បង្ក្រាបទីតាំងផលិតស្ករត្នោតចំនួន៣ទីតាំង ដកហូតវត្ថុតាងស្ករត្នោតក្លែងក្លាយចំនួន២២២០គីឡូក្រាម
កណ្តាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកាឆ្នាំ២០១៩
ដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កំលាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល សហការជាមួយកំលាំង អធិការដ្ឋាននគរបាលស្រុកអង្គស្នួល កំលាំងប៉ុស្តិ៍រដ្ឋបាលប៉ុស្តិ៍ទួលព្រេច មេឃុំទួលព្រេច មេភូមិម៉ីនរៀម ភូមិរំលិច និងភូមិច្រកក្រសាំងបានចុះ បង្រ្កាបទីតាំងផលិត កែច្នៃស្ករត្នោតក្លែងក្លាយបីទីតាំងផ្សេងគ្នាដែលស្ថិតនៅទីតាំងខាងលើ។
ទីតាំងទី១ ឈ្មោះ ជុន មុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិរំលេច ឃុំ ទួលព្រិច ស្រុកអង្គរស្នួល ខេត្តកណ្តាល។ វត្ថុតាងដកហូតរូមមាន -ម៉ូទ័រកូរស្ករ ចំនួន៣គ្រឿង -ខ្ទះសម្រាប់រម្ងាស់ស្ករចំនួន៤-ស្ករសចំនួន៣៨បាវស្មើនឹង ១៩០០គីឡូក្រាម។
-ស្ករត្នោតក្លែងក្លាយផលិតរួចចំនួន ២៨ធុងស្មើ៨៤០គីឡូក្រាម-ប្រេងឆាដបតូចសម្រាប់លាយជាមួយស្ករ១ដបតូច។
ទីតាំងទី២ឈ្មោះ ជឹម ជុន ភេទ ប្រុសអាយុ៣៥ឆ្នាំ មានទីនៅ ភូមិម៉ឺនរៀម ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។
វត្ថុតាងដកហូតរួមមាន-ម៉ូទ័រកូរស្ករចំនួន១គ្រឿង -ខ្ទះរម្ងាស់ស្ករចំនួន១-ស្ករសចំនួន៧បាវ ស្មើនឹង៣៥០គីឡូក្រាម-ស្ករត្នោតក្លែងក្លាយផលិតរួចចំនួន២៥ធុងស្មើនឹង៧៥០គីឡូក្រាម-ប្រេងឆាសម្រាប់ផលិតស្ករ ចំនួន១គីឡូក្រាម។
ទីតាំងទី៣ ឈ្មោះ យ៉ិន រ៉ុន ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅ ភូមិច្រកកហរសាំង ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ វត្ថុតាងដកហូតរួមមាន -ម៉ូទ័រកូរស្ករចំនួន០១-ខ្ទះរម្ងាស់ស្ករចំនួន០១-ស្ករត្នោតក្លែងក្លាយផលិតរួចចំនួន២១ធុង ស្មើនឹង៥៦៧គីឡូក្រាម។ សរុបទីតាំងទាំងបី-ម៉ូទ័រកូរស្ករចំនួន០៥គ្រឿង-ខ្ទះរម្ងាស់ស្ករចំនួន០៦ -ស្ករសចំនួន៤៥បាវស្មើនឹង២២៥០គីឡូក្រាម-ស្ករត្នោតក្លែងក្លាយផលិតរួចចំនួន៧៤ធុងស្មើនឹង២២២០គីឡូក្រាម។ ដោយមានការឯកភាពពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចំពោះម្ចាស់ទីតាំងផលិតកែច្នៃស្ករត្នោតទាំងបីទីតាំងខាងលើ បានហៅមកអប់រំធ្វើកិច្ចសន្យាមិនឲ្យប្រព្រឹត្តបន្តទៀត ចំណែកវត្ថុតាងរួមមានម៉ូទ័រកូរស្ករ ឆ្នាំងខ្ទះ ស្ករស និងស្ករត្នោតក្លែងក្លាយកែច្នៃរួច បាន យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីបន្តនីតិវីធីតាមផ្លូវច្បាប់៕