ក្រោយអគ្គិភ័យឆាបឆេះផ្ទះជួលជនជាតិចិន សមត្ថកិច្ចរកឃើញគ្រឿងញៀន ជាង២០គីឡូ
ព្រះសីហនុ៖ បើតាមសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះថា កាលរសៀលម្សិលមិញ ក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុមានផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលជួលឲ្យជនជាតិចិនស្នាក់នៅ តែក្រោយមកមានករណីអគ្គិភ័យឆាបឆេះ ផ្នែកខ្លះ ក្នុងបន្ទប់ ដោយពុំទាន់ដឹងពីមូលហេតុ ពេលនោះក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ច ក៏ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ក៏ទើបនឹងគ្រឿងញៀនជាង២០គីឡូក្រាម។
សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ រកឃើញគ្រឿងញៀនច្រើនគីឡូក្រាម ក្រោយអន្តរាគមន៍ចូលទៅពន្លត់អគ្គិភ័យកន្លែងលក់កាហ្វេ ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ។
សមត្ថកិច្ចប្រាប់ថា ជាដំបូងមានអគ្គិភ័យឆាបឆេះកន្លែងលក់កាហ្វេ ក្នុងសណ្ឋាគារមួយ នៅក្នុងភូមិ៣ សង្កាត់លេខ២
ក្រុងព្រះសីហនុ កាលពីថ្ងៃត្រង់ថ្ងៃទី៣ វិច្ឆិកា២០១៩ ។ បន្ទាប់មកសមត្ថកិច្ចក៏ចេញអន្តរាគមន៍ជួយពន្លត់ រួចក៏ប្រទះឃើញ
គ្រឿងញៀនច្រើនកញ្ចប់ ក្នុងនោះកញ្ចប់ខ្លះភ្លើងឆេះរោល និងខ្លះទៀតនៅល្អ ច្រើនគីឡូក្រាម
ដែលតាមការសន្និដ្ឋាន ពីសមត្ថកិច្ចថា គ្រឿងញៀនទាំងអស់នេះយ៉ាងតិច២០គីឡូក្រាម។ បើតាមសមត្ថកិច្ច បញ្ជាក់ថា
ទីតាំងកើតហេតុនិងរកឃើញគ្រឿងញៀននេះ ប្រជាពលរដ្ឋខ្មែរយើងបានជួលទៅឲ្យជនជាតិចិន។
ភ្លាមៗមានជនសង្ស័យជនជាតិចិនចំនួន៤នាក់ (ស្រី២នាក់) ត្រូវបានសមត្ថកិច្ចនគរបាល
ឃាត់ខ្លួននាំយកមកសាកសួរបន្តតាមនីតិវិធី នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ដើម្បីកំណត់មុខសញ្ញាជនពាក់ព័ន្ធនឹងបទល្មើស ចរាចរណ៍និងលាក់ទុកគ្រឿងញៀននេះ៕