ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមចម្រៀង អេឡិច ចាន់ត្រា ទទួល ពិធីមង្គលការធំៗ បន្ទាប់ជោគជ័យថតឲ្យក្រុមហ៊ុនពាណិជ្ជកម្ម

72

ភ្នំពេញ៖ ទើបនឹង ជោគជ័យនៃការចេញថត ពាណិជ្ជកម្មឲ្យក្រុមហ៊ុនធំៗជាច្រើនមិនបានប៉ុន្មាន ផង តារាចម្រៀង និងជាអ្នកគ្រប់គ្រងក្រុមចម្រៀង AlexEntertainment លោកអេឡិច ចាន់ត្រាទទួលបានឱកាសច្រៀង ក្នុងពិធីសំខាន់ៗដ៏ សម្បើម មួយចំនួននៅភ្នំពេញ។
ក្នុងចំណោមសិល្បករដែលបង្កើតជាក្រុមតន្ត្រី និងចម្រៀង អេឡិច ចាន់ត្រា ត្រូវបានគេកត់ សម្គាល់ឃើញថាជាក្រុមចម្រៀងលេចធ្លោរ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ព្រោះតែការរៀបចំនិងបំពេញតម្រូវការភ្ញៀវបានយ៉ាងល្អ ។ អ្វីដែលពិសេសក្រុមរបស់លោកគឺប្រមូលផ្តុំដោយតារាចម្រៀង ពិធីករ ពិធីការិនីលំដាប់ជួរមុខនៅកម្ពុជា ក្រុមតន្ត្រីករជំនាញគ្រប់ប្រភេទផងដែរ ។ កាលពីថ្ងៃច័ន្ទទី២៨ តុលា កន្លងទៅនេះ ភ្ញៀវកិត្តិយស បានចូលរួមក្នុងពិធីមង្គលការដ៏ធំមួយដែល ភ្ញៀវចូលរួមរហូតដល់ប្រាំអគារ នៅកោះពេជ្រ អ្នកចូលរួមទាំងអស់សុទ្ធតែលាន់មាត់ថា ពិតជាអស្ចារ្យណាស់ ជាមួយនិងការតុបតែងយ៉ាងស្រស់ស្អាតបែបនេះ បន្ថែមពីលើនេះទៀត គេឃើញវត្តមានក្រុមតារាចម្រៀងមួយក្រុម ដែលរៀបចំដោយ តារាចម្រៀង អេឡិច ចាន់ត្រា។

បើតាមការសង្កេតបានបង្ហាញថា ក្រុមតារាចម្រៀង អេឡិច ចាន់ត្រា ដែលមានឈ្មោះថា AlexEnter tainment បានដំណើរការបានរយៈពេលបីឆ្នាំហើយ។ ចាប់តាំងពីដំណើរមក AlexEntertainment តែងតែទទួលបានភ្ញៀវជាហូរហែរមិនដែលដាច់ នោះទេ ពោលគឺពេញមួយឆ្នាំក្នុងរដូវមង្គលការ អាចនិយាយបានថា ក្នុងរដូវប្រាំង អេឡិច មានការងារស្ទើរតែរាល់ថ្ងៃតែម្តង៕

អត្ថបទដែលជាប់ទាក់ទង