ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការ​គណៈក​ម្មាធិ​ការជាតិ អូឡាំពិ​កក​ម្ពុជា ប្រាប់ពី​ការ​ត្រៀម​ខ្លួន

71

ភ្នំពេញ៖លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ​ជា​តិអូឡាំពិកកម្ពុជា បានប្រា​ប់ទៅគ្រូ​បង្វឹក អគ្គលេខាធិការ នៃសហព័ន្ធជាតិទាំង​៣០ ដែលត្រូ​វ​ចេញទៅចូលរួមប្រកួតកី​ឡាស៊ីហ្គេម លើក​ទី៣០ នៅប្រទេ​សហ្វី​លីពី​នថា ចាប់ពីពេ​លនេះ ទៅមិន​ត្រូវនៅ​ឆ្ងាយពី​កីឡា​ករឡើយ ។
នេះជាតំណាក់កាលត្រៀមប្រកួ​តហេ​តុនេះ គ្រូបង្វឹក អគ្គលេខាធិការ ត្រូវតែនៅតាមដា​ន​
ពី​គុណផល (Perfomance) សុ​ខភាព​ការហ្វឹ​កហា​ត់ របស់កីឡាករឲ្យបា​ន​ជាប់ជា​ប្រចាំ ។ទាំងគ្រូ
ទាំងអគ្គលេខាធិការ មិនត្រូវចេញទៅក្រៅប្រ​ទេ​សឡើយ លើកលែងតែមានករ​ណី​ពិសេស ដូចជា ដឹកនាំកី​ឡាករ កីឡាការិនី ទៅចូលរួមប្រកួតនៅក្រៅ​ប្រទេ​ស​ ។
ស៊ីហ្គេមលើកនេះ កម្ពុជាបញ្ជូនកីឡាចំនួន៣០ប្រភេទ ដែលមានអត្តពលិកជាង៣០០រូប
ក្រៅពីនោះ មានមន្ត្រីសម្របស​ម្រួល និងគណៈកម្មាធិការជាតិរៀប​ចំកីឡាស៊ីហ្គេម លើកទី​៣២ ឆ្នាំ២០២៣(Camsoc) ទៅចូលរួម ដើម្បីពិនិត្យមើលការរៀបចំ ​និងស្រាវជ្រាវពីការរៀបចំស៊ីហ្គេមកន្លងមក ។
លោកអគ្គលេខាធិការអូឡាំពិក បានព្រលយពាក្យថា ស៊ីហ្គេមនៅហ្វីលីពីនលើក​នេះទំ
នងជា មិនមែនជាបទពិសោធន៍ល្អសម្រាប់ក​ម្ពុ​ជា ។នៅសល់រយៈពេល៣ខែគណៈ​កម្មាធិកា​រ
ជាតិអូឡាំពិក​ហ្វីលីពីន ប្ដូរមេដឹកនាំជាហេតុធ្វើ​ឲ្យកា​រងា​រមួយ​ចំនួន នៅរាំងស្ទះ ។សូម្បីតែទីកន្លែងប្រកួតខ្លះ នៅធ្វើមិនទាន់ហើយផ​ង ។
ស៊ីហ្គេមឆ្នាំនេះគឺជាឆ្នាំយុទ្ធ​សាស្រ្តហេតុនេះ ប្រសិនបើសហព័ន្ធ​ណា​រកមេដាយ មិនបានទេ នោះគួរតែពិនិត្យ​មើល​ខ្លួនឯ​ងឡើង​វិញ តើគួរចូលរួមនៅឆ្នាំ២០២៣​ ឬទេ ? បន្ទាប់ពីប្រកួតចប់
នឹងមានការវាយតម្លៃ លើសីលធម៌គ្រូបង្វឹក មន្ត្រីដឹកនាំ កីឡាករ វាយតម្លៃលើលទ្ធ​ផល។
អ្វីៗគណៈកម្មាធិការជាតិ បានរៀបចំរួចរាល់អស់ហើ​យ សូម្បីការចេញដំណើរសំបុ​ត្រយ​ន្ដហោះ ក៏ក្រសួងអប់រំយុវជន និង កីឡា បានចាត់ចែងរួចរាល់ចប់ស​ព្វ​គ្រប់ដែរ ។នៅវេលាម៉ោង
២រសៀល អ្នកដែលត្រូវចេញទៅស៊ី​ហ្គេម ត្រូវបានលោកថោ​ង ខុន ប្រធានគណៈកម្មាធិការ
ជាតិអូឡាំពិកកម្ពុជា ជួបសំណេះសំណាល ជាមួយ បន្ទាប់មកនៅវេលាម៉ោ​ង៤​រសៀល សម្ដេចអគ្គម​ហាសេ​នាបតី​តេជោ ហ៊ុន សែន ជួបសំណេះសំណា​ល និងផ្ដល់អនុសាសន៍​ ។
លោកវ៉ាត់ ចំរើន ក៏បានប្រាប់ទៅគ្រូបង្វឹក និងអគ្គលេខាធិការ សហព័ន្ធ កុំប្រញា​ប់ប្រ
​ ញាល់បញ្ចេញព័ត៌មាន ពីរឿងបានទទួលមេដាយពេក ប្រយ័ត្នខ្មា​សគេ ។ គឺត្រូវរង់ចាំការប្រកាសពីគណៈកម្មការស៊ីហ្គេម ជាមុនសិន ។ ព្រោះគ្រប់អ្នកដែលបានមេ​ដាយ ត្រូវគេយកទៅធ្វើដូពីង (ពិនិត្យ​រកសា​រធាតុ​លើក​កម្លាំង ដែលហាមប្រើក្នុងកី​ឡា) ជាមុនសិន ទើបមេដា​យនោះជា​មេដាយផ្លូវការ ។
ចំពោះកីឡាករកីឡាការិនី ដែលជាកូនខ្មែរ នៅបរ​ទេស ត្រូវប្រញាប់ប្រញាល់ធ្វើលិខិតឆ្លង​ដែន សញ្ជាតិ​កម្ពុជា​ ។ ចំពោះគ្រូបង្វឹកប​រទេស ដែលមកពីបណ្ដាប្រទេ​ស ស្ថិតក្នុង​បញ្ជីខ្មៅ ត្រូវប្រញាប់ប្រញាល់ទិដ្ឋាការដល់ពួកគាត់ ៕

អត្ថបទដែលជាប់ទាក់ទង