ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងឯកខេត្ត​កំពង់ស្ពឺ និងប្រដាល់គុនខ្មែរលក្ខណៈអន្ត​រជាតិ Khmer Fight ចុងសប្ដាហ៍នេះ

78


ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែ​រ​ជាល​ក្ខណៈមិត្តភាពជាតិ ដណ្តើម​ពានរ​ង្វាន់ជើងឯក​ខេត្តកំ​ពង់​ស្ពឺផង និងការប្រកួតប្រដាល់គុ​ន​ខ្មែរ​លក្ខណៈអន្តរជាតិKhmer Fight ដែលរៀបចំឡើងដោយទូរទស្សន៍ប៉ុស្តិ៍លេខ​៥​ ​សហ​ការ​ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែ​រ​ អាជ្ញាធរខេត្តកំពង់ស្ពឺនិ​ង​សហភា​ពស​ហ​ព័ន្ធយុវជនកម្ពុជាខេត្ត​កំ​ព​ង់ស្ពឺ ដើម្បីអបអរសាទរពិ​ធី​បុណ្យ​អុំ​ទូកខេត្តកំពង់ស្ពឺនឹងធ្វើនៅ​ថ្ងៃ​ទី០២-០៣វិច្ឆិកា២០១៩ នៅសង្វៀនកីឡដ្ឋានខេត្តកំពង់ស្ពឺ​ ​។

សម្រាប់ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជា​ល​ក្ខណះ​មិត្ត​ភាពជាតិ ដណ្តើម​ពា​ន
រង្វាន់ជើងឯកខេត្តកំព​ង់​ស្ពឺ ​យប់ថ្ងៃដំបូងមានចំនួន​៣គូ និងអមដោយគូមិត្ត​ភា​ពខ្មែ​រនិ​ងខ្មែរ៣គូទៀត ។ហើយសម្រាប់ព្រឹត្តិការណ៍ប្រកួតល​ក្ខណៈអន្តរជាតិKhmer Fight យប់ថ្ងៃទីពីរ គឺរឹតតែមានលក្ខណៈអស្ចារ្យ និងកក្រើកសង្វៀនកីឡដ្ឋានខេត្តកំពង់ស្ពឺ ដោយលើកនេះ ក្រៅពីអ្នកប្រដាល់ថៃ២រូប មកប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងកម្ពុជានោះ នឹងមានការប្រកួតជាមួយបារាំង អ៊ីរ៉ង់ និងអាល់ហ្សេរី ចំនួន៤គូទៀតផង ។
សម្រាប់ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ ជាលក្ខណៈមិត្តភាពជាតិដណ្តើមពាន
រង្វាន់ជើងឯកខេ​ត្តកំពង់ស្ពឺ យប់ថ្ងៃទី១ថ្ងៃសៅរ៍ទី ០២ ខែ វិច្ឆិកា ឆ្នាំ២០១៩ ដែលមានចំនួន៣គូនោះ គឺគូ ទី១អ្នកប្រដាល់យុគ យក្សផ្លែ ក្លិបបូរី​រាជសីហ៍មានរិទ្ធ ជួបប្រកួតជាមួយអ្នកប្រដាល់ អេលីត សាន់អ្នកប្រដាល់ក្លិបឆ្មាសសែនសុខគុនខ្មែរ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ គូទី២អ្នកប្រដាល់គង់ សំបូរ ក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប ជួបជាមួយអ្នកប្រដាល់ សែម សំណាង ក្លិបសាលវ័ន្តកីឡា ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម និងគូទី៣ អ្នកប្រដាល់លាភ រដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ជួបប្រកួតជាមួយអ្នកប្រដាល់ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៍មានរិទ្ធ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
អេលីត សាន់ ជាអ្នកប្រដាល់ជើងខ្លាំង និងមានសមត្ថភាពបច្ចេកទេស ប្រដាល់មិនចាញ់ យុគ យក្សផ្លែ នោះទេ។ ដូច្នេះ យុគ យក្សផ្លែ មិនអាចមើលស្រាលអេលីត សាន់ បានទេ ព្រោះអ្នកប្រដាល់រូបនេះ វាយខ្លាំង និងមានក្បាច់គុនល្អផងដែរ។ យ៉ាងណា សម្រាប់ការប្រកួតជាមួយអេលីតសាន់នេះ យុគយក្សផ្លែ ត្រូវតែប្រយ័ត្នចំពោះស្នៀតទាត់របស់គេ ព្រោះថាសន្ទុះជើងរបស់អេលីតសាន់ ធ្លាប់ទទួលជោគជ័យប៉ុន្មានលើកហើយ ក្នុងការប្រកួតដណ្តើមពានរង្វាន់នោះ ។តែយ៉ាងណាអេលីត សាន់ ក៏មិនជាស្រួលខ្លួនប៉ុន្មានដែរ ព្រោះយុគ យក្សផ្លែ គេក៏វាយខ្លាំង និងមានបច្ចេកទេសក្នុងការប្រកួតល្អដែរ ហើយមួយទៀត គេវាយរហ័ស ដករហ័ស ចេញចូលលឿនមិនចាញ់អេលីត សាន់ ទេ ។
ចំពោះអ្នកប្រដាល់ គង់ សំបូរ និង អ្នកប្រដាល់សែម សំណាង ពួកគេទាំងពីររូបនេះ មានសមត្ថភាពបច្ចេកទេស ប្រហាក់ប្រហែលគ្នា ដែលគេមិនហ៊ានទាយមុនថា អ្នកណាឈ្នះ
អ្នកណាចាញ់នោះឡើយ ហើយគេក៏មិនទាន់ហ៊ានរំពឹងទុកថា គង់ សំបូរ អាចវាយឈ្នះសម សំណាង នោះដែរ ព្រោះសំណាង មានចិត្តប្រដាល់ធំ ពោលគឺគេហ៊ានប្រកួតតែម្តង។
ចំណែក លាភ រដ្ឋា និងម៉ន សាម៉េត វិញ ពីរនាក់នេះ សុទ្ធតែជាជើងឯកដូចគ្នា។ ប៉ុន្តែយ៉ាងណា គេមានជំនឿទុកចិត្តលើម៉ន សាម៉េត ក្នុងការទទួលបានជ័យជម្នះ ព្រោះម៉ន សាម៉េត មានស្នៀតប្រដាល់ល្អ មានផ្លែល្អថែមទៀត ។
សម្រាប់ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈអន្តរជាតិKhmerFight យប់ថ្ងៃទី២ថ្ងៃទី០៣ វិច្ឆិកានោះ ជើងខ្លាំងរបស់កម្ពុជា រឿង សោភ័ណ្ឌ ក្លិបមកុដរាជសីហ៍ គេនឹងជួបប្រកួតជាមួ យអ្នកប្រដាល់ជនជាតិបារាំងអាប់ឌែល ការីម បែនណាឡា(Abdel Karim Benalla)ក្នុងទម្ងន់ ៧១គីឡូក្រាម ។អ្នកប្រដាល់ជនជាតិបារាំងអាប់ឌែល ការីម បែនណាឡា មានប្រវត្តិប្រកួត ទើបបាន៤៥លើក ឈ្នះ៣៨លើក និងចាញ់៧លើកប៉ុណ្ណោះ ខណះដែលរឿងសោភ័ណ្ឌ មានប្រវត្តិប្រកួតចំនួន១៦០លើក ឈ្នះ១៤០លើក ចាញ់១៥លើកនិងស្មើ០៥លើក ធ្លាប់ផ្តួលគូប្រកួតអោយសន្លប់បានចំនួន៦៥លើក ។ចាំមើល រវាងរឿង សោភ័ណ្ឌ និង អាប់ឌែល ការីម បែនណាឡា តើនរណាឈ្នះ ? ។
ជើងខ្លាំងកម្ពុជា ព្រំ សំណាង ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ នឹងជួបប្រកួតជាមួយជើងខ្លាំង មកពីប្រទេសថៃឆាន់ឆៃ គាតថាវ៉ន ដោយជួបក្នុងទម្ងន់៧៦គីឡូក្រាម។ អ្នកប្រដាល់ថៃរូបនេះ អ្នកណាឈ្នះ អ្នកណាចាញ់ មិនអាចទាយមុនបានទេ ។
វង្ស ណយ ជើងខ្លាំងកម្ពុជា ក្លិបកុលបុត្រគុនខ្មែរ គេត្រូវជួបប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់ ក្នុងប្រភេទទម្ងន់៧១គីឡូក្រាម។ ចាំមើលវង្សណយ ដែលមានប្រវត្តិប្រកួតដល់ទៅ២១០លើក ឈ្នះ១៤៦លើកចាញ់៦០លើក និងស្មើ០៤លើក ហើយធ្លាប់ផ្តួលដៃគូអោយសន្លប់ចំនួន
៩០លើកនោះ អាយយកឈ្នះអ្នកប្រដាល់អ៊ីរ៉ង់ ដែលមានប្រវត្តិប្រកួតត្រឹមតែ៣៩លើក ឈ្នះ៣០លើកនិងចាញ់០៩លើក បានឬអត់ ? ។
ម៉ឺន សុភាសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ នឹងជួបប្រកួតជាមួយ អ្នកប្រដាល់មកពីអ៊ីរ៉ង់ដែរ គឺ អាប់ឌុលឡាស់ អានីស្ត(Abdollah Anizh ) ដោយជួបក្នុងទម្ងន់៧១គីឡូក្រាម ។ អាប់ឌុលឡាស់ អានីស្ត នេះ ខ្ពស់១,៨៦ម៉ែត្រឯណោះ ខណះម៉ឺនសុភា១,៧១ម៉ែត្រ តែអ្នកប្រដាល់អ៊ីរ៉ង់រូបនេះ មានប្រវត្តិប្រកួតតែ៤៥លើកទេ គឺឈ្នះ៣៣លើកនិងចាញ់១២លើក ហើយម៉ឺន សុភា គេមានប្រវត្តិប្រកួតចំនួន៩៨លើក ឈ្នះ៨៨លើក ចាញ់០៨លើកនិងស្មើ០២លើក ។ចាំមើល តើម៉ឺន សុភា អាចយកឈ្នះអាប់ឌុលឡាស់ អានីស្តបានឬអត់? ។
ចាន់ សំអាត ជើងខ្លាំងនៃក្លិបមីស្ទឺលីគុនខ្មែរ នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ ថៃឈ្មោះសាត្រានភុប(Satranpop Sor.Bangkru) ក្នុងទម្ងន់៦០គីឡូក្រាម ។អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៦៤លើក ឈ្នះ៤១លើក ចាញ់២២លើកនិងស្មើ០១លើក ឯ ចាន់ សំអាត គេមានប្រវត្តិប្រកួតចំនួន៩០លើក ឈ្នះ៦៨លើក ចាញ់២០លើកនិងស្មើ០២លើក ។
អ្នកប្រដាល់ជើងខ្លាំងបាង កាយ៉ាក សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម គេត្រូវជួបប្រកួត ជាមួយអ្នកប្រដាល់អាល់ហ្សេរី (Algeria) លីអាមីន(Liamine Benkerrou )ក្នុងទម្ងន់៦០ គីឡូក្រាម ។ អ្នកប្រដាល់អាល់ហ្សេរីនេះ មានប្រវត្តិប្រកួតចំនួន៤១លើក ឈ្នះ៣២លើកនិងចាញ់០៩លើក ហើយបាង កាយ៉ាក គេមានប្រវត្តិប្រកួតចំនួន៥៦លើក ឈ្នះ៥៣លើក និងចាញ់០៣លើក ។ បាង កាយ៉ាក មិនដឹងថាអាយយកឈ្នះ អ្នកប្រដាល់អាល់ហ្សេរី នេះ បាន ឬអត់នោះទេ ? ៕

អត្ថបទដែលជាប់ទាក់ទង