ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូត្រ ប៊ុនធី ជួបក្រៀង ក្រៃ លើកដំបូង

77


ភ្នំពេញ៖លើសង្វៀនខារ៉ាបាវ របស់អាស៊ីអាគ្នេយ៍ រសៀលថ្ងៃទី២វិច្ឆិកា អ្នកប្រដាល់កម្ពុជា
សូត្ត ប៊ុនធី ក្លិបបក្សីស្លាបដែក ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាលើកដំបូង ជាមួយអ្នកប្រដាល់ជើង
ខ្លាំងថៃ ក្រៀង ក្រៃ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ។
សូមបញ្ជាក់ថា អ្នកប្រដាល់ថៃរូបនេះ ធ្លាប់ស្ពាយខ្សែក្រវាត់មួយ ពីស្រុកខ្មែរទៅស្រុក
របស់គេ ។ អ្នកប្រដាល់ថៃរូបនេះ ឩស្សាហ៍ឡើងមកប្រកួត នៅស្រុកខ្មែរណាស់ ហើយការប្រកួត
ភាគច្រើន គេបានទទួលជ័យជំនះ ។
ក្រៀង ក្រៃ មានជើងរឹងដូចថ្ម និងកណ្ដាប់ដៃធ្ងន់ ពិបាកក្នុងការទប់ទល់ណាស់ មិនតែ
ប៉ុណ្ណោះអ្នកប្រដាល់ថៃរូបនេះ វ៉ៃដោយចិត្តត្រជាក់ទៀតផង ។ អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិ
ប្រកួតចំនួន១០៨ដង ឈ្នះ៨៥ដង ចាញ់២០ដង និងស្មើពិន្ទុចំនួន៣ដង ។
ចំពោះប៊ុនធីវិញ គេក៏មិនមែនជាអ្នកប្រដាល់ ដែលស្រួលបង្ក្រាបនោះឡើយ ។ ជង្គង់និង
កែង គឺជាអាវុធដែលគេ ប្រើក្នុងការផ្ដួលគូប្រកួតយ៉ាង មានប្រសិទ្ធភាពទៀតផង ។កន្លងមក
មានអ្នកប្រដាល់ថៃ មិនតិចនាទ់ទេ ដែលសន្លប់ និងហូរឈាមដើយសារកែង និង ជង្គង់របស់ប៊ុនធី ។
អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន១១៤ដង ឈ្នះ៨៧ដង ចាញ់២២ដង និងស្មើពិន្ទុ៥ដង ។ ជំនួបមួយនេះ មិនដឹងថា ប៊ុនធីជាអ្នកឈ្នះ ឬ ក៏ត្រូវក្រៀងក្រៃ យកឈ្នះនោះឡើយ ។គេជឿថា អ្នកប្រដាល់ទាំង២រូបនេះ នឹងប្រកួតគ្នា៥ទឹកមិនខាន ។
ឡុង ឡាក្លិបអប់រំកាយស្រុកអន្លង់វែង ប្រកួតជាមួយអ្នកប្រដាល់ថៃ ផេត ថានី(Phat
Thany) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ។
ឡុង ឡា ទោះបីគេឩស្សាហ៍ឆ្លងដែន ទៅប្រកួតនៅប្រទេសថៃ ក៏ដោយ ក៏គេមិនមែនជា
អ្នកប្រដាល់ ដែលអស្ចារ្យនោះទេ ។ការប្រកួតជាមួយអ្នកប្រដាល់ថៃ លើទឹកដីខ្លួនឯង ក៏ឡុង
ឡា មិនសូវបានទទួលជ័យជំនះដែរ ។
ឡុង ឡាមានប្រវត្តិប្រកួត ចំនួន៦៤ដងឈ្នះ៥០ដង ចាញ់១១ដង ចាញ់១១ដង និងស្មើពិន្ទុ៣ដង ។ ចំពោះផេត ថានីវិញ មានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៥៤ដងនិង ចាញ់៦ដង។ នរណាឈ្នះក្នុងការប្រកួតនេះ ?
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះ ថាន់ ប៊ុនរ៉ុង សមាគមប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយយួន ប៊ុនស៊ីង ក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ សូត្រ វាសនា ក្លិបបក្សីស្លាបដែក ប្រកួតជាមួយអេរ៉ាវ៉ាន់ ចាន់រាជ ក្លិបកុសលកីឡា ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ធីម ទាន់ក្លិបខេត្តរតនគិរី ប្រកួតជាមួយសំខាន់ ប៉ាវចិនក្លិបរ៉ាហាប់ស្វាយប៉ាក ដោយប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៦៣,៥០គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង