ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការធ្វើកំណែទម្រង់កងយោធព​ល​ខេ​មរ​​ភូ​មិន្ទ​ ជាជម្រើសដែល​មិ​ន​អា​​ចខ្វះ​​បា​ន​

366

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា ការធ្វើកំណែទម្រង់កងយោធពលខេមរ​ភូ​មិន្ទ​ គឺជាជម្រើសដែលមិន​អា​ចខ្វះ​បាន ដើម្បីពង្រឹង ពង្រីកសមត្ថភាព លទ្ធ​ភា​ព​ និង សក្តានុព​លភាព​រ​បស់​កង​ទ័ព ទៅតាមការវិវត្តន៍រី​កច​ម្រើន របស់សង្គមនៃសម័យបច្ចេក​វិ​ជ្ជាទំ​នើ​ប។

សិក្ខាសាលាបូកសរុ​បល​ទ្ធផ​ល​ការ​ងារបុ​គ្គ​លិក រយៈពេល៥ឆ្នាំ (២០​១៥-២០១៩) និងទិសដៅអនុវ​ត្ត​បន្ត (២០២០-២០២៤) ដែលរៀបចំឡើងដោយនាយ​ក​ដ្ឋាន​បុគ្គ​លិក ក្រសួងការពារជាតិ បានដំណើរការនាព្រឹកថ្ងៃទី២​៦​ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
នា​យ​ឧត្ត​មសេ​នី​យ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពល​ខេ​មរ​ភូមិ​ន្ទ ដែលជាអធិ​ប​តីក្នុងពិធីនេះ បានមា​នប្រសា​ស​ន៍ថា រាជរដ្ឋាភិបាលដែលមានស​ម្តេ​ចតេ​ជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញនូវការអនុវត្តន៍​យ៉ា​ង​ម៉ឺ​ងម៉ាត់ កម្មវិធីកំណែទ​ម្រ​ង់ទាំ​ងឡាយ​ ដើម្បីឲ្យមានលក្ខណៈកាន់តែទូលំទូ​លា​យ ​និងស៊ីជម្រៅ។​

នាយឧ​ត្ត​មសេនីយ៍ អគ្គមេបញ្ជាកា​រ បានថ្លែងស្នើឲ្យអង្គសិ​ក្ខា​សាលា ត្រូវយ​កចិ​ត្ត​ទុកដាក់ ពិនិត្យ​នូវ​ការ​កំ​ណត់ទិសដៅ​ភា​រកិច្ច សម្រាប់ពេលខា​ង​មុខ ដើ​ម្បីបំ​ពេញ​ប​ន្ថែម ឬសំណូមពរ​ចាំ​បាច់​នា​នា សំ​ខា​ន់លើ​បញ្ហាធ្វើកំ​ណែ​ទម្រ​ង់លើ​គ្រប់វិ​ស័​យ ក្នុ​ងនោះ​ពាក់​ព័ន្ធ​ការ​ងារ​បុគ្គ​លិក ដូចជា ការ​កែស​ម្រួល​រចនា​សម្ព័​ន្ធ ចាត់តាំងមានលក្ខ​ណៈ​សម​ស្រប​ ដែលបច្ចុប្បន្ននៅមាន​ភា​ពសំ​ពី​ងសំ​ពោង ត្រួ​តគ្នា​ រវាងក្រសួងការពា​រ​ជា​តិ និងអគ្គបញ្ជាការ​ ​ក៏ដូចជា បណ្តាប្រ​ភេទ​ទ័​ព យោធភូមិភាគ ​និ​ងទ័ព​ជំនា​ញ​ ។ ការគ្រ​ប់គ្រង​ក​ម្លាំង ដឹកនាំបញ្ជា​ក​ម្លាំ​ង​ទ័ព ត្រូវសមស្របតា​ម​ក្រប​ខ័ណ្ឌ​កំ​ណត់​ជៀសវាងការប្រមូល​ផ្តុំ​កម្លាំង នៅស្ថាប័នបម្រើសេវាលើ​ស​ការ​កំណ​ត់ ការគ្រប់គ្រងកម្លាំ​ង​ទ័ព​ត្រូវ​មាន​ការ​ឯក​ភាព​ និងការគ្រប់គ្រងតាម​ប្រ​ព័ន្ធព័​ត៌មា​ន​វិទ្យា​។ ការតែងតាំងផ្លា​ស់​ប្តូរ​មុ​ខងារ និងឋានន្តរ​សក្តិ​ សុំឲ្យពិភាក្សាលម្អិ​ត​ លើគម្រោងផែនកា​រ ដែលជំ​នាញ​បាន​ដាក់​ឲ្យ​ ដោយផ្អែកលើ​ច្បាប់ ស្តីពីលក្ខន្តិ​កៈ​ទូទៅ​ ចំពោះយោធិ​ន​នៃក​ងយោធ​ពល​ខេមរ​ភូ​មិន្ទ និងបទដ្ឋានគតិយុត្តនា​នា​។​ ការដាក់យោធិនឲ្យចូល​និ​វត្ត​ន៍តាម​ច្បាប់កំ​ណ​ត់ តាមសេចក្តីណែនាំ​រ​បស់ក្រ​សួ​ងការ​ពា​រជាតិ និងអគ្គបញ្ជា​កា​រដ្ឋា​ន​។ ការជ្រើសរើសទ័​ព​បំពេ​ញក្រប​ខ័​ណ្ឌ ត្រូវយកចិត្តទុក​ដា​ក់ស​ម្រិ​តស​ម្រាំង តាមលក្ខខ​ណ្ឌ​កំណ​ត់​ ដើម្បីធានាបាន​ទាំ​ងប​រិមា​ណ និងគុណ​ភា​ព។​ ការបណ្តុះប​ណ្តា​ល​ ត្រូវជ្រើសរើ​ស​ នាយ​ទាហា​ន នាយទាហានរ​ង​ និងពលទាហាន ​មា​នស្នា​ដៃ​ល្អ និងមានអនាគតរីក​ច​ម្រើ​ន ​និងប្រើប្រាស់​សម​ស្រ​បតាម​មុ​ខជំ​នា​ញ ដែល​បាន​បណ្តុះ​បណ្តា​ល​។ ការងារស​ន្តិ​សុខ​ផ្ទៃ​ក្នុង ត្រូវយកចិត្តទុក​ដា​ក់ជ្រើ​ស​រើស​ និងប្រើប្រាស់យោ​ធិ​នឲ្យ​គោ​រព​ច្បា​ប់ មានភាព​ស្មោះ​ត្រង់​ចំពោះជា​តិ​ សាសនា ព្រះមហាក្សត្រ និ​ង​គោរ​ពច្បា​ប់ បង្ការ ទប់ស្កាត់កា​រ​ជ្រៀត​ចូល​កម្លាំ​ងអ​មិ​ត្ត ក្នុងកងយោធព​ល​ខេម​រភូ​មិ​ន្ទ៕

អត្ថបទដែលជាប់ទាក់ទង