ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតជាមួយថៃ៖ឡុង ឡា ចាញ់ សូត្រ ប៊ុនធីឈ្នះ

72

ភ្នំពេញ៖ការប្រកួតជាមួយអ្នកប្រដាល់ថៃលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី២វិច្ឆិកាអ្នកប្រដាល់កម្ពុជាឡុង ឡាក្លិបអប់រំកាយស្រុកអន្លង់វែងប្រកួតចាញ់អ្នកប្រដាល់ថៃផេត ថានី(Phat Thany)ដោយពិន្ទុ ។

តាមពិតស្ថានភាពនៃការប្រកួតប្រហាក់ប្រហែលគ្នាទេ ។ឡុង ឡាវ៉ៃចេញច្រើនមែនតែការវ៉ៃចេញរបស់គេភាគច្រើនគឺវ៉ៃខ្យល់ចំពោះផេត ថានីវិញគេវ៉ៃចេញមួយៗតែមានប្រសិទ្ធភាព។

ឡុង ឡាមិនមានស្នៀតវ៉ៃអ្វីដែលអស្ចារ្យនោះទេគេប្រើកណ្ដាប់ដៃ និង ព្យាយាមវាយ​កែងដែលមិនចំគោលដៅឡើយ ចំពោះអ្នកប្រដាល់ថៃវិញជង្គង់របស់គេល្អទោះបីគេវ៉ៃចេញ​មួយៗមែនតែការវ៉ៃចេញរបស់គេឡុង ឡាមិនអាចការពារបាន ។

ពួកគេប្រកួតគ្នាពេញទាំង៥ទឹកដែលលទ្ធផលចុងក្រោយអ្នកប្រដាល់ថៃផេត ថានីបានទទួលជ័យជំនះដោយពិន្ទុ ។

សូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកប្រកួតឈ្នះ អ្នកប្រដាល់ជើងខ្លាំងថៃក្រៀង ក្រៃ(Kreangkrai)ដោយពិន្ទុ ។

សូមបញ្ជាក់ថាអ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

អ្នកប្រដាល់ថៃរូបនេះធ្លាប់ស្ពាយខ្សែក្រវាត់ និងលុយ៥.០០០ដុល្លារពីស្រុកខ្មែរទៅស្រុកថៃតែបន្ទាប់ពីនោះមកការប្រកួតរបស់គេនៅសង្វៀនស្រុកខ្មែរគេមិនសូវជួបសំណាងល្អនោះទេ ។

ក្នុងជំនួបជាមួយប៊ុនធីទោះបីអ្នកប្រដាល់ថៃរូបនេះរឹងមាំ និង មានស្នៀតវ៉ៃល្អក៏ពិតមែន​តែគេលំបាកជាមួយប៊ុនធីដែលខ្ពស់ជាង ។ស្ថានភាពនៅក្នុងការប្រកួតគេមិនសូវមានឩិកាស

វាយលុកឡើយគឺគេការពារច្រើនជាងព្រោះជង្អង់ និង កែងរបស់ប៊ុនធីគេមិនអាចមើលស្រាលបាននោះទេ ។

ពួកគេប្រកួតគ្នាពេញទាំង៥ទឹកមែនតែលទ្ធផលចុងក្រោយសូត្រ ប៊ុនធីជាអ្នកបានទទួលជ័យជំនះដោយពិន្ទុ ។

អត្ថបទដែលជាប់ទាក់ទង