ជនសង្ស័យម្នាក់ ប្រើប្រាស់គ្រឿងញៀន គប់ដុំថ្មលើភោជនីយដ្ឋានបឹងឈូក បណ្តាលឲ្យខូតទ្រព្យសម្បត្តិអ្នកដទៃ
ភ្នំពេញ៖ ករណី ហិង្សាដោយចេតនា និងធ្វើឲ្យ ខាតខាតដោយចេតនា ទ្រព្យសម្បត្តិអ្នកដទៃ នៅភោជនីយដ្ឋានបឹងឈូក ផ្លូវជាតិ លេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ ថ្ងៃទី២៤-១១-២០១៩ ម៉ោង០៥និង៣០នាទី ចាប់ជនល្មើសចំនួន២នាក់។
ជនរងគ្រោះឈ្មោះសុខ ហេង ភេទ ប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ បុគ្គលិក ស្ថានីយ៍ប្រេងឥន្ធនៈតេលា ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះហេង សុភា ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ហេតុការណ៍ នេះ កើតឡើងកាលពីថ្ងៃទី២៤-១១-២០១៩ ម៉ោង០៥និង៣០នាទី ជនសង្ស័យខឹងបុគ្គលិក ភោជនីយដ្ឋានបឹងឈូក ដើរជាន់បែកទុយោទឹក នៅក្បែរហាង ក៏ឡើងទៅលើផ្ទះជាន់ទី២ យកដុំថ្ម និងកាំបិតប៉័ងតោគប់ទៅលើដំបូល ហាងខាងលើបណ្តាលឲ្យធ្លុះធ្លាយ ពេលនោះ ឈ្មោះសុខ ហេងចេញមកមើល ស្រាប់តែជនសង្ស័យយកដំបង ដែកបួនជ្រុងគប់ត្រូវពោះជាំ រួចគេចខ្លួន។ រហូតដល់ថ្ងៃទី២៥-១១-២០១៩ ម៉ោង០១និង០០នាទី ជនសង្ស័យយកដុំថ្មគប់ទៅលើដំបូល ភោជនីយដ្ឋានខាងលើម្តងទៀត និងយកជំពាមកៅស៊ូបាញ់មកលើបង្អួចកញ្ចក់ ភោជនីយដ្ឋានបណ្តាលឲ្យធ្លុះ០៣កន្លែង រួចគេចខ្លួន។ លុះដល់ម៉ោង០៨និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋានខណ្ឌច្បារអំពៅ។
កន្លងមកកាលពីថ្ងៃទី២២-១១-២០១៩ ម៉ោង០១និង០០នាទី ជនសង្ស័យធ្លាប់យកដបសាំងគប់មកលើភោជនីយដា្ឋនខាងលើ បណ្តាលឲ្យឆេះទ្វារផ្នែកខាងក្រោយ។
ជនសង្ស័យប្រើប្រាស់គ្រឿងញៀន៕