ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ន សៀវម៉ីនៅតែជាគ្រាប់ពេជ្ររបស់កម្ពុជា

88


ភ្នំពេញ៖លោកឆយ យ៉ុងសុក(Choi Yong Sok)គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានៅតែចាត់ទុកថាកីឡាការិនីស៊ន
​សៀវម៉ីនៅតែជាក្ដីសង្ឃឹមរបស់លោកដដែល ។
លោកបន្តថាសៀវម៉ីបានចេញទៅហាត់នៅកូរេអស់រយៈពេល២ខែដែលក្នុងឩិកាស់នៃការហ្វឹកហាត់នោះទោះបីមិន
​សូវមានព្រឹត្តិការណ៍ប្រកួតក្នុងប្រទេសកូរេក៏ពិតមែនតែពួកគេហ្វឹលហាត់ជាមួយគ្រូដែលមានកម្រិតខ្ពស់ហើយក្នុងមួយថ្ងៃច័ន្ទ ហាត់៣ពេលគឺព្រឹក ថ្ងៃត្រង់ និង ព្រលប់ដែលមួយពេលៗ ហាត់រយៈពេល២ម៉ោងឯណោះ ។
នៅកូរេពយកគេបានហាត់សមជាមួយកីឡាការិនីកូរេដែលមានសមត្ថភាពខ្ពស់ៗមិនតែប៉ុណ្ណោះពេលនេះទាំងកម្លាំង
ទាំងបច្ចេកទេសរបស់សៀវម៉ីនិងមិត្តរួមអាជីពសុទ្ធតែមានការរីកចម្រើនដូចគ្នា ។គ្រូបង្វឹលរូបនេះទទួលស្គាល់ថានៅក្នុងតំ
​បន់អាស៊ីអាគ្នេយ៍ប្រទេសថៃ វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ីពិតជាខ្លាំងក៏ពិតមែនតែពួកគេក៏មិនហ៊ានមើលរំលងកីឡាកា
​រិនីស៊ន សៀវម៉ីដែរ ។
កីឡាការិនីស៊ន​ សៀវម៉ីទទួលស្គាល់ថាការហ្វឹកហាត់នៅកូរេទោះបីមិនសូវមានការប្រកួតក៏ពិតមែនតែនាងមាន
អារម្មណ៍ថានាងមានការរីកចម្រើន ។ពេលដែលចោទសួរថាតើជង្គង់ដែលវះកាត់កន្លងមកនោះនៅមានការឈឺចាប់ឬទេនោះ
​សៀវម៉ីនិយាយថាទោះបីនៅប្រទេសត្រជាត់វានោមានបញ្ហាបន្តិចបន្តួចក៏ពិតមែនតែវាមិនមែនជាឩបសគ្គដែលរារាំងមិនឲ្យ
​នាងប្រកួតបាននោះទេ ។
វីរៈកីឡាការិនីរូបនេះបន្តថាសម្រាប់ប្រទេសដែលមានសីតុណ្ហភាពដូចកម្ពុជា និង ហ្វីលីពីននោះគឺមិនរំខាន់ដល់
​ជង្គង់របស់នាងឡើយ ។
សូមបញ្ជាក់ថាសម្រាប់ស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីននាសប្ដាហ័ក្រោយនេះខេមរសហព័ន្ធតេក្វាន់ដូ
​បញ្ជូនកីឡាករ៧រូបនិងកីឡាការិនី៧រូបទៅចូលរួមប្រកួត។ក្នុងចំណោមកីឡាករកីឡាការិនីទាំង១៤រូបនោះមាន៤រូបប្រកួត
វិញ្ញាសាមេគុន និង ១០រូបទៀតលេងវិញ្ញាសាប្រយុទ្ធ ។សម្រាប់កីឡាការិនីស៊ន សៀវម៉ីលើកនេះប្រកួតវិញ្ញាសាប្រយុទ្ធក្នុង
​ប្រភេទទម្ងន់៧៨គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង