ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូបង្វឹក និងអត្តពលិកចេញដំណើរចូលរួមបោះជំរុំហ្វឹកហាត់រនៅទីក្រុងដូហា

79


ភ្នំពេញ៖គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកចំនួន៣នាក់បាន ចេញដំណ្តើរហើយកាលពីយប់នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ដើម្បីចូលរួមការបោះជំរុំហ្វឹកហាត់រនៅទីក្រុងដូហា ប្រទេសកាតាដោយ មានការជូនដំណើរពីលោកហែម គិរីអគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកនាព្រលានយន្តហោះភ្នំពេញអន្តរជាតិ។
ការបោះជំរុំហ្វឹកហាត់នេះតាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការឧបត្ថម្ភរបស់OCA,FINA និងក្រសួងអប់រំយុវជននិងកីឡា បានបញ្ជូនគ្រូបង្វឹក កីឡាករ-កីឡាការិនី ៣រូបទៅចូលរួមការបោះជំរុំហ្វឹកហាត់រយៈពេល១០ថ្ងៃ នៅទីក្រុងដូហា ប្រទេសកាតា (Doha, Qatar)។ចំពោះសមាសភាពរួមមាន លោកគ្រូ នាង សូរិទ្ធិយ៉ា, កីឡាករ អ៊ូង លីហេង និងកីឡាការិនី សុខ វរល័ក្ខណ៕
លោកគ្រូ នាង សូរិទ្ធិយ៉ាបាននិយាយថា ការបោះជំរុំហ្វឹកហាត់លើកនេះធ្វើឡើងដើម្បីកម្តៅសាច់ដុំត្រៀមចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA GAMES PHILIPPINES 2019) លើកទី៣០ ប្រទេសហ្វីលីពីនខាងមុខ។ដើម្បីកម្តៅសាច់ដុំត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2019 លើកទី៣០ ប្រទេសហ្វីលីពីននឹងចាប់ផ្តើមថ្ងៃសៅរ៍ទី ៣០ ខែវិច្ឆិកាដល់ថ្ងៃពុធទី ១១ ខែធ្នូ ឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង