ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតកីឡាជម្រើស​ជាតិ អត្តព​លក​ម្ម ចងក​ធ្វើ​អត្តឃា​ត

69


ភ្នំពេញ៖អតីតកីឡាជម្រើសជាអត្តពលកម្ម បានចងកធ្វើអត្តឃាត នៅក្នុងផ្ទះជួលរបស់ខ្លួន កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី៣០តុលា ។
គេនៅចាំបានថា នៅវេលាព្រលប់ថ្ងៃទី៣០តុលា ក្នុងពិធីបិទការប្រកួតកីឡា អត្តពលកម្មជើងឯកជាតិ ឆ្នាំ២០១៩ គេ
បានឃើញអតីតកីឡាករជម្រើសជាតិរូបនេះ មកជួយបំពេញការងារ ក្នុងថានៈជាមន្ត្រីបច្ចេកទេស ព្រោះបន្ទាប់ពីបញ្ចប់អាជីព
ជាកីឡាករ និងបញ្ចប់ការសិក្សាជាគ្រូអប់រំកាយ និង កីឡា គេបានក្លាយជាមន្ត្រី នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
មិនមាននរណាដឹងពីមូលហេតុច្បាស់លាស់ នៃការធ្វើអត្តឃាតនេះទេ តែបើតាមការអះអាង ពីអ្នកដែលធ្លាប់ស្គាល់
នោះថាយុវជនរូបនេះ ទំនងជាមានវិបត្តិផ្លូវចិត្ត ហើយមូលហេតុដែលគេដាច់ចិត្តចង ក ត្រូវបានគេនិយាយថា សុភារ័ត្ន ដាច់
ចិត្តសម្លាប់ខ្លួនឯងបែបនេះ បន្ទាប់ពីគេទៅរកសង្សារ ដល់បន្ទប់មិនឃើញ ។
សុភារ័ត្ន ស្នាក់នៅក្នុងបន្ទប់ជួល នាផ្លូវបេតុងក្នុងភូមិព្រែកខ្វិត សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
គេមានអាយុ២៦ឆ្នាំ មុខរបរជាមន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និង មានស្រុកកំណើត នៅភូមិកំពង់បឹង ឃុំកំពង់លាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ គេបានយកក្រណាត់សំពត់ ចងកភ្ជាប់នឹងទ្វារសម្លាប់ខ្លួន នៅបន្ទប់លេខ4Eo រីឯសង្សាមានឈ្មោះ រ័ត្ន ស្រីយ៉ា ហៅអារីយ៉ា ។
តាមសាក្សីនោះថា ដំបូងឡើយ គេឃើញសុភារ័ត្ន ជិះម៉ូតូធន់ធំ ពណ៌ក្រហម មកដល់បន្ទប់ជួលរបស់សង្សារ ។ ប៉ុន្តែបន្ទប់ចាក់សោពីខាងក្រៅ ខណៈពេលនោះ ជនរងគ្រោះបានអារសោចូលទៅក្នុងបន្ទប់ យកស្រាបៀរមកផឹកអស់ពីរបីកំ
ប៉ុង ហើយក៏បានស្ងាត់បាត់ឈឹងទៅ។ ក្រោយមកម្ចាស់ផ្ទះជួល បានមកអើតមើល ក្នុងបន្ទ​ប់ស្រាប់តែឃើញស្លាប់ ក្នុងសភាពចងកបាត់ទៅហើយ ។
សមត្ថកិច្ចជំនាញកោសល្យវិច័យ បានពិនិត្យរួចសន្និដ្ឋានថា ករណីនេះពិតជាការធ្វើអត្តឃាត រួចប្រគល់សពឲ្យក្រុមគ្រួសារ យកទៅឯស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕ដោយ៖បញ្ញាស័ក្តិ

អត្ថបទដែលជាប់ទាក់ទង