ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអធិការប៉ូលីសស្រុកកៀនស្វាយប្រជុំពង្រឹងការងារសន្តិសុខ ក្នុងមូលដ្ឋាន និងបង្រ្កាបបនល្បែងស៊ីសង បង្រ្កាបករណីជួញដូរគ្រឿងញៀន

127


កណ្ដាល៖នៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយកាលពីព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៩នេះលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានបើកកិច្ចប្រជុំដោយស្ដីពីការងារពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់និងការចុះបង្រ្កាបបនល្បែងស៊ីសងគ្រប់ប្រភេទនិងបង្រ្កាបករណីជួញដូរគ្រឿងញៀនអោយដល់ឫសគល់នៅក្នុងមូលដ្ឋានស្រុកកៀនស្វាយខេត្តកណ្ដាល។
កិច្ចប្រជុំនេះលោកព្រុំសំណាងអធិការប៉ូលិសស្រុកកៀនស្វាយបានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាដោយកោះអញ្ចើញអស់លោក
លោកស្រីចាប់ពីលោកអធិការរងរហូតដល់លោកមេប៉ុស្ដិ៍ទាំងអស់នោះដើម្បីរកវិធីនិងពង្រឹងការងារសន្តិសុខសុវត្ថុិភាព សណ្ដាប់ធ្នាប់ និង បង្រ្កាបរាល់បនល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសចុះស្រាវជ្រាវអោយដល់ឫសគល់ក្នុងបទល្មើសករណីជួញដូរគ្រឿងញៀននិងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានតាមបណ្ដាភូមិ ឃុំនិមួយៗអោយខាងតែបានដើម្បីរក្សាការពារភាពសុខសាន្តជូនដល់បងប្អូនប្រជាជនរស់នៅប្រកបដោយមានភាពសុខសាន្ត។
លោកព្រុំសំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានបន្តទៀតថាកាលពីថ្ងៃព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុកបណ្តែកប្រទីបនិងសំពះខែរយះពេល៣ថ្ងៃកន្លងមកថ្មីៗនេះក្នុងនាមអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយនៃគណៈបញ្ជាការឯកភាពស្រុកកៀនស្វាយបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់និងសុវត្ថិភាពជូនដល់បងប្អូនប្រជាជនបានល្អប្រសើរនិងមានការថ្លែងកោតសរសើរមិនដាច់ពីមាត់ពីថ្នាក់ដឹកនាំនិងពីមតិមហាជនជាច្រើនផងដែរ។ដូចនេះក្នុងនាមកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយត្រូវបន្តវប្បធម៌នេះដោយបង្កើនលើការងារនេះបន្ថែមទៀត។
លោកអធិការស្រុកកៀនស្វាយលើកឡើងបន្តទៀតថា:ទោះបីយ៉ាងណាក៏ដោយយើងជាកងកម្លាំងសមត្ថកិច្ចប៉ូលិសត្រូវតែបន្តការយកចិត្តទុកដាក់ដោយរក្សាការពារសន្តិសុខសុវត្ថិភាពបន្តទៀតក្នុងនាមយើងជាកងកម្លាំងត្រូវរក្សាការពារសន្តិសុខជូនប្រជាជន២៤ម៉ោងលើ២៤ម៉ោងមិនថាយប់ឬថ្ងៃឬថ្ងៃសៅរ៍ឬថ្ងៃអាទិត្យនោះទេនៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង។
លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាង ក៍បានជម្រុញដល់លោកមេប៉ុស្ដិ៍ទាំងអស់និងមន្ត្រីនគរបាលនៅតាមបណ្តាប៉ុស្តិ៍និមួយៗត្រូវចុះល្បាតពួនស្ទាកក្នុងភូមិសាស្ត្រណាដែលមានការស្មុកស្នាញ ងាយស្រួលយើងកំណត់មុខសញ្ញាមិនល្អនិងដើម្បីឈានការ បង្ក្រាបឱ្យទាន់ពេលវេលា។នៅក្នុងឱកាសនោះលោកព្រុំសំណាងអធិការប៉ូលិសស្រុកកៀនស្វាយក៍បានណែនាំដល់កម្លាំងនគរបាលផ្នែកសណ្ដាប់ចរាចរណ៍ត្រូវបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅលើដងផ្លូវជាតិលេខ១ក្នុងមូលដ្ឋានស្រុកកៀនស្វាយជាពិសេសនៅម្តុំមុខផ្សារគគីរព្រោះដងផ្លូវជាតិលេខ១ជាច្រកចេញ ចូលដោយមានភ្ញៀវជាតិនិងអន្តរជាតិគាត់ធ្វើដំណើរឆ្លងកាត់ពិសេសបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ដើម្បីចេញ ចូលទៅក្នុងរាជធានីភ្នំពេញដើម្បីទៅបម្រើការងារតាមអង្គភាពក្រសួងមន្ទីរនានានិងតាមបណ្ដាក្រុមហ៊ុន សហគ្រាសឯកជននានាផងដែរ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយបានលើកឡើងដោយសង្គត់ធ្ងន់ទៀតថា:កម្លាំងនៅតាមបណ្ដាប៉ុស្តិ៍ទាំង០៨និងកម្លាំងផ្នែកជំនិមួយៗនៃអធិការប៉ូលិសស្រុកកៀនស្វាយបន្តបង្ក្រាបរាល់បនល្បែងស៊ីសងនិងបង្រ្កាបអោយខាងតែបានគឺករណីគ្រឿងញៀនធ្វើដូចភ្លៀងរលឹមដោយគ្មានថ្ងៃដកថយឡើយ៕

អត្ថបទដែលជាប់ទាក់ទង