ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពួកហែហមអមដំណើរ ទណ្ឌិតសម រង្ស៊ី បន្តនៅអាមេរិកទៀត មិនហ៊ានមកស្រុកខ្មែរ ដើម្បីគាំទ្រពីខាងក្រោយ ក្នុ​ងករណីសម រង្ស៊ី មានគ្រោះថ្នាក់​

63

ភ្នំពេញ៖ ក្រុមអ្នកហែហម ទណ្ឌិតសម រង្ស៊ី ជាច្រើននាក់ មិនទាន់ហ៊ានធ្វើដំណើរមកកម្ពុជានោះទេ ដោយពួកគេបានអះអាងថា រង់ចាំមើលការសម្រេចចិត្ត របស់ប្រធានពួកគេ ពីព្រោះថា ប្រធានរបស់ពួកគេ ត្រូវបានក្រុមហ៊ុនថៃអ៊ែរវ៉េ មិនអនុញ្ញាតឲ្យឡើងយន្តហោះនោះទេ ដូច្នេះត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។ ពួកអ្នកគាំទ្រ បានបញ្ជាក់ថា សម្រេចរបស់ ទណ្ឌិត សម រង្ស៊ី ថាតើត្រូវបន្តផែនការវិលចូល ស្រុកនេះទៀត ឬយ៉ាង​ណា? ព្រោះបើចូលក្នុងទឹកដីថៃ ​អាចប្រឈមនឹងការបណ្តេញ​ចេ​ញ ឬអាជ្ញាធរថៃចាប់ ខ្លួនដើម្បីបញ្ជូនមកឱ្យ​កម្ពុជា ដូច្នេះពួកហែហមអមដំណើរ បន្តនៅសហរដ្ឋអាមេរិកទៀត ដើម្បីគាំទ្រពីខាងក្រោយ ក្នុ​ងករណីលោកប្រធានមានគ្រោះថ្នាក់​។

បើតាមផេកហ្វេសប៊ុករបស់ ស្ថាបនិកប្រជាធិបតេយ្យកម្ពុជា កាលពីថ្ងៃទី៧ខែវិច្ឆិកា បានបញ្ជាក់ថា “លោកប្រធាន សម រង្ស៊ី បានសម្រេចផ្លាស់ប្តូរការចាកចេញ ដំណើរដោយសារតែប្រទេសថៃ មិនអនុញ្ញាតឱ្យប្រើប្រាស់ទឹកដីថៃ ចូលមកកម្ពុជា ហើយប្រទេសមួយចំនួនទៀតក៏ត្រៀម ចាត់វិធានការនានា ហាមឃាត់សកម្មជនគណបក្សសង្គ្រោះជាតិផងដែរ។ ចុងក្រោយ គឺជាការសម្រេចរបស់ លោកប្រធាន សម រង្ស៊ី ថាតើត្រូវបន្តផែនការវិលចូល ស្រុកនេះទៀត ឬយ៉ាងណា? ព្រោះបើចូលក្នុងទឹកដីថៃ អាចប្រឈមនឹងការបណ្តេញចេញ ឬអាជ្ញាធរថៃចាប់ ខ្លួនដើម្បីបញ្ជូនមកឱ្យកម្ពុជា។ ពិតជាពិបាកមែន! សម្រាប់ខ្ញុំ នៅតែបន្តស្នាក់នៅជាមួយបងប្អូនខ្មែរ នៅសហរដ្ឋអាមេរិកទៀត ដើម្បីគាំទ្រពីខាងក្រោយ ក្នុងករណីលោកប្រធានមានគ្រោះថ្នាក់”៕

អត្ថបទដែលជាប់ទាក់ទង