ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសពីរនាក់ស្លាប់ក្នុងរថយន្ដ ពេលក្រឡាប់ចូលក្នុងប្រឡាយ

100

ឧត្តរមានជ័យ ៖ សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ថា មនុស្ស២នាក់បានស្លាប់ នៅក្នុងរថយន្ត ពេលពួកគេទាំងពីរនាក់ ផឹកស៊ីស្រវឹង បើករថយន្តម៉ាកតូយ៉ូតា កាមរី ក្រឡាប់ធ្នាក់ចូលក្នុងប្រឡាយទឹក កាលពីពីយប់ថ្ងៃទី២៣វិច្ឆិកា។ សមត្ថកិច្ចបានបញ្ជាក់បានថា
គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង មិនប៉ះពាល់របស់អ្នកដទៃនោះទេ ។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់បន្ថែមថា គ្រោះថ្នាក់នេះកើតឡើងតាំងពីយប់ថ្ងៃទី 23 វិច្ឆិកា រហូតដល់ព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៩ ទើបត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ត្រង់ចំណុច ភូមិបន្សាយរាក់ សង្កាត់បន្សាយរាក់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ។

​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ និ​ត សំអាង អាយុ​៣១​ឆ្នាំ រស់នៅ ភូមិ​ពុរ​ សង្កាត់សំរោង និងឈ្មោះឈុន ឆក រស់នៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ។ ករណីបុរសទាំងពីរនាក់ខាងលើស្លាប់នោះ កម្លាំងសមត្ថកិច្ចជំនាញ សហកាគ្រូពេទ្យ បានចុះត្រួតពិនិត្យ ធ្វើកោសល្យវិច័យ និងធ្វើការវាស់វែងកន្លែងកើតហេតុ ហើយបាន​សន្និដ្ឋានថា ទំនង​អ្នកបើកបរ​ស្ថិតក្នុងស្ថានភាព​ស្រវឹង​ខ្វះ​ការប្រុងប្រយ័ត្ន​ បាត់ម្ចាស់ការ ក្នុងការគ្រប់គ្រងរថយន្ត ទៅបណ្ដាលឱ្យរេចង្កូត ធ្លាក់ចូលក្នុងប្រឡាយទឹក លង់ស្លាប់៕

អត្ថបទដែលជាប់ទាក់ទង