ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌពោធិ៍សែនជ័យផ្តល់រង្វាន់លើកទឹកចិត្តជាម៉ូតូចំនួន៤គ្រឿងជូនដល់សិស្សានុសិស្សនិទ្ទេA ៤រូបជាសិស្សពូកែ

48

  ភ្នំពេញ៖លោកអភិបាលខណ្ឌពោធិសែនជ័យបានណែនាំឱ្យសិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់រៀនសូត្រឱ្យកា្លយជាសិស្សពូកែនិងក្លាយជាកូនល្អសិស្សល្អនិងពលរដ្ឋល្អសំរាប់ប្រទេសជាតិ។

  ប្រសាសន៍ធ្វើឡើងខណៈលោកហែមដារិទ្ធិអភិបាលខណ្ឌពោធី៍សែនជ័យអញ្ជើញជាអធិបតីភាពក្នុងថ្ងៃបើកបវេសនកាលថ្មីឆ្នាំសិក្សា២០១៩២០២០នៅវិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេសហ៊ុនសែនជម្ពូវ័ននៅព្រឹកថ្ងៃទី១ខែវិច្ឆិកានេះ

     ក្នុងនោះលោកហែមដារិទ្ធិអភិបាលខណ្ឌពោធិ៍សែនជ័យបានលើកឡើងទៀតថា៖ការខិតខំប្រឹងប្រែងរៀនសូត្រគឺជាស្ពានសំរាប់ចំលងមនុស្សនីមួយៗឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងក្នុងការស្វែងរកទិសដៅការងារល្អៗក្លាយជាថ្នាក់ដឹកនាំសំរាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិអោយកាន់តែរីកចំរើនបន្ថែមទៀតលោកបានបញ្ជាក់ថាដូចពាក្យចាស់ពោលថាវិជ្ជាជាអាហារប្រាជ្ញាគឺជាអាវុធ

         លោកបានបន្ថែមថារាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់គុណភាពដើម្បីសម្រិតសម្រាំងរកធនធានមនុស្សពិតចំណេះវិជ្ជាពិតនិងការងារពិតដើម្បីអាចឆ្លើយតបបានទៅជាមួយនិងតម្រូវការអភិវឌ្ឍនៃសង្គមដូច្នេះសិស្សានុសិស្សត្រូវតែបន្តការយកចិត្តទុកដាក់រៀនសូត្រឲ្យបានជាប់ជាប្រចាំ។

  ជាមួយនិងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩២០២០នេះដែរលោកហែមដារិទ្ធបានធ្វើការផ្តល់រង្វាន់លើកទឹកចិត្តជាម៉ូតូចំនួន៤គ្រឿងជូនដល់សិស្សានុសិស្សនិទ្ទេA  ៤រូបដែលទើបប្រលងជាប់មធ្យមសិក្សាទុតិយភូមិសម័យប្រលងឆ្នាំ២០១៩ដែលទទួលបាននិទ្ទេសA នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យផងដែរ

        ក្នុងនោះលោកហែមដារិទ្ធក៏បានធ្វើការផ្តល់រង្វាន់ជាប៊ិចនិងសៀវភៅជូនដល់សិស្សានុសិស្សដែលបានប្រលងជាប់ចំណាត់ថ្នាក់លេខ១ដល់លេខ៣ក្នុងកំរិតថ្នាក់នីមួយៗផងដែរ

អត្ថបទដែលជាប់ទាក់ទង