អគ្គីភ័យឆាបឆេះរោងចក្រអេហ្វឃ្វេផលិតអាវពោងហែលទឹកមកដល់យប់ម៉ោង២០និង២០នាទីបានរលត់ស្ទើរទាំងស្រុង


ភ្នំពេញ៖ លោកនុតពុធដារ៉ាអភិបាលខណ្ឌដង្កោបានសរសេរសាលើហ្វេសប៊ុកថា នៅថ្ងៃច័ន្ទទី១១ខែវិច្ឆិកាឆ្នាំ២០១៩មាន អគ្គីភ័យឆាបឆេះរោងចក្រអេហ្វឃ្វេផលិតអាវពោងហែលទឹកនៅសង្កាត់ព្រៃសខណ្ឌដង្កោចាប់ពីម៉ោង១៣និង១០នាទីរហូតមកដល់យប់ម៉ោង២០និង២០នាទីបានរលត់ស្ទើទាំងស្រុងហើយនៅសល់ប្រហែល៥%ទៀតប៉ុណ្ណោះ។
លោកបានថ្លែងថា យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់កងកម្លាំងគ្រប់អង្គភាពទាំងអស់ដែលបានជួយជ្រោមជ្រែងសហការគ្នាយ៉ាងល្អជួយពន្លត់ភ្លើងបានទាន់ពេលវេលាដោយមិនធ្វើអោយភ្លើងរាលដាលដល់រោងចក្រផ្សេងៗនៅជាប់គ្នាតទៅទៀតបានឡើយ៕









