ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតប៉េតង់ជើងឯកពិភពលោកបានចាប់ផ្ដើមហើយ

69

ភ្នំពេញ៖ការប្រកួតកីឡាប៉េតង់យុវជន និង នារីពិភពលោកលើកទី១៧បានចាប់ផ្ដើមហើយកាលពីថ្ងៃទី១៩វិច្ឆិកា ពហុកីឡដ្ឋានជាតិ ។

លោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និង ប៉េតងកម្ពុជា និងលោក Claude Azema ប្រធានសហព័ន្ធប៉េតង់អន្តរជាតិបានអញ្ជើញចូលរួមក្នុពិធីសម្ភោធន៍បើកការប្រកួតនេះ ។

លោកស សុខាបានមានប្រសាសន៍ថាខ្ញុំជាប្រធានសហព័ន្ធប៊ូលនិងប៉េតង់នៃប្រទេសកម្ពុជានិងគណៈកម្មាធិការទូទៅនៃការប្រកួតកីឡាយុវជន  និងនារីពិភពលោកប៉េតង់ទី ១៧ សូមថ្លែងអំណរគុណចំពោះលោកClaude Azema ប្រធានសហព័ន្ធអន្តរជាតិ(FIPJP)គណៈកម្មាធិការបច្ចេកទេសអន្តរជាតិនិងប្រទេសចំនួន៤៩ផ្សេងទៀតដែលបានផ្តល់ឲ្យយើងនូវឱកាស និងការជឿជាក់លើពួកយើងឲ្យធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ ហើយខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករទាំងអស់ដែលមកពី ៤៩ ប្រទេស (៨០ ក្រុម) មកផ្ទះរបស់យើង។

ព្រឹត្តិការណ៍នេះបង្ហាញពីការរីកចម្រើនជាវិជ្ជមាននៃកីឡា ប៉េតង់នៅកម្ពុជាលើឆាកអន្តរជាតិដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាដោយឈរលើមូលដ្ឋានសន្តិភាពស្ថិរភាពនយោបាយនិងវឌ្ឍនភាពលើគ្រប់វិស័យរបស់រដ្ឋាភិបាលតាមរយៈ ការអនុវត្តដំណាក់កាលទី ៤ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ និងចក្ខុវិស័យនៃទិសដៅបន្ទាប់របស់រដ្ឋាភិបាលកម្ពុជានឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

លោកបានបន្តថាក្រៅពីការឈ្នះនិងចាញ់ការប្រកួតប្រជែងនេះផ្តោតលើកិច្ចសហប្រតិបត្តិការការប្រាស្រ័យទាក់ទងនិងមិត្តភាពក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងរវាងប្រជាជាតិភាសានិងសាសនាផ្សេងៗគ្នាដើម្បីចែករម្លែកទស្សនៈរួមមួយសម្រាប់ភាពសុខដុមនៃគ្រួសារប៉េតង់។ ប្រទេសកម្ពុជាបានក្លាយជាសមាជិកនៃ FIPJP ចាប់តាំងពីឆ្នាំ ១៩៩៣។ រហូតមកដល់ពេលនេះយើងត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលមានឥទ្ធិពលបំផុតនៅក្នុងការប្រកួតប៉េតង់ទាំងក្នុងតំបន់និងអន្តរជាតិដោយសារតែដណ្តើមមេដាយមាស ប្រាក់ និងសំរិទ្ធជាច្រើន។

លោកប្រធានបន្ថែមថាប្រទេសកម្ពុជាពិតជាមានកិត្តិយសណាស់ដែលមានឱកាសធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាប៉េតង់ពិភពលោកនេះជាលើកដំបូង ដោយសារតែស្នាដៃសម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន បានកសាងគ្រឹះរឹងមាំ និងត្រួសត្រាយផ្លូវយ៉ាងរលូនសម្រាប់ពួកយើងទាំងអស់គ្នា។

ក្នុងថានៈជាម្ចាស់ផ្ទះកម្ពុជាដែលមានកីឡាករកីឡាការិនីមានសក្ដានុពលខ្ពស់លើប្រភេទកីឡានេះបានដាក់ក្ដីសង្ឃឹមថានឹងប្រជែងបានមេដាយជាមិនខានឡើយ ៕

 

អត្ថបទដែលជាប់ទាក់ទង