ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រមានប្រើធម៌ក្តៅ ដល់គ្រូបង្វឹក និងម្ចាស់ក្លិបប្រដាល់គុនខ្មែរ ធ្វើឲ្យខួចកេរ្តិ៍ឈ្មោះសហព័ន្ធ

75


ភ្នំពេញ៖បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ពីរឿងក្លិបមួយចំនួនលួចនាំ អ្នកប្រដាល់របស់ខ្លួនទៅប្រកួតនៅក្រៅប្រទេសនោះ ស្រាប់តែពេលនេះ រឿងដដែលនេះ បានកម្រើកឡើងវិញ ។
ការកក្រើកឡើងវិញនេះ បានធ្វើឲ្យលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ដែលជាប្រធានសហព័ន្ធប្រដាល់គុនខ្មែរ មានការខឹងសម្បារយ៉ាងខ្លាំង ។ លោកបន្ទោសថា លួចចេញទៅប្រកួតនៅក្រៅប្រទេស ដោយមិនឲ្យសហព័ន្ធដឹង ហើយនោះពួកគេថែមទាំងព្រហើនហ៊ានបង្ហោះសារតាមបណ្តាញសង្គម facebook សុំថវិកា ដើម្បីធ្វើលិខិតឆ្លងដែនទៀត។
លោកបន្ទោសថា ការបង្ហោះសារតាមបញ្ដាញហ្វេសប៊ុកបែបនេះ មានន័យថា បន្ទាប់ពីគេ
គេជិតដល់ថ្ងៃចេញទៅប្រកួត ហើយតែគ្មានលុយធ្វើលិខិតឆ្លងដែន ទើបបង្ហើរសារដើម្បីឲ្យប្រធានសហព័ន្ធបានដឹង ។ ជាមួយគ្នានេះ គេថែមទាំងត្អូញត្អែរថា បើបងប្អូនណាស្រឡាញ់ក្បាច់គុនបូរាណខ្មែរ ណចង់លើកស្ទួយក្បាច់គុនបូរាណខ្មែរ ជួយឩបត្ថម្ភខ្ញុំផងជាដើម ។
លោកបានចាត់ទុកថា នេះជាទង្វើខុសទំាងស្រុង ទៅនឹងលក្ខន្តិកៈរបស់សហព័ន្ធ លើកក្រោយ អ្នកដែលបង្ហោះសារ បើមានលើកក្រោយ លោកចាត់ការតាមបទបញ្ជារបស់សហព័ន្ធហើយ។ សកម្មភាពបែបនេះ គឺជាឆបោកដល់អ្នកដែលស្រឡាញ់ គាំទ្រកីឡាប្រដាល់គុនខ្មែរហើយ។
សហព័ន្ធជាអាណាព្យាបាល មិនមែនបណ្ដោយឲ្យធ្វើអ្វីស្រេចតែនឹងចិត្តនោះទេ ។ បើមានការប្រកួតនៅក្រៅប្រទេស ត្រូវតែប្រាប់មកសហព័ន្ធ ប្រសិនបើការប្រកួតនោះ មានតម្លៃ អាចល្មមចូលរួមបាន សហព័ន្ធមិនត្រឹមតែអនុញ្ញាតប៉ុណ្ណោះទេ បើគ្មានលិខិតឆ្លងដែនសហព័ន្ធចេញលុយធ្វើឲ្យ ។
មានតែសហព័ន្ធកីឡាជាតិ ក្រសួងអប់រំយុវជន និង កីឡាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទេ ទើបមានសិទ្ធិបញ្ជូនកីឡាករ ទៅប្រកួតនៅក្រៅប្រទេស ។ សហព័ន្ធជាតិប្រសិនបើមានការអញ្ជើញពីសហព័ន្ធអន្តរជាតិ ទ្វីប ឬ តំបន់ ក៏ត្រូវតែសុំគោលការពីក្រសួងអប់រំយុវជន និង កីឡាដែរ ។
កុំរបៀបលួចចេញទៅប្រកួតក្រៅប្រទេស ដោយគ្មានការអនុញ្ញាត ហើយហ៊ានយកទង់ជាតិរបស់កម្ពុជា ទៅគ្រវីសំញ៉ែងទៀតនោះ ខុសរឿងហើយ ។ សូមបញ្ឈប់ជាបន្ទាន់ នូវទង្វើបែបនេះតទៅទៀត ៕

អត្ថបទដែលជាប់ទាក់ទង