ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការអះ​អា​ងថា នឹងដំណើកា​រតា​ម​នីតិវិ​ធីប្រក​បដោយត​ម្លាភា​ព អំពើអ​សក​ម្មរបស់មេប៉ុ​ស្តិ៍ន​គរ​បាល​រដ្ឋបា​លឃុំស្រែ​អំបិ​ល

49

កោះកុង៖ បន្ទាប់ពីសារព័ត៌មានបានចុះផ្សាយ រឿង​ពលរដ្ឋរិះគន់ នាយប៉ុស្តិ៍នគរបាល រ​ដ្ឋា​ភិបាល​ស្រុក​ស្រែអំបិ​ល​ ជំរិតលុយដាក់ខែពីក្រុម​ក្មេ​ងស្ទា​វ សេពគ្រឿងញៀ​ន​ ពី២០០ទៅ៣០០ ដុល្លារ ក្នុង១ខែនោះ នៅថ្ងៃទី១៨វិច្ឆិកា ស្ន​ងកា​រដ្ឋា​ន​នគ​​របាល​​ខេ​ត្ត​កោះកុ​ង បានចេញសារអរ​គុ​ណ គណនីហ្វេសបុក ​ខា​ងកាសែ​ត និងគេហទំព័រមួយ​ចំនួ​ន​ ដែលបាន​ផ្តល់ព័ត៌មាន​ ចំពោះអំពើអសកម្មរប​ស់​មេប៉ុ​ស្តិ៍នគ​របាល​រដ្ឋ​បាលឃុំ​ស្រែអំ​បិល​ ហើយថា នឹងដំណើការតាមនីតិវិធីប្រកបដោយ​ត​ម្លាភាព​ ​ដើម្បីផ្តល់ភាពយុត្តិធម៌ដ​ល់​ភាគី​ទាំង​ពីរ ទាំងជន​រ​ង​គ្រោះ​ ទាំងមន្រ្តីដែល​ត្រូ​វចោ​ទ​។

ស្នងការនគរបាលខេត្តកោះកុង សូមសំដែងនូវការអ​រ​គុណ ដែលបានផ្តល់ព័​ត៌មានពីគណនីហ្វេសបុក​ ​ខា​ងកា​សែត​ និងគេហទំព័រមួ​យ​ចំនួ​ន​ ដែលបានផ្ត​ល់​ព័ត៌មាន​​ ចំ​ពោះអំពើអសកម្មរ​ប​ស់មេ​ប៉ុស្តិ៍ន​គរបា​លរ​ដ្ឋបា​លឃុំ​ស្រែ​អំបិ​ល នៃ​​អធិ​ការដ្ឋា​ននគ​របាល​​ស្រុ​ក​​ស្រែ​អំបិល​ ពាក់ពន្ធ័ករណីរឿង​នេះ​ ស្នងការដ្ឋានបា​ន​ដំណើ​ការតា​មនីតិ​វិធី​​ប្រកប​ដោយត​ម្លា​ភាព​ ដើម្បីផ្តល់ភាពយុត្តិធ​ម៌ដល់ភា​គីទាំ​ងពីរ​ ទាំងជន​រ​ង​គ្រោះ​ ទាំងមន្រ្តីដែលត្រូវ​ចោ​ទ ស្នងការដ្ឋាន ទទួលស្វាគមន៍យ៉ា​ង​កក់ក្តៅ​​ ចំពោះរាល់ព័​ត៌មាន​​ ដែ​លពាក់​ព័ន្ធនៅអំពើ​អស​កម្មរ​បស់ម​ន្រ្តីនៃស្ន​ងការ​ដ្ឋា​ន​ ។

សូមបញ្ជាក់ថា ព្រោះតែ​ផ​លប្រយោជ​ន៍ផ្ទា​ល់ខ្លួ​ន នាយប៉ុស្តិ៍នគរបាល ឈ្មោះ ខាំ វង្ស លែងគិតពីគោលកា​រ​ណ៍ច្បា​ប់ ​ទាំង៩ចំណុច ​(ភូមិ ឃុំ មានសុវត្ថិភាព) ។មិនត្រឹមតែពុំបានអ​នុ​វត្តន៍​ច្បាប់​ប៉ុ​ណ្ណោះទេ នាយប៉ុស្តិ៍នគរបា​ល​មួយរូ​ប​នេះ ថែមទាំងព្រហើនហ៊ា​ន​ប្រព្រឹ​ត្តបទ​ល្មើ​សទទួលសំណូកពីក្រុ​ម​ក្មេ​ងស្ទាវ សេព គ្រឿងញៀន នៅក្នុងដែនសមត្ថកិច្ចរបស់​ខ្លួ​នទៀត​។​
អំពើដ៏សែនលាមកនេះត្រូវបា​ន​ មហាជន រិះគន់​និង​ខ្ពើមរ​អើមយ៉ា​ងខ្លាំង​ចំពោះ ​លោក ខាំ វង្ស ដែលខ្លួនជាសមត្ថកិច្ចអនុវត្តន៍​ច្បា​ប់។​

បើតាមប្រភពព័ត៌មានពីប្រ​ជា​ពល​រដ្ឋ សូមមិន បញ្ចេញឈ្មោះបានអោយសា​ព័​ត៌មា​នយើ​ងដឹ​ងថា លោក ខាំ វង្ស គឺជា មេប៉ុស្តិ៍ ដុះស្លែមួយរូប ប្រ​ចាំ ​ស្រុក ស្រែអំបិល។​
​ប្រភពដដែលបានឲ្យដឹ​ង​​ទៀតថា លោក ខាំ វង្ស បានបើកដៃ ឲ្យក្រុមក្មេងស្ទាវប្រព្រឹត្តបទល្មើសយ៉ាង​ច្រើ​នករ​ណី​ ដូចជា​ ៖​(ជក់​និង​ជួញ ដូរ សារធាតុញៀន​ ​ និង បទល្មើស​ផ្សេ​ង​ៗទៀ​ត) ។ ការបើកដៃឲ្យក្រុ​​មក្មេងស្ទាវប្រព្រឹត្តបទល្មើសខា​ង​លើ ​លោក ខាំ វង្ស ទទួល​បា​នលាភ​ស​ក្ការៈ ប្រចាំខែពីក្រុមក្មេ​ង​ស្ទាវ​ ក្នុង​ម្នាក់​២០០ដុល្លារទៅ៣០០ដុល្លារ តាមមុខ សញ្ញា ។ បើអ្នក ណាមិន បានបង់លុយឲ្យ​ ​មេប៉ុស្តិ៍​រូបនេះ​ទេ នោះលោក ខាំ វង្ស គំរាមថា (អញនឹងចាប់ពួកអែង​ដា​ក់គុក)។

បើតាមការសង្កេតឃើញ​រ​បស់ប្រ​ជាព​លរដ្ឋ ទូទៅក្នុងស្រុក​ស្រែ​អំបិ​ល បានឲ្យដឹងប​ន្ថែមទៀ​ត​ថា អំពើអាក្រក់រប​ស់​លោកនា​យប៉ុ​ស្តិ៍ម្នា​ក់នេះ មិនមែនមានត្រឹម​តែ​ប៉ុណ្ណឹ​ងនោះទេ​ អ្វីដែល​គួ​រឲ្យហួសចិ​ត្តនោះ​គឺ រាល់ពេលគេ អញ្ជើញ ទៅកម្មវិធីបុ​ណ្យ​ កា​រ ផ្សេងៗ លោក ខាំ វង្ស តែងតែ ដើរទៅ សុំលុយ ក្មេងស្ទាវ ដែលប្រព្រឹត្ត បទល្មើសនោះ ដើម្បី​ ​យក​លុយ មកចងដៃចូលរួម​ ​ក្នុងពិធីនោះ ដោយគ្មានគិតពីកេរ្តិ៍ខ្មាស ឬមុខ​មា​ត់រ​បស់​ខ្លួនឡើយ។ ទំនៀមទំលាប់នេះគឺជាប្រ​ណី​ រ​បស់ លោ​ក​ ខាំ វង្ស។

តាមប្រភព ព័ត៌មាន​ ​ពីមិត្ត​ភក្ដិជិ​តស្និទ្ធ របស់ ឈ្មោះ ប៊ូ ងែត ដែល ត្រូវជាកូន ប្រុស របស់ លោក នឹម សុវណ្ណនី ហៅ ប៊ូ មាន​មុខងា​រ​ជា អធិការរង ស្រុកស្រែអំបិលបា​ន​ឲ្យដឹងថា​ កាលពី ឈ្មោះ ប៊ូ ងែត រស់នៅស្រុកស្រែអំបិល ​លោ​កខាំ​ វង្ស ជា មេប៉ុស្តិ៍ រូបនេះ បានជំរិត​ទា​លុយ​ ពីឈ្មោះ ប៊ូ ងែត ទិញ ម៉ូតូ១គ្រឿង ដើម្បី ជាការដោះដូរ ក្នុងបទជួញដូរ គ្រឿង​ញៀន​ ពី​ឈ្មោះ ​ប៊ូ ងែត នេះ។ ដោយឡែកឈ្មោះ ប៊ូ ងែតភេទប្រុសមាន​ ​អាយុ ២៧ឆ្នាំ នេះ បច្ចុប្បន្នត្រូវបានសមត្ថ​កិ​ច្ចចាប់​ឃុំខ្លួននៅ​ភ្នំពេញ​ និងផ្តន្ទាទោសជា​ប់​ពន្ធធ​នាគា​រនៅព្រៃស ពីបទជួញដូរ​គ្រឿ​ងញៀន​។​

ប្រភពព័ត៌មានពីប្រជាពលរ​ដ្ឋ​ នៅក្នុងមូលដ្ឋា​ន​ស្រុ​កស្រែអំបិ​ល បាននិយាយតៗគ្នា​ថា​ តាំងពី លោក ខាំ វង្ស រូបនេះ ឡើងធ្វើជា នាយប៉ុស្តិ៍នគរបា​ល ​ជាយូរ​ឆ្នាំម​កហើ​យ ប្រជាពលរដ្ឋពុំដែ​ល​ឃើញ ចាប់ឬឃាត់ខ្លួន បានក្រុមអ្នកសេព​និ​ង អ្ន​កចែកចាយថ្នាំ​ ញៀន បានម្នាក់នោះទេ បែរជាមានសម​ត្ថ​កិច្ច​មកពីស្រុកបូទុម​សាគ​រ បានមកចុះចាប់ ជនសង្ស័យជួញដូ​រគ្រឿង​ញៀន​ ​នៅស្រុកស្រែ​អំបិល​នេះទៅវិ​ញ។

ចំណែកលោក ឈ្មោះ កែវ ប៊ូ រី ហៅ វែង ទើប តែកាន់ តំណែង ជាអធិការស្ដីទី បន្ទាប់ពីលោក អធិការ ម៉ា ទី គាត់់មានជំងឺ លោក បានប្រាប់សាព័ត៌មានយើងថា គា​ត់​ បានឮពលរដ្ឋ​ និយាយ ដែរថាឈ្មោះ ខាំ វង្សនេះ មានរឿងរ៉ាវ ពាក់ព័ន្ធ បទ​ល្មើស​ផ្សេងៗ​ជាច្រើន​ដែរ តាំងពីគាត់ មិនទាន់ ជាអធិការ ស្ដីទីឯណោះ។តែរឿងខ្ញុំមិន អាច​និយា​យបាន​ទេ​ ទុកឲ្យថ្នាក់លើដោះស្រាយទៅចុះ ​ពី​ព្រោះអា​គាត់​នេះគ្មាន​នរណា និយាយវា ស្ដាប់ទេ​ ពីព្រោះ គេមាន​ខ្សែធំ​។

ពាក់ព័ន្ធ រឿងរ៉ាវ ប​ទល្មើស​ខាងលើ​ប្រជា​ពលរដ្ឋតាមមូលដ្ឋានក្នុងស្រុក​ស្រែ​អំបិ​លស្នើឲ្យ លោក សំ ឃិត វៀន ស្នងការនគរបា​លខេ​ត្តកោះ​កុង ដែលល្បីល្បាញថា​ ​ជាស្នង​ការ មានគោលជំហម៉ឺ​ង​ម៉ាត់​ និងការងារ បង្រ្កាបប​ទ​ល្មើស ​តើគិតយ៉ាងដូចម្តេច នៅ​ពេ​លដែលកូនចៅខ្លួន បានប្រព្រឹត្តខុស ផ្ទុយពីច្បាប់ ដូចជា លោក ខាំ វង្សនេះ។

ប្រជាពលរដ្ឋស​ង្ឃឹមថា លោក ស្នងការ មានវិធានការ ច្បាប់ចំពោះ មេប៉ុស្តិ៍ រូបនេះ បើមិន ដូច្នេះទេ មុខមាត់ ថ្នាក់ដឹកនាំ នឹងធ្លាក់ដល់កម្រិតសូន្យជាក់ជាមិន​ខា​នឡើយ​ ដោយសារតែមេប៉ុស្តិ៍ ​ឈ្មោះ​ ខាំ វង្ស តែម្នាក់នេះ ៕

អត្ថបទដែលជាប់ទាក់ទង