ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​នគរបាល​ក្រុងប៉ៃលិន​​​ បង្ក្រា​ប​​ទីតាំង​ ហ្គេ​ម​អន​ឡាញ​ ខុសច្បា​ប់​​មួ​យ​កន្លែង ឃាត់ខ្លួនស្រ្តីម្នាក់​

68


​ខេត្ត​ប៉ៃលិន​៖​ កម្លាំង​ការិយាល័យ​​​នគរ​បាល​​ព្រហ្ម​ទណ្ឌ​​កម្រិ​ត​​ស្រាល​ខេត្តប៉ៃលិន​ ចុះ​បង្ក្រាប​ទីតាំង​បើក​​ហ្គេ​​ម​​អ​ន​ឡាញ​ខុសច្បាប់​​ ​១​កន្លែង​ និង​ខ្លួន​បុគ្គលិ​ក​​ម្នាក់​ កាលពី​វេលា​ម៉ោង​​១​៧​ ​និ​ង​២០​នាទី​ ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ដែល​មាន​ទីតាំង​ស្ថិ​ត​​នៅ​ ភូមិ​ប៉ា​ហ៊ី​ជើង​ ​ស​ង្កាត់​​ប៉ៃ​លិន​ ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ។​​

​មន្ត្រី​នគរបាល​ក្រុងប៉ៃលិន​បាន​​​ឲ្យ​​ដឹ​ង​ថា​​ ក្នុងពេលដែលសមត្ថកិច្ចចុះ​បង្ក្រាប​ទីតាំង​បើក​​ហ្គេ​​ម​​អ​ន​​​ឡាញ​​ខុស​ច្បាប់​​ ​បាន​នាំ​ខ្លួន​បុគ្គលិ​ក​​​ម្នាក់​ឈ្មោះ​ សុខ​ រ៉​ង​រ៉ៃ​ ភេទ​ស្រី​ អាយុ​ ១៧​ឆ្នាំ​ មុខរបរ​ សិស្ស​រៀន​​ថ្នា​ក់​​ទី​៨​ បច្ចុប្បន្ន​រស់នៅ​ក្នុង​ ​ភូ​មិប​រ​​ឌិន​​នៀវ​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេ​ត្ត​​​ប៉ៃលិន​ មក​ធ្វើការ​សាកសួ​រ​​បំភ្លឺ​ និង​ដោយ​មានការ​អនុញ្ញា​ត​​​ពី​លោក​ តូច​ សុភ​ក្តី​ ព្រះរាជអាជ្ញា​អម​សាលាដំបូ​ង​​ខេ​ត្ត​​ប៉ៃលិន​ បាន​សម្រេច​ឲ្យ​អាណាព្យាបាល​​ធា​នា​​ត្រ​ឡប់​ទៅ​​​ផ្ទះ​ជា​បណ្តោះអាសន្ន​ ដើម្បី​បន្ត​នីតិវិធី​​ ​។​ ចំណែកវត្ថុ​តាង​ដែល​បាន​ធ្វើការ​​​​​ឆែ​ក​ឆេរ​​ និង​ដកហូត​​​រួ​​ម​មាន​៖​ ១-Moniter​ ចំនួន​ ៨​គ្រឿង​ ,​ ២-CPU​ ចំនួន​ ៣​គ្រឿង​ ,​ ៣-Keybord​ ចំនួន​ ៥​គ្រឿង​ ,​ ៤-Mouse​ ចំនួន​ ៨​គ្រឿង​ ,​ ៥-​ម៉ាស៊ីន​ព្រី​ន​ធ័​រ​ ចំនួន​ ១​គ្រឿង​ ,​ ៦-​ម៉ាស៊ីន​ព្រី​ន​វិ​ក្កយ​បត្រ​ ចំនួន​ ១​គ្រឿង​ ,​ ៧-​ក្រដាស​វិ​ក្កយ​ប​ត្រ​ ចំនួន​ ១​កេះ​ ,​ ៨-​ទូរ​ដែក​ ចំនួន​ ១​ ,​ ៩-​ដុំ​Camera​ ចំនួន​ ១​គ្រឿង​ ,​ ១០-​ធុង​ដាក់​វិ​ក្កយ​ប​ត្រ​ ចំនួន​ ១​ ,​ ១១-​តុ​ដាក់​កុំព្យូទ័រ​ ចំនួន​ ១​ ,​ ១២-​ខ្សែភ្លើង​ និង​ខ្សែ​Network​ មួយ​ចំនួន​ ,​ ១៣-​លុយ​ ចំនួន​ ៤.៦១០.០០០​រៀល​។​

ចំពោះ​វត្ថុ​តាង​ខាងលើ​ត្រូ​វ​​បា​ន​​កម្លាំ​ង​​របស់​ កា​រិ​យាល័យ​ន​គរបា​​ព្រហ្មទណ្ឌ​កម្រិត​​ស្រា​ល ​ធ្វើការ​ដកហូត​ជា​​​បណ្តោះ​អាស​ន្ន​​យ​ក​មក​រក្សា​ទុក​នៅ​​ស្ន​ងកា​រដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិ​ន​​ ដើម្បី​អនុវត្ត​តាម​នីតិ​វិ​ធី​ ៕

អត្ថបទដែលជាប់ទាក់ទង