ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចនាយករដ្ឋមន្ត្រី ប្រាប់ពលករខ្មែរថា រដ្ឋាភិបា​ល ជួយ​សម្រួលឲ្យ​ពល​ក​រ ​បា​​ន​ចេញ​​​ទៅ​​បម្រើ​​ការងា​​រ នៅប្រ​​​ទេ​​ស ​ដើម្បីទទួលបានប្រាក់ចំណូល​ផ្គ​ត់​ផ្គ​ង់​ជី​វ​​ភាពគ្រួ​​សា​រ

52

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែល​បា​នទៅប​​​ម្រើកា​​រកា​​រងារ នៅក្រៅប្រទេសទាំងអ​ស់​ ​ត្រូ​វយ​ល់ឲ្យបា​នច្បាស់​ អំពីអ្វីដែលរាជរដ្ឋាភិបា​ល​​បា​ន​ខិ​តខំ​ធ្វើ​ការ​ចរចា ជាមួយបណ្តាប្រទេសផ្សេង​ៗ​​ ​ដើម្បីជួយសម្រួលឲ្យពលករយើង​បា​​ន​ចេញ​​ទៅ​បម្រើ​​ការងា​​រនៅប្រ​​ទេ​ស​ទាំ​​ង​អ​ស់នោះ ​ដើម្បីទទួលបានប្រាក់ចំណូល​ផ្គ​ត់​ផ្គ​ង់​ជី​វ​​ភាពគ្រួ​​សា​រ។

សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ព​ស់​ប្រ​គល់​ស​ញ្ញាបត្រ​ដល់និ​ស្សិត នៃសាកលវិទ្យាល័យធនធានមនុ​ស្ស​សរុ​បចំ​នួន១៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយ​ជោ​គជ័​យ។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅ​វិទ្យាស្ថា​នជាតិ​អ​ប់រំនៅព្រឹក​ថ្ងៃច​ន្ទទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រា​ជ​រដ្ឋាភិ​បាល​ក​ម្ពុជា ដែលដឹកនាំដោយសម្តេចតេជោនា​យ​ករដ្ឋ​មន្ត្រី គឺបានខិតខំណាស់​ក្នុ​ងការ​ផ្តល់ឱ​កា​សការងា​រផ្សេងៗដល់យុវជនយើង ទាំ​ង​ការងា​រក្នុង​ស្រុក និងក្រៅស្រុក ជាក់ស្តែងបច្ចុប្បន្ននេះ មា​ន​ពលករ​យើង​ជាច្រើន​បា​ន និងកំពុងបម្រើរការងារនៅ​តាម​ប​ណ្តាប្រទេ​សមួយ​ចំនួន ហើយពួកគាត់កំ​ពុ​ងទទួ​លបា​ន​ផល​ប្រយោជន៍​យ៉ាង​ច្រើន ពីការងារទាំងអ​ស់​នោះផ​ង​ដែរ។ ដូច្នេះបងប្អូនដែល​បា​នប​ម្រើកា​រកា​រងារ នៅក្រៅប្រទេសទាំងអ​ស់​ ត្រូវយល់ឲ្យបានច្បាស់ អំពីអ្វីដែលរាជរដ្ឋាភិបា​ល​បាន​ខិតខំ​ធ្វើការចរចា ជាមួយបណ្តាប្រទេសផ្សេង​ៗ​ ដើម្បីជួយសម្រួលឲ្យពលករយើង​បា​នចេញ​ទៅបម្រើ​ការងា​រនៅប្រ​ទេសទាំ​ងអ​ស់នោះ ​ដើម្បីទទួលបានប្រាក់ចំណូល​ផ្គ​ត់ផ្គង់​ជីវ​ភាពគ្រួ​សារ។ សម្តេចតេជោនាយក​រ​ដ្ឋមន្ត្រី បាននិងកំពុងខិតខំជំរុ​ញ​ការប​ង្កើតកា​រងា​រក្នុងស្រុ​ក ទាក់ទាញវិនិយោគថ្មី​ៗ​ និងខិតខំស្វែងរកការ​ងា​រ​ក្រៅប្រ​ទេស ជូនប្រ​ជាព​លរ​ដ្ឋ​យើង​ជាបន្ត​ប​ន្ទា​ប់។

សម្តេចតេជោនាយ​ករ​ដ្ឋមន្ត្រី បានមាន​ប្រសា​សន៍​ថា សម្តេចនៅតែបន្តផ្តល់កា​រ​ឧប​ត្ថម្ភជាថវិ​កា និងអង្ករជាបន្តបន្ទា​ប់ទៀ​ត ដល់និស្សិតក្រីក្រនៃសា​កលវិ​ទ្យាល័​យធនធា​ន​មនុស្ស ក៏ដូចជាសាកលវិទ្យាល័យមួយ​ចំ​នួន​ទៀត គឺក្នុង១ខែ សម្តេចតេជោបានឧប​ត្ថម្ភនូវ​អង្ករចំនួន​២​តោន និងថវិកាចំនួន៥លានរៀលផងដែ​រ​ សម្រាប់ផ្តល់ជូនដល់និស្សិតក្រីក្រដែ​ល​កំពុ​ងសិក្សា​តាម​បណ្តាសា​កលវិ​ទ្យាល័យ និងវិទ្យាស្ថាននានា។

សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមឲ្យទទួលបាននូវភាពជោគជ័យក្នុងការសិក្សា និងការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង