ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ប្រវែង៤៦៧គីឡូម៉ែត្រ នឹងបញ្ចប់នៅខេត្តកែប

77


ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធនិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្កើតឲ្យមានព្រឹត្តិការណ៍ការប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី ១ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ខែ មករាឆ្នាំ ២០២០ ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត កាលពីល្ងាចថ្ងៃទី២២ វិច្ឆិកា ឲ្យដឹងថា នេះជាព្រឹត្តិការណ៍កីឡាទេសចរណ៍ កម្រិតខ្ពស់ និងជាលើកទី១ ដែលកម្ពុជារៀបចំដើម្បីទាក់ទាញអ្នកទេសចរ ក៏ដូចជាក្នុងបំណងផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍របស់ប្រទេសកម្ពុជាផងដែរ។ ព្រឹត្តិការណ៍នេះ នឹងក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ។ លោកបន្តថា ការប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជានេះ មានចម្ងាយ សរុបជាង៤៦៧គីឡូម៉ែត្រ នៅតាមខេត្តជាប់ឆ្នេរសមុទ្រចំនួន៤ គឺកោះកុង ព្រះសីហនុ កំពត និងកែប ។
លោកបន្ដថា នៅព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១នេះ នឹងមានកីឡាករជំ
នាញបរទេស ចូលរួមប្រមាណ១០០នាក់ មកពីច្រើនប្រទេសចូលរួមក្នុងនោះ ក៏មានកីឡាករជំនាញរបស់កម្ពុជា មួយក្រុមទៀត
ផង។លោកថាប្រសិនបើយើងបើកទូលាយនោះ នឹងមានបណ្តាប្រទេសជាច្រើន មកចូលរួមមិនខាន ព្រោះនេះជាព្រឹត្តិការណ៍ប្រណាំង លក្ខណៈអន្តរជាតិ ប៉ុន្តែយើងតម្រូវតែប៉ុន្មានប្រទេសប៉ុណ្ណោះ ព្រោះថាផ្អែកទៅលើលក្ខណៈសម្បត្តិរបស់កម្ពុជា ដែលអាចទទួលបាន ។
យ៉ាងហោចណាស់ក៏មានប្រទេសចំនួនប្រហែល២០ប្រទេស ដែលបានចូលរួមក្នុងការប្រណាំងនេះ ដែលក្នុងមួយប្រទេស គឺ១ក្រុមមានគ្នាប្រមាណ ១០នាក់រួមទាំងកីឡាករ ៦ នាក់ផង ដូច្នេះសរុបមាន ២០ក្រុមស្មើនិង ២០០នាក់ បូកនឹងអ្នកប ច្ចេកទេសនិងអ្នកបម្រើសេវាផ្សេងៗ គឺសរុបមានចំនួន អ្នកចូលរួមប្រមាណជាង៣០០ នាក់។
លោកនី ផល្លី អគ្គលេខាធិការរគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បានបញ្ជាក់ឲ្យដឹងថា ការប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី ១ ឆ្នាំ២០២០នេះ នឹងរៀបចំធ្វើជា៣ដំណាក់កាល ដែលដំណាក់កាលទី១ ចាប់ពីថ្ងៃទី៤ខែមករាឆ្នាំ ២០២០ ដោយផ្តើមចេញដំណើរពីរមណីយដ្ឋានតារាសាគរ នៅខេត្តកោះកុង ឆ្លងកាត់រង្វង់មូលវិថីសាយភូថង ឆ្ពោះទៅកាន់ទីរួមខេត្តកោះកុង ដែលមានចម្ងាយផ្លូវជាង១៥០គីឡូម៉ែត្រ ។
ដំណាក់កាលទី២ នឹងប្រព្រឹត្តទៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ដោយចេញដំណើរពីរង្វង់មូល រមណីយដ្ឋានតារាសាគរ នៃខេត្តកោះកុង (នៅ ត្រង់រង្វង់មូលវិថីសាយភូថង) ឆ្លងកាត់មកផ្លូវបំបែ កស្រែអំបិល ឆ្ពោះទៅរង្វង់មូលវាលរេញ និងបន្តទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោ នៃខេត្តកំពត ដែលមានចម្ងាយជាង១៥០ គីឡូម៉ែត្រ។
ដំណាក់កាលទី៣ ប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ដោយចេញដំណើរពីជើងភ្នំបូកគោ ឆ្លងកាត់រង្វង់មូលធូរេន ខេត្តកំពត រួចបន្តទៅកាន់រង្វង់មូលសេះស និងប្រណាំង៥ជុំ ក្នុងខេត្តកែប ឆ្ពោះទៅកាន់រង្វល់មូល និងបញ្ចប់នៅមុខសាលាខេត្ត
កែប ដែលមានចម្ងាយសរុបប្រមាណជាង១៥០គីឡូម៉ែត្រ សរុបចម្ងាយផ្លូវទាំង៣ដំណាក់កាល មានប្រវែង៤៦៧គីឡូម៉ែត្រ។

សូមបញ្ជាក់ថា តាមគម្រោងផ្លូវរត់ក្នុងដំណាក់ កាលទី៣ លើកមុន គឺត្រូវបញ្ចប់នៅរង្វង់មូលតោពីរ ខេត្តព្រសីហនុ តែដោយសារបច្ចុប្បន្នក្រុងព្រះសីហនុ កំពុងធ្វើការជួសជុលផ្លូវ ក៏បង្វែរមកបញ្ចប់នៅខេត្តកែបវិញ។
លោកវ៉ាត់ ចំរើន បញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក ឆ្លងកាត់ឆ្នេរសមុទ្រកម្ពុជាលើកទី១នេះ ត្រូវបានសហព័ន្ធអន្តរជាតិ ចាត់ទុកជាផ្លូវ ការថា ជាការប្រកួតដែលកីឡាករទាំងអស់ លើពិភពលោកអាចចូលរួម ដើម្បីសន្សំពិន្ទុសម្រាប់ឡើង ចំណាត់ថ្នាក់ (Rainking) របស់កីឡាករម្នាក់ៗ ដែលចូលរួម។
បើតាមតំណាងប្រឹក្សាយោបល់ នៃព្រឹត្តិការណ៍រៀបចំប្រណាំងកង់ពិភពលោក ឲ្យដឹងថា ការប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១នេះ ដោយសារតែទើបចាប់ផ្តើម និងមានរយ:៣ ថ្ងៃបែបនេះ គឺស្ថិតនៅក្នុងកម្រិត ២.២ ដែលសហព័ន្ធអន្តរជាតិ UCI បានកំណត់។ លោកបានបញ្ជាក់ឲ្យដឹងថា មកទល់នឹងពេលនេះ គឺថាគណៈកម្មការរៀបចំការប្រកួត ប្រណាំងកង់តំបន់ឆ្នេរសមុទ្រនៅកម្ពុជា​លើកទី១នេះ គឺថាបានរៀបចំផ្លូវក៏ដូចជា ការស្នាក់នៅកន្លែងស្នាក់នៅ របស់កីឡាករ ដែលចូលរួម គឺសម្រេចបាន៥០ភាគរយ ហើយហើយបើតាមកាលវិភាគ ដែលបណ្ដាប្រទេសមួយចំនួន ចាប់អារម្មណ៍ចំពោះព្រឹត្តិ
ការណ៍នេះ មានប្រទេសនៅទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និងបារាំង។ លោកឲ្យដឹងទៀតថា មកទល់បច្ចុប្បន្ននេះ គឺមានប្រទេសជាង១០ហើយ ដែលបានចុះឈ្មោះចូលរួមការប្រណាំងនេះ ដែលក្នុងនោះ យើងបានទទួលជាផ្លូវការ គឺមានក្រុមអាអាជីពរបស់ប្រ
ទេសម៉ាឡេស៊ី ដែលជាក្រុមជំនាញជើងឯក ប្រចាំទ្វីបអាស៊ី គឺបានចុះរួចរាល់ហើយ។ ចំណែកក្រុមមួយចំនួនទៀតនោះ គឺកំពុងតែធ្វើការចុះឈ្មោះ ជាបន្តបន្ទាប់ ដែលមានដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន អូស្រ្តាលី ប៉ូឡូញ ហូឡង់ អាល្លឺម៉ង់ និងប្រទេសម៉ាឡេស៊ី ហើយក៏មានក្រុមកង់ដទៃទៀត មកពីប្រទេសជប៉ុន ចិន ហុង កុង ថៃ អាមេរិក បារាំង និងកូរ៉េ ក៏បានចុះឈ្មោះមកដែរ ដោយរង់ចាំតែការបញ្ជាក់ ឯកភាពរបស់គណៈកម្មការរៀបចំតែប៉ុណ្ណោះ៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង