ផ្ទុះឆេះរថយន្តស្ទូច នៅរោងចក្រអគ្គិសនី
ភ្នំពេញ ៖ នៅវេលាម៉ោង ១១:០០ នាទីព្រឹក ថ្ងៃ អង្គារ ១៥ រោច ខែ កត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅរោងចក្រអគ្គិសនី ស្ថិតនៅចំណុចភូមិ ប្រទះឡាង សង្កាត់ ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា អគ្គីភ័យមួយកន្លែងកើតឡើងនៅរោងចក្រអគ្គិសនី ដោយមូលហេតុ ផ្ទុះឆេះរថយន្តស្ទូចបង្កជាអគ្គិភ័យ ខូចខាត ឆេះរថយន្តស្ទូចចំនួន 1 គ្រឿងអស់ទាំងស្រុង ឆេះឃ្លាំងស្តុកទុកសម្ភារៈអគ្គិសនី ទំហំ 20ម៉ែត្រ គុណ 30ម៉ែត្រ អស់ប្រហែល 30% និងពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។
ករណីនេះបានប្រើ រថយន្តការិយាល័យអគ្គិភ័យ ចំនួន 5 គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 5 ឡាន ស្មើនឹង 20 ម៉ែត្រគូប ។
រថយន្តកងពលតូចលេខ70 ចំនួន 2 គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 2 ឡាន ស្មើនឹង 8 ម៉ែត្រគូប
រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន 1 ប្រើប្រាស់ទឹកអស់ចំនួន 1 ឡាន ស្មើនឹង 6 ម៉ែត្រគូប ៕




