ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលិកផ្ទុះការតវ៉ា ពេលកាស៊ីណូ វួយនីសឺ បិទ

86

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ​ទី​២​៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានបុគ្គលិកមួយចំនួនបម្រើការនៅកាស៊ីណូ ឈ្មោះ វួយនីសឺ ហៅកាត់ ឌីវី (DV​) មានទី​តាំង​នៅក្នុង​សង្កា​ត់លេ​ខ៤ ក្រុង-ខេត្តព្រះសីហនុ ត្រង់ចំណុចម្តុំឆ្នេរកន្ទុយនា​គ​ ​បានរាយ​ការណ៍​ម​កថា បុគ្គលិកជាច្រើននាក់​ ​ដែលបម្រើការងារនៅក្នុងកាស៊ី​ណូ​ខាង​លើ​នេះ បានប្រ​មូ​លផ្តុំគ្នាត​វ៉ា​ និងស្នើរកកិច្ច​អន្តរាគមន៍ពីម​ន្ត្រី​មន្ទី​រ​ស្ថាប័​នជំ​នាញពាក់​ព័ន្ធ នៃរដ្ឋបាលខេត្ត​ព្រះ​សី​ហនុ ឲ្យជួយរកដំណោះស្រាយដល់​ពួ​កគេ​។​

ក្រុមបុគ្គលិកកាស៊ីណូ​ ​វួយនី​សឺ ហៅកាត់ DV បានឲ្យដឹងថា មូលហេតុ ដែលពួកគាត់ប្រមូលផ្តុំ​គ្នា​តវ៉ានេះ​​ ដោយសារតែថៅកែកា​ស៊ីណូមួយនេះ វានបិទផ្អាកសកម្មភាព​ ​របស់ក្រុ​ម​ហ៊ុន ដោយមិនបានជូនដំណឹងដល់​បុ​គ្គលិ​ក​ និងមិនទាន់បាន​ដំ​ណោះស្រា​យប្រា​ក់បៀ​វត្សរ៍ជូនបុ​គ្គលិ​កនៅ​ឡើយ​ទេ៕

អត្ថបទដែលជាប់ទាក់ទង