ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាដូក្ដៅហុយៗ របស់​ប្រធា​នស​ហព័ន្ធ​កីឡា កាយសម្ព័​ន្ធ

272


ភ្នំពេញ៖ចំជាក្ដៅហុយៗមែនគ្រាន់តែ​បញ្ច​ប់ មហាស​ន្និបាត សម្រាប់អាណ​ត្តិថ្មីនោះ លោក​ថោង
ខុន ប្រធានសហព័ន្ធកាយសម្ព័​ន្ធ​កម្ពុជា បានផ្ដល់វគ្គបណ្ដុះ​ប​ណ្ដាល​គ្រូបង្វឹ​កគ្រូ​បង្វឹក កម្រិត១​ដល់​មន្ត្រី
របស់ខ្លួននៅខេត្ត​កំ​ពង់ឆ្នាំ​ង ។
លោកណយ ផាណា អគ្គលេខាធិការសហ​ព័​ន្ធកី​ឡាកា​យ​សម្ព័​ន្ធកម្ពុជា បានប្រា​ប់​ឲ្យដឹ​ងថា នេះជា
ការអនុវត្ត​ន៍នូ​វផែនការប្រ​ចាំឆ្នាំ របស់សហព័​ន្ធ​ ដើម្បីអភិវឌ្ឍន៍និង​ប​ណ្តុះបណ្តា​លធ​នធានម​នុស្សរ​បស់ សហព័ន្ធកីឡាកាយស​ម្ព័​ន្ធកម្ពុ​ជា និងទទួលបាន​នូ​វ​យុទ្ធ​សាស្ត្រ ការចង្អុលបង្ហាញពី​លោ​ក ថោង ខុន ដែលជាប្រធានស​ហ​ព័ន្ធ​ ដើម្បីបង្កើនចំណេះជំនា​ញ​ពិត ជូនដល់មន្រ្តីបច្ចេកទេស​គ្រូ​បង្វឹក​ថ្នាក់មូ​លដ្ឋាន ថ្នាក់ជាតិនិងអ​ន្តរ​ជាតិចៅ​ក្រមជាតិ និងអ​ន្តរជាតិ សហពព័ន្ធនឹងរៀបចំបើ​ក​វគ្គប​ច្ចេ​កទេស គ្រូជំនាញកីឡាកាយសម្ព័ន្ធ​ក​ម្រិត​១នេះ​ឡើង។
វគ្គនេះនឹងចាប់ផ្ដើម​ពីថ្ងៃទី១០ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង។ វគ្គនេះបើកឡើងដោយប្រើប្រាស់ក​ញ្ច​ប់ថវិ​កា ផ្នែកបណ្តុះបណ្តាលធន​ធា​នម​នុស្ស ដែលក្រសួ​ងអ​ប់រំ យុវជន និងកីឡា ទ​ម្លាក់​ជូន​សហ​ព័ន្ធសម្រាប់ឆ្នាំ២​០​១៩ ដើម្បីពន្លឿនការអភិវ​ឌ្ឍ​ធន​ធានកី​ឡា ជំនាញតាមប្រភេទកីឡា​នី​មួយៗ​ឆ្ពោះទៅ​ ឆ្នាំ២០២៣​ ​ដែលកម្ពុជាបានទទួលធ្វើ​ជា​ម្ចាស់​ផ្ទះ កីឡាអាស៊ី​អាគ្នេ​យ៍លើក​ទី៣២ ឆ្នាំ២០២៣។
សូមបញ្ជាក់ថា​ វគ្គ​នេះឩទ្ទេសនាមដោយលោ​ក​ណយ ផាណា ដែលជាប្រធានវ​គ្គ និង​ជា​គ្រូឧទ្ទេស​និងលោ​ក​សោ សុផេង គ្រូឧទ្ទេស។ សូម​បញ្ជា​ក់ថា លោកសោ​សុ​ ផេង ជាគ្រូ​និងចៅ​ក្រ​មអ​ន្តរជាតិ ។

វគ្គនេះនឹងមានសិក្ខាកាម​ចូល​រួម​ចំនួន​២​១នាក់ ដែល​សិក្ខា​កាម​ទាំ​ង២​១នា​ក់នេះ គឺជា​គ្រូ​ង្វឹក ដែលធ្លា​ប់ឆ្ល​ងកា​ត់វគ្គ​ថ្នាក់​ មូលដ្ឋានកីឡាកាយស​ម្ព័​ន្ធពិតប្រាក​ដ ទើបអា​ចចូ​លរួ​មវ​គ្គ​នេះបា​ន។ មានសិ​ក្ខាកា​ម​ទាំង​២១​រូបនេះ មានមកពីរាជ​ធា​នីភ្នំ​ពេញ ខេត្តក្រចេះ និងកំពង់ឆ្នាំង៕

អត្ថបទដែលជាប់ទាក់ទង