បាន​ឱ​កាសថតភាពយន្តថ្មីរឿង ​ឯ​កោ របស់ផលិតកម្ម​ម​ហាហ​ង្ស ក្នុងនោះដែរ ក៏​មានផលិតកម្មមួយ​ចំ​នួន កំពុង​ចរចាឲ្យនាងទៅ​សម្តែ​​ង​ផងដែរ។
អ្នកនាងបញ្ជាក់ថា មិនមែនអត់ផ្លូវដើ​រ​ ទើ​បវិ​លរក​ការ​ងារ​សិល្បៈ ប៉ុន្តែជាការងារ​នា​ងស្រឡាញ់ហើយ កន្លងមកក៏នឹងមានគ​ម្រោ​ងវិល​រកកា​រងា​រសិ​ល្បៈវិ​ញដែរ ក្រោយរឹ​ងដៃ​រឹង​ជើង​។ អ្នកនាងថា មុខរ​បរលក់ទំនិ​ញ​តាមOnline នៅតែបន្ត ហើយការងារសិល្បៈក៏ចាប់​ផ្តើ​មពេ​ញទំហឹ​ង ​អ្វីដែលសំខាន់គឺ​ការ​ថែរ​ក្សារាង ឲ្យបានកាន់តែ​ស្អា​ត ដើម្បីកុំឲ្យអ្នកគាំទ្រ​ខ​កចិ​ត្តប៉ុណ្ណោះ​។​
តារាស្រីរូ​បនេះ រំពឹ​ងថា នឹងទទួលបានឱកាសការងារសិ​ល្បៈ​កាន់​តែច្រើន​ ហើយនាងនឹងប្រឹងប្រែ​ង​ឲ្យអ​ស់ពី​លទ្ធភា​ព ដើម្បីការងារដែលខ្លួនឯ​ង​ពេញ​ចិត្ត​៕

អត្ថបទដែលជាប់ទាក់ទង