ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ោ ភារិទ្ធ នឹង បន្តឈ្នះ

186


ភ្នំពេញ៖ការប្រកួតវិលជុំដើម្បីឈាន ទៅដណ្ដើមខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់៦៣,៥០គីឡូ
ក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍ រសៀលថ្ងៃទី៩វិច្ឆិកា នរណាក៏មានជំនឿចិត្តថា អ្នកប្រដាល់កម្ពុជាប៉ោ ភារិទ្ធ ដែលគេស្គាល់ជាទូទៅថាយ៉េន ឌីណានោះ នឹងបន្តឈ្នះដែរ ។
នេះជាការប្រកួតលើកទី៣ របស់អ្នកប្រដាល់កម្ពុជារូបនេះ ដែលការប្រកួតកាលពី២ប្រ
កួតដំបូង គេបានទទួលជ័យជំនះ ទាំង២ប្រកួត ហើយសម្រាប់ការប្រកួតទី៣នេះ ភារិទ្ធ នឹងនៅតែឈ្នះ ។
សម្រាប់ការប្រកួតលើកទី៣នេះភារិទ្ធ ត្រូវតស៊ូជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ វ៉ាន់ ឆា
លើម (Wan Chhaleum)។ វ៉ាន់ឆាលើម ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប តែការប្រកួតរបស់គេជាមួយពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡា កន្លងមក អ្នកប្រដាល់ថៃរូបនេះ​វ៉ៃមិនល្អឡើយ ។ ចំពោះ
ភារិទ្ធវិញ គេជាអ្នកប្រដាល់ដ៏ល្អមួយរូប ដែលមានផ្លែវ៉ៃគ្រប់ប្រដាប់តែម្ដង ។
អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន៧៤ដង ឈ្នះ៦៣ដង ចាញ់១១ដង ។
ចំពោះវ៉ាន់ ឆាលើមវិញ គេមានប្រវត្តិប្រកួត ចំនួន៧២ដង ឈ្នះ៥៨ដង ចាញ់១៤ដង ។ឱកាសរបស់វ៉ាន់ ឆាលើម ដើម្បីយកឈ្នះប៉ោភារិទ្ធ ពិតជាលំបាកខ្លាំងណាស់ គេជឿថាការប្រកួតលើកទី៣នេះ ភារិទ្ធនឹងឈ្នះ ។
រិន សារដ្ឋ ក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹក ដល់វេនត្រូវជួបប្រកួតជាមួយ អ្នកប្រដាល់ ថៃកូឡាប ដាំ(Kolap Dam)ហើយ ។
អ្នកប្រដាល់ទាំង២រូបនេះ វាយបាន២ប្រកួត ឈ្នះមួយប្រកួត និងចាញ់មួយប្រកួតដូចគ្នា ។
ឈ្នះមួយប្រកួតរបស់សារដ្ឋ គឺឈ្នះដោយសារសំណាង ដែលគូប្រកួតរបស់គេរក្សាទម្ងន់មិន
បាន មន្ត្រីបច្ចេកទេស សម្រចចិត្តឲ្យសារដ្ឋ ឈ្នះគូប្រកួតដោយស្វ័យប្រវត្តិ ។
ពេលនេះជួបជាមួយកូឡាប ដាំ ពិតជាមិនស្រួលឡើយ តែសម្រាប់គូនេះ ទាំងអ្នកឈ្នះ
ទាំងអ្នកចាញ់ពិតជាលំបាកដូចគ្នា ។ កូឡាប ដាំ​មួយរយៈនេះគេវ៉ៃមិនសូវបានល្អឡើយ គេហាក់
ដូចជាស្រុតចុះច្រើនដែរ ។ ចំពោះសារដ្ឋការវ៉ៃ របស់គេបង្ហាញថា គេចូលចិត្តកែង និងវ៉ៃប្ដូរតែការវ៉ៃប្ដូររបស់គេ មិនសូវបានផលនោះទេ ។
សារដ្ឋមានប្រវត្តិប្រកួត ចំនួន៦០ដង ឈ្នះ៤៥ដង ចាញ់១២ដង និង ស្មើពិន្ទុ៣ដង រីឯ កូឡាប ដាំ វិញគេមានប្រវត្តិប្រកួត ចំនួន១០១ដង ឈ្នះ៨៦ដង ចាញ់១៤ដង និងស្មើពិន្ទុ១ដង នរណាឈ្នះនៅក្នុងការប្រកួតនេះ ?
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ ខាំ កូនខ្លាំ ក្លិបរ៉ាហាប់ស្វាយប៉ាកប្រកួតជាមួយផុន សុខវិបុល ក្លិបតាព្រហ្មមានជ័យ ក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម ។ នឹម ននក្លិបទ័ពឆ័ត្រ យោង៩១១ប្រកួតជាមួយព្រឿង សុជាតិ ក្លិបកងពលធំអន្តរាគមន៍លេខ២ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ តូច ទូ សមាគមប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយធី តុងហ៊ីក្លិបពន្លឺវិបុល៕

អត្ថបទដែលជាប់ទាក់ទង