ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកា​រពារជាតិ បានមេដាយមាសច្រើនជាងគេ ក្នុងការប្រកួតអត្តពលកម្មថ្នាក់ជាតិ

82


ភ្នំពេញ៖ការប្រកួតកីឡាអត្តពលកម្មជើងឯកជាតិឆ្នាំ២០១៩ ដែលចាប់ផ្ដើមពីថ្ងៃទី២៨មកនោះ បានបញ្ចប់
ហើយនៅល្ងាចថ្ងៃទី៣០តុលា ។
ប្រការដែលគួរឲ្យចាប់អារម្មណ៍នោះ គឺការប្រកួតបានបែងចែកចេញជា២ប្រភេទអាយុ គឺប្រភេទអាយុ
ក្រោម១៨ឆ្នាំ មាន១៤វិញ្ញាសា គឺបុរស៧វិញ្ញាសា និងនារី៧វិញ្ញាសា ។អាយុ១៨ឆ្នាំឡើងមាន១២វិញ្ញាសា គឺបុរស
មានម៦វិញ្ញាសា និង នារី៦វិញ្ញាសាដែរ សរុបទាំងអស់មាន២៦វិញ្ញាសា ។
មាន១៤សមាគម ក្លិប រាជធានី ខេត្ត និងសាលាចូលរួមដែលមានកីឡាករ កីឡាការិនីចំនួន១៥៥នាក់
ដែលក្នុងនោះកីឡាការិនី ចំនួន៦៣រូប ចូលរួមក្នុងការប្រកួតនេះ ។
សមាគមកីឡាក្រសួងការពារជាតិ ប្រជែងបានបមេដាយច្រើនជាងគេ គឺបានមេដាយមាសចំនួន៦គ្រឿង
មេដាយប្រាក់ចំនួន៣គ្រឿង និងមេដាយសំរិទ្ធចំនួន២គ្រឿង ។រាជធានីភ្នំពេញ ឈរនៅលំដាប់ថ្នាក់លេខ២ ដោយ
បានមេដាយមាសចំនួន៤គ្រឿង ប្រាក់៥គ្រឿង និងសំរិទ្ធ១គ្រឿង ។
ខេត្តចំនួន៣ ដែលប្រជែងបានមេដាយមាសស្មើគ្នានោះ គឺខេត្តកំពត ព្រៃវែង និង កំពង់ឆ្នាំង ដែលរកបាន
មេដាយមាសចំនួន៣គ្រឿងដូចគ្នា ។ក្នុងចំណោមខេត្តទាំង៣នោះ ខេត្តកំពតឈរ នៅលើគេ ដោយបានមេដាយ
មាស៣គ្រឿង ប្រាក់ប្រាក់៦គ្រឿង និង សំរិទ្ធ១គ្រឿង ។ខេត្តព្រៃវែង នៅលំដាប់បន្ទាប់ គឺមេដាយមាស៣គ្រឿង
ប្រាក់៣គ្រឿង និងសំរិទ្ធ៥គ្រឿង ។ចំពោះខេត្តកំពង់ឆ្នាំង បានមេដាយមាស៣គ្រឿង ប្រាក់១គ្រឿង និងមេដាយ សំរិទ្ធ៤គ្រឿង ។
សូមបញ្ជាក់ថា ការប្រកួតនេះ ធ្វើឡើងដោយក្រសួងអប់រំយុវជន និង កីឡាជាអ្នកទ្រទ្រង់ថវិការួមជាមួយ
នឹងការជួយមួយផ្នែករបស់ផ្នែកឯកជន ។លោកអ៊ុក ឌីវ៉ង់ អគ្គនាយករងកីឡា នៃក្រសួងអប់រំយុវជន និង កីឡាបាន
អញ្ជើញចូលរួមបំពាក់មេដាយ ក្នុងពិធីបិទការប្រកួតនេះ៕

អត្ថបទដែលជាប់ទាក់ទង