ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឩត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធ ក្លាយជាប្រមុខសហព័ន្ធកីឡាវាយកូនឃ្លីលើតុ

82


ភ្នំពេញ៖ក្នុងខណៈដែលលោកឩកញ៉ារ័ត្ន សុខនដកខ្លួនចេញពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុនោះសហព័ន្ធមួយ
នេះមិនមានក្បាលម៉ាស៊ីនឡើយ ។
ស្ថិតក្នុងស្ថានភាពនេះនាល្ងាចថ្ងៃទី២១វិច្ឆិកាសហព័ន្ធនេះបានធ្វើមហាសន្និបាតវិសាមញ្ញដោយមានការចូលរួមធ្វើជាសាក្សីពីសំណាក់លោកថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកស សុខារដ្ឋលេខាធិកាក្រសួងអប់រំយុវជននិងកីឡា ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថានេះជាការកែទម្រង់ថ្មីមួយដើម្បី
រៀបចំយុទ្ធសាស្ត្រឆ្ពោះទៅឆ្នាំ២០២៣ដើម្បីអភិវឌ្ឍន៍គុណផលឲ្យបានទាន់ប្រទេសក្នុងតំបន់ ទ្វីប និងពិភពលោក ។ការកែ
ទម្រង់នេះនឹងធ្វើរហូតដល់ឆ្នាំ២០២២ ។
តាមរយៈសន្និបាតវិសាមញ្ញនេះក៏បានជ្រើសរើសសមាជិកប្រតិបត្តិថ្មីដែលមាន លោកនាយឩត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ជាប្រធាន លោកឩត្តមសេនីយ៍ ដួង ហេង លោក តែ សុខហុង លោក ពុំ វិត្យា លោក លី សេងហុង អនុប្រធាន លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ លោក ចាន់ ពិសិដ្ឋ អគ្គលេខាធិការរង លោក ព្រុំ ឌុចប៉ូរ៉ានឿន អគ្គហេរញ្ញឹក លោក អ៊ឹង ប៊ុនឃាង លោក អម សុផាណា លោក រស់ ជាតិ លោក ដួង វណ្ណា ។
អ្វីដែលគួរឲ្យកត់សំគាល់នោះលោកស៊ុន សុទ្ធារិទ្ធដែលជាអគ្គលេខាធិការចាស់ដ៏មានឥទ្ធិពលបានវិលចូលមកកាន់
ការជាអគ្គលេខាធិការវិញបន្ទាប់ពីលោកបោះបង់ចោលរយៈពេលស្ទើរតែ៥ឆ្នាំមកហើយនោះ ។ក្រោយពីជាប់ជាអគ្គលេខាធិ
ការឡើងវិញនោះលោក ស៊ុន សុទ្ធារិទ្ធបានឲ្យថានាបច្ចុប្បន្ននេះកីឡាករជម្រើសជាតិ៥នាក់ស្រី១នាក់កីឡាករថ្នាលមាន៨នាក់ ស្រី៣នាក់ យុវកីឡាស្ម័គ្រចិត្តចូលហ្វឹកហាត់មាន៨នាក់ ស្រី២នាក់ គ្រូបង្វឹកជម្រើសជាតិ និងថ្នាល់៣នាក់ អាជ្ញាកណ្តាលថ្នាក់អន្តរជាតិ១នាក់ អាជ្ញាកណ្តាលថ្នាក់ជាតិ៣នាក់ ក្លិបនៅទូទំាងប្រទេសចំនួន២៥ និងខេត្តចំនួន៩ក្លិប និងនៅតាមបណ្តាលក្លិបនីមួយៗមានគូ្រ១ទៅ២នាក់។
លោកស សុខាបានទាមទារឲ្យប្រមុខដឹកនាំថ្មីបង្កើតឲ្យមានព្រឹត្តិការប្រកួតឲ្យបានច្រើនដើម្បីបង្កើនសមត្ថភាព
របស់កីឡាករ កីឡាការិនី ។រីឯលោកថោង ខុនក៏បានបញ្ជាក់ដែរថាកីឡាបើមានការប្រកួតកាន់តែច្រើនគឺកាន់តែល្អបើគ្មាន
ការប្រកួតទេនោះគឺលំបាកហើយ ។
លោកគៀត ច័ន្ទថារិទ្ធបានបង្ហាញពីទឹកចិត្តក្នុងការបំពាក់ឡើងវិញនូវតុសម្រាប់ហ្វឹកហាត់និងប្រកយតឲ្យបានល្អ
ជាងនេះរៀបចំនូវទីតាំងហ្វឹកហាត់ឲ្យបានប្រសើរព្រមទាំងគិតគូរពីការបញ្ជូនកីឡាករ កីឡាការិនីទៅហាត់នៅក្រៅប្រទេស
ឬក៏អញ្ជើញគ្រូមកបង្ហាត់នៅក្នុងប្រទេស ។
លោកក៏បានបញ្ជាក់ដែរថានាពេលដ៏ខ្លីខាងមុខនេះលោកនឹងរៀបចំប្រតិភូមួយទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរេ
ដែលគេអញ្ជើញទោដោយគេធានាប៉ាវទាំងអស់ ។ក្រៅពីកូរេលោកក៏សម្លឹងទៅប្រទេសចិន និងជប៉ុនដែលជាកន្លែងហ្វឹកហាត់
ដ៏ល្អសម្រាប់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង