ព្រះមហាក្សត្រពន្លត់ទៀនជ័យនាឱកាសអបអរសាទរខួបលើកទី៦៦ទិវាបុណ្យឯករាជ្យជាតិនាវិមានឯករាជ្យ
នាវេលារសៀលថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៩ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងទិវាពន្លត់ទៀនជ័យនាឱកាសអបអរសាទរខួបលើកទី៦៦ទិវាបុណ្យឯករាជ្យជាតិនាវិមានឯករាជ្យដោយមានការយាងអមដង្ហែដោយឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមន្រ្តីរាជការបណ្តាអង្គទូតនានានិងប្រិយមិត្តបរទសសិស្សានុសិស្សព្រមទាំងមហាជនយ៉ាងច្រើនកុះករ។
