ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីចាញ់មួយប្រកួត ឈ្នះមួយប្រកួត ពុទ្ធ ឆាយរិទ្ធី និង ឆៃ សារ៉ា ស្វែរកជ័យជំនះបានឬទេ ?

290


ភ្នំពេញ៖ព្រឹត្តិការណ៍ខ្សែក្រវាត់ជើងឯក អ្នកប្រយុទ្ធកំពូលថាមពល​ Champion លើសង្វៀនអាស៊ីអាគ្នេយ៍ យប់ថ្ងៃទី៣
វិច្ឆិកានេះ អ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរីវង្ស និង ឆៃ សារ៉ា សមាគមប្រដាល់ក្រសួងការពារជាតិ អាចប្រជែង
យកជ័យជំនះបានឬទេ ?
សម្រាប់ពុទ្ធ ឆាយរិទ្ធី គេត្រូវជួបតស៊ូជាមួយ អ្នកប្រដាល់ថៃផេត អ៊ូប៊ុន (Phat Oubun) ។ រិទ្ធី២ប្រកួត របស់គេឈ្នះមួយ
ប្រកួតនិងចាញ់មួយប្រកួត ក្នុងខណៈដែលអ្នកប្រដាល់ថៃផេត អ៊ូប៊ុន ពីរប្រកួតរបស់គេចាញ់ទាំង២ប្រកួត ។បើតាមសមត្ថភាព
ការប្រកួតមួយនេះ ទំនងជារិទ្ធីមានឱកាសឈ្នះច្រើនជាងហើយ តែផេត អ៊ូប៊ុន ក៏មិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាប
នោះទេ ។
ផេត អ៊ូប៊ុន មានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៦ដង ចាញ់១៣ដង ។ ចំពោះពុទ្ធ ឆាយរិទ្ធីវិញ គេមានប្រវត្តិប្រកួត
១២៤ដង ឈ្នះ៩៥ដង ចាញ់២៧ដងនិងស្មើពិន្ទុ២ដង ។ការប្រកួតនេះ ប្រសិនបើរិទ្ធីឈ្នះនោះ គេអាមានឱកាសឡើងទៅវគ្គ
ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែបើចាញ់គឺចប់ ។ផេត អ៊ូប៊ុនបើចាញ់ទៀត ទំនងជាចប់ហើយ ។
ឆៃ សារ៉ាសមាគមប្រដាល់ក្រសួងការពារជាតិ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ រ៉ុង ណាផា(Rong Napha)។ សូមបញ្ជាក់ថា ២ប្រកួតរបស់សារ៉ា ឈ្នះបានមួយប្រកួត និង ចាញ់មួយប្រកួតរីឯ រ៉ុង ណាផាវិញ ២ប្រកួតរបស់គេ ចាញ់ទាំង២ ប្រកួតតែម្ដង ។
នេះជាការប្រកួតដែលសំខាន់បំផុត សម្រាប់ពួកគេទាំ២រូប ពិសេសរ៉ុង ណាផាតែម្ដង ដែលមិនទាន់ស្គាល់ឈ្នះចាំ
មើលនរណារកបាន៣ពិន្ទុ ចំពោះរ៉ុង ណាផា ដែលទើបតែមាន២ពិន្ទុ តើអាចរកជ័យជំនះបានឬទេ ?
ចំពោះគូប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ សេក គឹមសាន្ដ ក្លិបអង្គរមានជ័យខេត្តសៀមរាប ប្រកួតជាមួយអ្នក
ប្រដាល់ងួន គាក្លិបខេត្តរតនគីរី ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
ងួន គាជាអ្នកប្រដាល់មួយរូប ដែលពុំធ្លាប់មានប្រវត្តិ គេវ៉ៃឲ្យសន្លប់នោះឡើយ ទោះបីគេចាញ់ ក៏គេតែងតែធ្វើឲ្យគូប្រ
កួតវេទនាដែរ ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះ ទំនងជាសេក គឹមសាន្ដមានឱកាសឈ្នះច្រើនជាង ហើយមើលទៅ ។
ពុទ្ធ ភារិន្ទក្លិបពុទ្ធសេរីវង្ស ប្រកួតជាមួយអ្នកប្រដាល់ឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់
៥៧គីឡូក្រាម ។
ឡុង ខេត្តមួយរយៈនេះ ហាក់ដូចជាធ្លាក់ចុះ ចំពោះភារិន្ទវិញ មួយរយៈនេះគេតែងតែប្រើកណ្ដាប់ដៃ ផ្ដួលគូប្រកួត
បានញឹកញាប់ណាស់ ។នរណាជាអ្នកឈ្នះ ?
លីន វិចិត្រ ក្លិបបូរីរាជសីហ៍មានរិទ្ធ ប្រកួតជាមួយអ្នកប្រដាល់ប្រាក់ ឌីណាក្លិបតាឯកដំបងដែកមានរិទ្ធ ដោយប្រកួត
គ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង