ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿង សោភ័ណ្ឌ នឹងឈ្នះភេច ម៉ានី

76


ភ្នំពេញ៖លើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ ព្រឹកថ្ងៃទី១០វិច្ឆិកាអ្នក
ប្រដាល់ជើងខ្លាំងកម្ពុជា រឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃភេច ម៉ានី(Phich Many)។ អ្នកប្រដាល់ទាំង២រូបនេះ នឹងប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។
សោភ័ណ្ឌជាអ្នកប្រដាល់ល្អឆ្វេង និង ធ្ងន់ឆ្វេង តែចិត្តរបស់គេមិនសូវជាធំឡើយ ព្រោះ
បើការប្រកួតស្ថិតក្នុងស្ថានភាពតឹងតែងនោះគេ តែងតែប្រើល្បិចថា គូប្រកួតបំពានមកលើខ្លួន តែបើគេខ្លាំងជាងវិញនោះ គេវ៉ៃដោយអំណួតតែម្ដង ។
ចំពោះភេច ម៉ានីវិញ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ដែរ គេមិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះទេ ។គេជាអ្នកប្រដាល់ចិត្តត្រជាក់ មានកណ្ដាប់ដៃធ្ងន់ ទាត់ចេញរហ័ស និងពូកែការពារ ។
អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៦៧ដង និងចាញ់១០ដង ។
ចំពោះរឿង សោភ័ណ្ឌវិញ គេមានប្រវត្តិប្រកួតចំនួន១៦៦ដង ឈ្នះ១៤៦ដង ចាញ់១៧ដង និងស្មើពិន្ទុ៣ដង ។
ជំនួបមួយនេះមិនដឹងថា ជ័យជំនះបានទៅរឿង សោភ័ណ្ឌ ឬក៏បានទៅលើអ្នកប្រដាល់ថៃភេច ម៉ានីឡើយ ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ រឿងសារិទ្ធក្លិបម្កុដរាជសីហ៍ ដែលជាប្អូនប្រុសបង្កើតរបស់រឿង សោភ័ណ្ឌ ប្រកួតជាមួយសែន ណាវីក្លិបឃ្លាំងមឿងកីឡា ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
ពុទ្ធ ម៉ាណូយក្លិបពុទ្ធសេរីវង្ស ប្រកួតជាមួយអ្នកប្រដាល់ ពុំធ្លាប់សន្លប់ងួន គាក្លិបខេត្ត
រតនគីរី ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ចាន់ គីមក្លិបអេភូថងកីឡា ប្រកួតជាមួយស៊ូ សុខក្លិបយុវវាលស្បូវ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
អ្នកប្រដាល់ជើងចាស់ចៅ ផលឌឿក្លិបសំរោងកោងកីឡា ប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ដូចគ្នាគឺហ៊ា ចាន់ថនក្លិបគីសែមានរិទ្ធ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង