ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រតិ​ភូ និងអត្តពលិកប្រ​មា​ណ៤​០០នាក់ ចូលជួបសំណេះសំណាល ​មុ​នចេញ​ទៅប្រ​កួត​កីឡា SEA Games

57

 

ភ្នំពេញ៖ នៅរសៀ​លថ្ងៃចន្ទទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជ​ណា​ច្រកម្ពុ​ជា អនុញ្ញា​តឲ្យប្រ​តិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការរិនីប្រមាណ ៤០​០នាក់​ ចូលជួបសម្ដែង​កា​រគួ​រសម និងទទួលអនុសា​ស​ន៍ណែ​នាំមួយ​ចំនួ​ន ពីសម្ដេចតេជោនា​យ​ករ​ដ្ឋមន្ត្រី នៅវិមានសន្ដិ​ភា​ព មុនអត្តពលិ​ក​កម្ពុជា ចេញទៅប្រកួតកីឡា​ស៊ី​ហ្គេម​(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពី​ថ្ងៃទី​៣០​ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២​០​១៩ ​ខាងមុខ ។

ជំនួបរវាង​ស​ម្តេចតេជោ និងក្រុមប្រតិភូកីឡាករកីឡា​ក​រិនី​នាពេ​លនេះ មិនត្រឹមតែបង្កើនភាពស្និ​ទ្ធ​ស្នាល​ និងបង្ហាញពីកា​រ​យក​ចិត្តទុ​កដាក់​ខ្ពស់ ចំពោះសុខទុក្ខរបស់​កី​ឡា​ករ កីឡាការិនីគ្រប់រូ​ប​ប៉ុណ្ណោះ​នោះទេ ​គឺថែមទាំង​ផ្ដល់​នូវភា​ពក​ក់ក្ដៅ និងកម្លាំងចិត្តមួយដ៏​ពិ​សេ​ស សម្រាប់អត្តពលិកគ្រប់​ប្រ​ភេទកី​ឡា ក្នុងការពង្រឹងស្មា​រតី​ និងឆន្ទៈប្រកួតប្រជែ​ង​កាន់តែ​មោះមុ​ត​​ថែម​ទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង