ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តកណ្ដាលបំផុសរៀបចំព្រឹត្តិការណ៍ “កីឡាដើម្បីទាំងអស់គ្នា “

62

ភ្នំពេញកាលពីចុងសប្ដាហ៍កន្លងមកការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំយុវជន និង កីឡាខេត្តកណ្ដាល

​បានរៀបចំព្រឹត្តិការណ៍កីឡាទាំងអស់គ្នាដើម្បីបំផុសសកម្មភាពកីឡានៅក្នុងខេត្តរបស់ខ្លួន ។

កីឡាចំនួន៤ប្រភេទគឺបាល់ទាត់ បាល់ទះ បាល់បោះ និងប៉េតង់ត្រូវបានដាក់ឲ្យប្រកួតនៅក្នុងទីលានបាល់ទាត់របស់

ខេត្តដែលការប្រកួតនេះធ្វើឡើងក្នុងគិលបំណងបំផុសឲ្យប្រជាជន យុវជនទូទាំងខេត្តចូលរួមលេងកីឡាដើមបង្កើនមិត្តភាព

សាមគ្គីភា និង ដើម្បីសុខភាព ។

លោក គីម រិទ្ធីអភិបាលរងខេត្តកណ្ដាលបានបញ្ជាក់ថាព្រឹត្តិការណ៍នេះរៀបចំឡើងមិនមែនដើម្បីឲ្យទាំងសងខាង

ប្រជែងគ្នាដណ្ដើមយកតែជ័យជំនះតែមួយមុខគត់នោះទេ ។តែអ្វីៗធ្វើឡើងដើម្បីឲ្យអ្នកចូលរួមទាំងអស់ស្គាល់ពីកីឡា ស្គាល់

ពីបទបញ្ជាប្រកួតជាពិសេសក្នុងខណៈដែលកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣នោះអនុសាសន៍របស់សម្ដេចអគ្គមហាសេបតីតេជោហ៊ុន សែនគឺប្រជាជនមួយរូបត្រូវលេងកីឡាមូយមុខ ។

បើតាមការឲ្យដឹងពីលោកពៅ វណ្ណាដែលជាប្រធានការិយាល័យអប់រំកាយ និង កីឡាខេត្តកណ្ដាលនោះថាព្រឹត្ត

ការណ៍មានការចូលរួមពីសិស្សានុសិស្ស អង្គការនានា សមាគមនានា និងប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល ។លោកបន្តថាការបំផុសសកម្មភាពគឺជាកត្តាសំខាន៉ណាស់ ៕

អត្ថបទដែលជាប់ទាក់ទង