ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការរង សហព័ន្ធខ្មែរកីឡាហែលទឹក ក្លាយជាមន្ត្រីបច្ចេកទេសអន្តរជាតិ

69


ភ្នំពេញ៖អគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡាហែលទឹក គឺលោកនាង នាង សូរិទ្ធីយ៉ា​ ត្រូវបានគណៈកម្មាធិការរៀប
ចំការប្រកួតកីលាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩នេះ កោះហៅទៅចូលរួមបំពេញតួនាទីជាមន្ត្រី
បច្ចេកទេសអន្តរជាតិ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ។
លោកហែមគិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹក បានប្រាប់ឲ្យដឹងថា លោកនាងសូរិទ្ធីយ៉ា ដែលជាគណៈកម្មការបច្ចេកទេសកម្ពុជា ធ្វើជាមន្ត្រីបច្ចេកទេសអន្តរជាតិហែលទឹក នៃព្រឹត្តិការណ៍កីឡា SAE GAMES ២០១៩ នៅប្រទេសហ្វីលីពីន ក៏ជាជាមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិដំបូងគេ របស់កម្ពុជា ស្ថិតលើកឆាកអន្តរជាតិដែរ។
លោកបានបន្តថា ការចូលរួមខាងលើកខាងនេះ ដោយមានការអញ្ជើញ ពីម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SAE GAMES ២០១៩របស់ប្រទេសហ្វីលីពីន តាមរយៈសហព័ន្ធហែលទឹកអាស៊ី។ សហព័ន្ធខ្មែរហែលទឹក យើងតាំងពីដើមឡើយមិនដែរ មានមន្រ្តីបច្ចេកទេស ចេញទៅចូលរួមរៀបចំ ការប្រកួតកម្រិតអន្តរជាតិបែបនេះឡើយ នេះជាលើកទី១ហើយ ដែលកម្ពុជាយើងមានឳកាស ក៏ជាបើកផ្លូវមួយ សម្រាប់មន្រ្តីបច្ចេកទេសដទៃ ដើម្បីឲ្យការខិតខំប្រឹងប្រែងរបស់ពួកគាត់។
លោកអគ្គលេខាធិការ បានបន្ថែមទៀតថា សព្វថ្ងៃនេះមន្រ្តីបច្ចេកទេសកម្ពុជា មានតែ២រូប គឺរូបលោក(ហែម គិរី) និងលោក នាង សូរិទ្ធីយ៉ា ការបញ្ជូនមន្រ្តីបច្ចេកទេសកម្ពុជា ធ្វើជាមន្រ្តីបច្ចេកទេសអន្តរជាតិ តំណាងឲ្យប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង