ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ញ្ចៀសចរជាបណ្តោះអា​ស​ន្ន ក្នុងអំឡុងពេលប្រារព្ធពិធី អភិ​សេ​ករូ​បសំណា​ក​នា​ងគង្ហីង

95

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹង ការបញ្ចៀសចរជាបណ្តោះអា​ស​ន្ន ក្នុងអំឡុងពេលប្រារព្ធពិធីអភិ​សេ​ករូ​បសំណា​កនា​ងគង្ហីង។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូ​ន​ប្រជា​ពល​រដ្ឋទាំ​ងអស់ ក្នុងរា​ជធា​នីភ្នំពេញឱ្យបានជ្រាបថា នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨​ វេ​លាម៉ោង ១៥:០០នាទី រដ្ឋបាលរាជធានីភ្នំពេញ នឹង​
ប្រារព្ធពិធីអភិសេករូបសំណា​ក​ព្រះនា​ងគង្ហីង ស្ថិតក្នុងសង្កាត់វាល​វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរ​លូ​ន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់
​និង​របៀបរៀ​បរ​យសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរា​ច​រ រដ្ឋបាលរាជធានីភ្នំពេញ នឹ​ងបញ្ចៀស
ចរាចរនៅតាមផ្លូវក្នុងតំប​ន់​ជុំវិ​ញបរិវេណ ទីតាំងប្រារព្ធពិធីចាប់ពីវេលាម៉ោង ១៤​:​០០នាទី រហូតដល់ពិធីត្រូវបាន
ប​ញ្ចប់។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ ក្នុងរាជធានីភ្នំពេញ មេត្តាជ្រាប និងបញ្ចៀសការ
ធ្វើដំណើរឆ្លងកាត់តាមទី​តាំ​ងខា​ងលើ តាមកាលបរិច្ឆេទដោយអនុ​គ្រោះ​។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ​ រដ្ឋ​បាលរាជធានីភ្នំពេញ ​នឹងបើកឱ្យធ្វើចរាចរជាធម្មតា​វិ​ញ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំ​ពេ​ញ បញ្ជាការដ្ឋានកងរាជអាវុធ​
ហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ៧មករា និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន
ទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង