ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅដើមខែធ្នូនេះរាជធានីភ្នំពេញនឹងធ្វើជា ម្ចាស់ផ្ទះនៃមហាសន្និបាតAIMF ដោយនឹងទទួលភ្ញៀវប្រមាណ១៤០ទីក្រុង

352
ភ្នំពេញ៖  ​នៅដើមខែធ្នូនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវប្រមាណ១៤០ទីក្រុងដែលនឹងមកចូលរួមមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)លើកទី៣៩។
   ​អាជ្ញាធររាជធានីភ្នំពេញបាន គូសបញ្ជាក់តាមរយៈកិច្ចប្រជុំត្រួតពិនិត្យការ វិវឌ្ឍន៏ចុងក្រោយ កាលពីរសៀលថ្ងៃទី២៨វិច្ឆិកាថា ដំណើរការត្រៀមរៀបចំមហាសន្និបាត AIMFទាំង១១ចំណុចសំខាន់ៗ ត្រូវបានរៀបចំរួចរាល់ហើយតាមរយះកិច្ចសហការគ្រប់ភាគីពាក់ពន្ធ័ដែលធ្វើឲ្យការងារនេះប្រព្រឹត្តទៅដោយរលូននិងប្រកបដោយកិត្តិយស ។ គិតត្រឹមថ្ងៃទី២៨វិច្ឆិកា មានប្រតិភូនៃសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង បានឆ្លើយតបថានឹងអញ្ជើញចូលរួមមានចំនួន៤០៤រូប មកពី១៤០ទីក្រុងនិង៤១ប្រទេសក្នុងនោះមានឋានៈជាអភិបាលក្រុងចំនួន៨៥រូបរួមទាំងវាគ្មិន និងអ្នកសារពត៌មានជាច្រើនទៀតដែលមហាសន្និបាតនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ដល់ទី៤ធ្នូ ឆ្នាំ២០១៩នៅរាជធានីភ្នំពេញក្រោមប្រធានបទ៖ទីក្រុងដែលមានភាពធន់ ការគិតគូរពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ។
   ក្នុងព្រឹត្តិការនេះដែរអតិតៈអភិបាលរាជធានីភ្នំពេញជាច្រើនរូបនឹងត្រូវបានអញ្ជើញឲ្យធ្វើជាវាគ្មិនដើម្បីបង្ហាញពីបទពិសោធន៏ក៏ដូចបញ្ហាប្រឈមក្នុងដំណើរការអភិវឌ្ឍន៏ទីក្រុងផងដែរ។ជាមួយគ្នានេះ ក៏មានរៀបចំការ តាំងពិពណ៏ធំមួយលើដងវិថីព្រៈស៊ីសុវត្ថិចំងាយ៧០០ម៉ែត្រដើម្បីបង្ហាញពីដំណើរការ និងដំណាក់កាលកសាងទីក្រុងក្នុងរយះពេល៤០ឆ្នាំកន្លងទៅ និងដើម្បីអបអរសាទរខួប៤០ឆ្នាំនៃការបង្កើតសមាគម(AIMF)ផងដែរ។​
  លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធាននៃការរៀបចំមហាសន្និបាតនេះបានណែនាំឲ្យមានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងកំរិត ខ្ពស់សំរាប់កិច្ចប្រជុំ និងដើម្បីសុវត្ថិភាពភ្ញៀវចូលរួម។ ក្នុងនោះលោកអភិបាលក៏បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ ជាពិសេសខណ្ឌ៣គឺខណ្ឌដូនពេញ,ជ្រោយ ចង្វា និងខណ្ឌចំការមន ត្រូវលើកកំពស់ការពង្រឹងសន្តិសុខឲ្យបានខ្លាំងក្លា និងត្រូវចាប់អនុវត្តការត្រួតពិនិត្យអាវុធជាតិផ្ទុះតាមគោលដៅសំខាន់ៗចាប់ពីថ្ងៃទី៣០វិច្ឆិកាតទៅ៕
អត្ថបទដែលជាប់ទាក់ទង