នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឆែកឆេរទីតាំងសង្ស័យថា ផលិតឡេខុសច្បាប់មួយ ក្បែរគល់ស្ពានស្ទឹងមានជ័យ
ភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ ចុះឆែកឆេរទីតាំងមួយកន្លែង ដោយសង្ស័យថា ផលិតឡេខុសច្បាប់ នៅចំណុចក្បែរគល់ស្ពានអាកាសស្ទឹងមានជ័យ ។
សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងឆែកឆេរ ទីតាំងស្ថិតនៅក្បែរស្ពានអាកាស ស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២១៧ (ព្រះមុនីរ៉េត) ផ្ទះគ្មានលេខ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ក្នុងប្រតិបត្តិការនេះ ដឹកនាំនឹងសម្របសម្រួលដោយលោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយពីឆែកឆេរ និងកម្លាំងសមត្ថកិច្ច បាននាំខ្លួនស្ត្រី ដែលជាម្ចាស់ទីតាំងខាងលើ យកទៅសួរនាំនៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច តើគាត់លាយឡេ និងម្សៅ មានច្បាប់អនុញ្ញាត ឬមួយក៏អត់?