ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីបាននឹងកំពុងជួលជុល និងថែទាំផ្លូវជាច្រើនខ្សែក្នុងភូមិសាស្រ្តខណ្ឌ៧នៅកណ្តាលក្រុងក្រោយពីរដូវវស្សាបានកន្លងផុតទៅ

425

ភ្នំពេញ៖ដើម្បីសម្រួលចរាចរណ៍ក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋក្រោយពីរដូវវស្សាបានបញ្ចប់ទៅជារៀងរាល់ឆ្នាំរដ្ឋបាលរាជធានីភ្នំពេញតែងធ្វើសកម្មភាពជួសជុលផ្លូវខូចនិងផ្លូវសំបុកមាន់នៅក្នុងរាជធានីភ្នំពេញ

    ដើម្បីអោយដំណើរការការដ្ឋានទាំងអស់ប្រព្រឹត្តទៅដោយរលូនស្របតាមស្តងដាបច្ចេកទេសនិងដើម្បីស្វែងរកចំណុចខ្វះខាតនានាកាលពីរសៀលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៩នេះលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានអញ្ជើញអភិបាលខណ្ឌនៅកណ្តាលក្រុងចំនួន៧និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញមកប្រជុំលើការត្រួតពិនិត្យស្ថានភាពផ្លូវខូចនិងផ្លូវសំបុកមាន់ក្នុងភូមិសាស្ត្រចំនួន៧នោះគឺខណ្ឌ៧មករាខណ្ឌដូនពេញខណ្ឌចំការមនខណ្ឌបឹងកេងកងខណ្ឌទួលគោកខណ្ឌសែនសុខនិងខណ្ឌឬស្សីកែវ

  លោកឃួងស្រេងបានមានប្រសាសន៍លើកឡើងថាសកម្មភាពជួលជុលថែទាំផ្លូវជាការងារដែលយើងត្រូវធ្វើរាល់ឆ្នាំដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ  ពោលគឺក្រោយពីរដូវវស្សាបានបញ្ចប់ទៅយើងចាប់ផ្តើមធ្វើសកម្មភាពជួសជុលផ្លូវខូចនិងផ្លូវសំបុកមាន់នៅក្នុងរាជធានីភ្នំពេញ។លោកបញ្ជាក់ថារដូវវស្សាភ្លៀងធ្លាក់ធ្វើអោយផ្លូវខូចតែពេលនេះដល់រដូវប្រាំងហើយប៉ុន្តែផ្លូវមួយចំនួននៅតែបន្តខូចនោះគឺការដែលប្រជាពលរដ្ឋបង្ហូរទឹកមកលើថ្នល់បញ្ហានេះក្នុងនាមអាជ្ញាធរសង្កាត់ខណ្ឌត្រូវពិនិត្យលើបញ្ហានេះឡើងវិញពិសេសកន្លែងលាងឡានលាងម៉ូតូដែលបាននិងកំពុងបង្ហូរទឹកមកលើថ្នល់ត្រូវណែនាំពួកគាត់អោយបានយល់និងចូលរួមជាមួយយើងលើការថែទាំផ្លូវ។

   លោកបន្តទៀតថាខណ្ឌដែលធ្វើសកម្មភាពជួសជុលផ្លូវខូចនិងផ្លូវសំបុកមាន់ដែលយើងលើកមកប្រជុំដើម្បីត្រួតពិនិត្យមានចំនួន៧ខណ្ឌគឺផ្លូវក្នុងភូមិសាស្ត្រខណ្ឌ៧មករាខណ្ឌដូនពេញខណ្ឌចំការមនខណ្ឌបឹងកេងកងខណ្ឌទួលគោកខណ្ឌសែនសុខនិងខណ្ឌឬស្សីកែវការជួលជុលថែទាំផ្លូវជាការងាររបស់យើងសំខាន់មួយទៀតគឺយើងត្រូវបំផុសប្រជាពលរដ្ឋអោយពួកគាត់បានចូលរួមថែរក្សាផ្លូវទាំងអស់គ្នាក្នុងនាមមន្ត្រីរាជការស៊ីប្រាក់ខែរបស់រដ្ឋត្រូវមើលថែសមិទ្ធផលរបស់រដ្ឋផ្លូវដែលបានស្ថាបនាស្អាតហើយត្រូវមើលថែមិនត្រូវអោយបានការកាត់បំផ្លាញផ្លូវដោយមិនបានស្ថាបនាអោយវិញនោះទេក្រុមហ៊ុនសំណង់ឯកជនដឹកបំផ្លាញផ្លូវអាជ្ញាធរខណ្ឌត្រូវអោយក្រុមហ៊ុនដែលធ្វើអោយខូចខាតនោះជួលជុលឬស្ថាបនាផ្លូវនោះឡើងវិញ។

   គួរបញ្ជាក់ថាក្នុងគម្រោងជួសជុលផ្ទៃស្រុតដោយចាក់អ៊ុតកៅស៊ូ(AC) ឆ្នាំ២០២០ខណ្ឌ៧មករាមានកំណាត់ផ្លូវចំនួន១៩ខ្សែខណ្ឌដូនពេញជួសជុលចំនួន៣២ខ្សែក្នុងនោះគម្រោងខណ្ឌមាន៤ខ្សែប៉ុន្តែក្នុងគម្រោងនេះខាងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានស្ថាបនារួចចំនួន១៦ខ្សែហើយ។ខណ្ឌចំការមនខូចខាតនិងត្រូវថែទាំនិងជួសជុលឡើងវិញចំនួន២៩៩០ម៉ែត្រការ៉េខណ្ឌបឹងកេងកងចំនួន៣៩៨៤ម៉ែត្រការ៉េខណ្ឌទួលគោកប្រើប្រាស់ថវិកាខណ្ឌក្នុងការជួសជុលចំនួន៣ខ្សែនៅសល់៦២ខ្សែសុំការជួយជួសជុលពីរដ្ឋបាល។ខណ្ឌសែនសុខមានចំនួន២៣ខ្សែក្នុងចំនួននេះ៦ខ្សែជារបស់រាជធានីនិងខណ្ឌឬស្សីកែវត្រូវជួសជុលចំនួន១១ខ្សែក្នុងចំនួននេះសុំអោយរដ្ឋបាលរាជធានីជួយជួសជុលចំនួន១០ខ្សែ៕

 

អត្ថបទដែលជាប់ទាក់ទង