ឃាត់ខ្លួន០១នាក់ឆក់ទូរស័ព្ទ








ភ្នំពេញ៖ មាន ករណីឆក់ទូរស័ព្ទកើតឡើង ០១លើក ( បង្ក្រាបបាន ឃាត់ខ្លួន០១នាក់ )។
ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី១ ឲ្យដឹងថា នៅថ្ងៃទី២៨.១១.២០១៩,ម៉ោង១៣:០០នាទី នៅចំណុចក្នុងបរវេនសាលាបឋមវត្តទួលទំពូង ផ្លូវម៉ៅសេងទុងក្រុម២០ ភូមិ៣ សង្កាត់ទួលទំពូង១ មានករណីឆក់ បង្កដោយឈ្មោះវណ្ណ ពិសិទ្ធ ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះ២៦ លេខ ផ្លូវ៤២៨ ក្រុម ភូមិ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ (មានប្រើប្រាស់សារធាតុញៀន) បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ម៉ាក វីវ៉ូ ១១ អុី ពណ៌ខ្មៅ លេខសុីម០១០ ២៥៦ ៦២៧ របស់ឈ្មោះ ហៀង កក្តដា ភេទស្រី អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរនិសិត្ស សកលវិទ្យាល័យជាតិគ្រប់គ្រងឆ្នាំទី២ ស្នាក់នៅ ផ្ទះលេខ ១១៥៩ ផ្លូវ ណតទ្រីត សង្កាត់ទឹកថ្លា ដែលបានមកឈប់តេទូរសព្ទនៅចំនុចខាងលើ ។ ជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅចំនុចផ្ទះរបស់ជនសង្ស័យខាងលើនៅវេលាម៉ោង១៣ និង ២៥នាទី ថ្ងៃខែឆ្នាំដ៍ដែល ។ ទូរស័ព្ទរបស់ជនរងគ្រោះប្រគល់ជូនជនរងគ្រោះវិញ ។ ចំណែកជនសង្ស័យខាងលើ និង មធ្យោបាយម៉ូតូម៉ាកអាយខុនពណ៌ផ្ទៃមេឃលាយស លេខតួ+ម៉ាសុីន ៨០០០៦៧៣ ផ្លាកលេខ ភ្នំពេញ 1AP-4568 កសាងសំនុំរឿងបញ្ជូនទៅអធិកាខណ្ឌចាត់ការតាមច្បាប់ ៕